Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ត្រៀមលុយ! ក្រុមហ៊ុន Samsung បញ្ជេញកាលបរិច្ឆេទព្រឹត្តិការណ៍ Galaxy Unpacked ឆ្នាំ 2025 ជាផ្លូវការហើយ អាចនឹងប្រកាសចេញស្មាតហ្វូនត្រកូល S ចំនួន ៣ម៉ូឌែល ជាមួយឈីប Snapdragon eight Elite
    ព័ត៌មានថ្មីៗ

    ត្រៀមលុយ! ក្រុមហ៊ុន Samsung បញ្ជេញកាលបរិច្ឆេទព្រឹត្តិការណ៍ Galaxy Unpacked ឆ្នាំ 2025 ជាផ្លូវការហើយ អាចនឹងប្រកាសចេញស្មាតហ្វូនត្រកូល S ចំនួន ៣ម៉ូឌែល ជាមួយឈីប Snapdragon eight Elite

    January 9, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីមានពាក្យចរចាមអារាមជាច្រើនអំពីស្មាតហ្វូនសេរ៊ីថ្មីរបស់ក្រុមហ៊ុន Samsung គឺ Samsung Galaxy S25 series ពេលនេះ ក្រុមហ៊ុនផ្ទាល់បានប្រកាសចេញនូវកាលបរិច្ឆេទព្រឹត្តិការណ៍ Galaxy Unpacked ឆ្នាំ២០២៥ ជាផ្លូវការហើយ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី 23 ខែមករា វេលាម៉ោង 1 ទាបភ្លឺ ម៉ោងនៅកម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំង YouTube ផងដែរ ។ ខណៈព្រឹត្តិការណ៍ផ្ទាល់នឹងធ្វើឡើងនៅទីក្រុង San Jose ក្នុងរដ្ឋ California ។

    ពាណិជ្ជកម្ម

    ជាមួយគ្នានេះ ព្រឹត្តិការណ៍ Galaxy Unpacked ឆ្នាំ២០២៥ នេះ ត្រូវបានរំពឹងថា នឹងណែនាំនូវស្មាតហ្វូនសេរ៊ីថ្មីចំនួន ៣ម៉ូឌែល ដែលជាស្មាតហ្វូនស្ថិតក្នុងត្រកូល S រួមមាន Galaxy S25, Galaxy S25 Plus និង Galaxy S25 Ultra ។ លើសពីនេះស្មាតហ្វូន Samsung Galaxy S25 គ្រប់ម៉ូឌែលទាំងអស់ទំនងជានឹងបំពាក់មកនូវឈីប Snapdragon eight Elite ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ One UI 7 ផ្អែកលើ Android 15 ចេញពីប្រអប់ផងដែរ។

    ទន្ទឹមនឹងនេះ ស្មាតហ្វូនខ្នាតកំពូល Samsung Galaxy S25 Ultra ត្រូវបានគេសន្មត់ថានឹងភ្ជាប់មកជាមួយ RAM ដល់ទៅ 16Gigabyte និងអង្គផ្ទុកទិន្នន័យរហូតដល់ 1Terabyte ព្រមទាំងនាំមកនូវការផ្លាស់ប្តូរការរចនាមួយចំនួន និងការកែលម្អកាមេរ៉ាមួយចំនួន ពោលគឺ Galaxy S25 Ultra អាចនឹងទទួលបានលេន ultrawide ថ្មី ទំហំ 50Megapixel និងលេន telephoto ទំហំ 50Megapixel ដែលគាំទ្រការថត 3x optical zoom ៕

    ប្រភពៈ Mysmartprice

    Galaxy Unpacked Samsung Samsung Galaxy S25 Series
    Share. Facebook Telegram WhatsApp
    Previous Articlerealme អាចនឹងបញ្ជេញទូរស័ព្ទដៃដំបូងគេដែលប្រើឈីប Dimensity 8400-Max នៅខែក្រោយនេះ!
    Next Article ក្រុមហ៊ុ​​ន​ Apple ត្រូវបានគេរាយការណ៏ថា អាចនឹងបញ្ជេញស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុតរបស់ពួកគេគឺ iphone 17 air នៅក្នុងខែ 9 រឺ ខែកញ្ញា ខាងមុខនេះ!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.