Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Mark Gurman ថា iPhone SE 4 និង iPad 11 អាចនឹងចេញនៅខែមេសា ជាមួយនឹង OS 18.3
    ព័ត៌មានថ្មីៗ

    Mark Gurman ថា iPhone SE 4 និង iPad 11 អាចនឹងចេញនៅខែមេសា ជាមួយនឹង OS 18.3

    January 9, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បើយោងតាមលោក Mark Gurman របស់ Bloomberg បាននិយាយថា ក្រុមហ៊ុន Apple នឹងធ្វើការប្រកាសដាក់បង្ហាញចេញ ជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី iPhone SE 4 ឬ iPhone SE សេរ៊ីឆ្នាំ២០២៥ និង  iPad 11 របស់ពួកគេ នៅក្នុងខែមេសា ខាងមុខនេះ​ ប៉ុន្តែ iPhone SE 4 នឹងផ្លាស់ប្តូរឈ្មោះទៅជា iPhone 16E វិញ ជាមួយតម្លៃលក់ចាប់ពី ៤៩៩ ដុល្លារ ពោលគឺមានតម្លៃថ្លៃជាង iPhone SE ដែលចេញលក់ក្នុងឆ្នាំ២០២២ ចំនួន ៧០ដុល្លារ ចំណែក  iPad 11 វិញ នឹងមានតម្លៃលក់ចាប់ពី ៣៤៩ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដូូចគ្នានឹង​ iPad 10 ។

    សម្រាប់ទូរស័ព្ទដៃ iPhone SE 4 ត្រូវបានរំពឹងថានឹងទទួលបានបន្ទះអេក្រង់ OLED 460ppi Super Retina XDR ទំហំ ៦,១ អ៊ីញ 60 Hz របស់ iPhone 14 ដែលមានកម្រិតពន្លឺ 1,200 nits ដំណើរការដោយបន្ទះឈីប A18 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 18.3 ព្រមទាំងទទួលបាន RAM 8GB និងអង្គផ្ទុកថ្មីចាប់ពី 128GB មិនមាន 64GB ទៀតនោះទេ ដើម្បីគាំទ្រ Apple Intelligence និងទទួលបានម៉ូដឹម 5G ផ្ទាល់ខ្លួនរបស់ Apple ជាលើកដំបូងផងដែរ។    
    ចំណែកផ្នែកកាម៉េរ៉ាវិញ អាចនឹងបំពាក់ជាមួយសេនស័រកាមេរ៉ាខាងមុខមានទំហំ 12MP និងកាមេរ៉ាគោលខាងក្រោយទំហំ 48MP របស់ iPhone 15 ដែលផលិតដោយ LG Innotek ជាមួយរចនាប័ទ្មបែបថ្មីដែលមានម៉ូឌុលកាមេរ៉ាចំនួន១ ប៉ុណ្ណោះ នៅផ្នែកខាងលើខាងឆ្វេង និងភ្លើង LED flash នៅខាងក្រោម មិនមានលេនទូលាយ ultra-wide នោះទេ តែមានមុខងារគ្រប់គ្រងលំនឹង OIS អាចថតវីដេអូបានកម្រិត 4K 60fps និងអាចថតហ្សូមបាន 2x Optical Zoom ។

    ពាណិជ្ជកម្ម

    ក្រៅពីនេះទៅទៀត ទូរស័ព្ទដៃ iPhone SE 4 ក៏អាចនឹងបំពាក់មកជាមួយមុខងារស្កេនមុខ FaceID, បាសសម្លេងចំនួន ២គ្រាប់ និងគាំទ្រការតភ្ជាប់ 5G, Wi-Fi 7, Bluetooth 5.3 និង NFC ផងដែរ។ រីឯផ្នែកថាមពលថ្ម iPhone SE 4 អាចនឹងគាំទ្រការសាកថ្មឥតខ្សែកម្លាំង 25W Magsafe charging របស់ iPhone 16 series ។

    ចំពោះ  iPad 11 ត្រូវបានរំពឹងថានឹងរក្សាអេក្រង់ទំហំ ១០,៩ អ៊ីញ ដដែល និងមានការរចនាដូច iPad Air ព្រមទាំងទទួលបានពណ៌ថ្មី ទទួលបានបន្ទះឈីប A18 ថ្មី ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iPadOS 18.3 សម្រាប់គាំទ្រសម្រាប់ Apple Intelligence និងទទួលបានម៉ូដឹម 5G ផ្ទាល់ខ្លួនផងដែរ៕

    ប្រភពៈ FoneArena

    Apple iPad 11 iPhone SE
    Share. Facebook Telegram WhatsApp
    Previous ArticleHonda បញ្ជេញគំរូឡានអគ្គិសនីអនាគត Honda 0 Saloon នៅក្នុង CES 2025 សាកម្តងជិះបានជិត ៥០០គីឡូម៉ែត្រ
    Next Article realme អាចនឹងបញ្ជេញទូរស័ព្ទដៃដំបូងគេដែលប្រើឈីប Dimensity 8400-Max នៅខែក្រោយនេះ!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.