ក្រុមហ៊ុនផលិតស្មាតហ្វូន realme ត្រូវបានគេរាយការណ៍ថា អាចប្រកាសចេញនូវស្មាតហ្វូនសេរ៊ីថ្មីចំនួន ១ម៉ូឌែល នៅក្នុងពេលឆាប់ៗនេះ ដែលជាស្មាតហ្វូនដំបូងគេដែលប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 8400 ហើយវាត្រូវបានអះអាងថានឹងជា realme Neo7 SE ។
បើយោងតាម Digital Chat Station បាននិយាយថា ទូរស័ព្ទដៃ realme Neo7 SE ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់ OLED 120Hz មានកម្រិតបង្ហាញ 1.5K ដំណើរការដោយបន្ទះឈីប Dimensity 8400-Max ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 ។
ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃនេះ អាចនឹងទទួលបានកញ្ជប់ថ្មទំហំធំដល់ 7,000mAh ដូចគ្នានឹង realme Neo7 និងគាំទ្រការសាកតាមខ្សែល្បឿនលឿនកម្លាំង 80W រួមជាមួយនឹងម៉ាសុីនស្កេនក្រយៅដៃក្នុងអេក្រង់។
ចំពោះផ្នែកកាមេរ៉ាវិញ ត្រូវបានរំពឹងថានឹងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ប្រើប្រាស់សេនស័រ Sony IMX882 បូករួមជាមួយលេនទូលាយ Ultra-Wide ទំហំ 8MP ។
គួរឲដឹងថា realme Neo7 SE ត្រូវបានរំពឹងថានឹងទទួលបានការរចនាជាមួយស៊ុមប្លាស្ទិច ហើយអាចនឹងប្រកាសចេញនៅក្នុងខែកុម្ភៈ នៅក្នុងប្រទេសចិន៕