Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Honda បញ្ជេញគំរូឡានអគ្គិសនីអនាគត Honda 0 Saloon នៅក្នុង CES 2025 សាកម្តងជិះបានជិត ៥០០គីឡូម៉ែត្រ
    ព័ត៌មានថ្មីៗ

    Honda បញ្ជេញគំរូឡានអគ្គិសនីអនាគត Honda 0 Saloon នៅក្នុង CES 2025 សាកម្តងជិះបានជិត ៥០០គីឡូម៉ែត្រ

    January 8, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវគំរូរថយន្តអនាគតអគ្គិសនីសុទ្ធ Honda 0 Saloon ប្រភេទ Sedan ស្ថិតនៅក្នុង 0-series នៅឯពិព័រណ៍ CES 2025 ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក។

    ពាណិជ្ជកម្ម

    សម្រាប់ការរចនារូបរាង និងការឌីស្សាញផ្នែកខាងក្រៅរថយន្ត Honda 0 Saloon មានស្រដៀងគ្នាទៅនឹងរថយន្តរបស់ក្រុមហ៊ុន Lamborghini ពោលគឺរថយន្តនេះមានការរចនាបែបស្ព័រ លាយអនាគត ជាមួយរូបរាងទាប ជំនួយដល់ការការបើកបរក្នុងស្ថានភាពលឿន។ លើសពីនេះ រថយន្តនេះក៏មានភ្ជាប់មកជាមួយកញ្ចក់ចំហៀងបែបឌីជីថលផងដែរ ដែលអាចបង្ហាញទិដ្ឋភាពនៅកាន់អេក្រង់ខាងក្នុង ក៏ដូចជាចង្កៀងមុខ-ក្រោយ LED ឌីស្សាញបែបអនាគត ថាសកង់ស្ព័រឌីស្សាញថ្មី និងមិនមានទ្វារដៃនោះទេពោលគឺប្រើប្រាស់នូវ Key Card ។

    ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញបែប minimalistic មានកៅអីចំនួន ៥ និងបំពាក់ជាមួយអេក្រង់ភ្លោះរួមបញ្ជូលគ្នារវាងអេក្រង់កម្សាន្ត touchscreen កុងទ័របង្ហាញព៌ត័មានឌីជីថល និងអេក្រង់ touchscreen សម្រាប់បញ្ជាមុខងារទូទៅនៅលើក៏ដូចជាដៃចង្កូតប្រភេទ yoke-style រួមជាមួយនឹងចង្កឹះលេខនៅពីក្រោយ និងប្រព័ន្ធ ADAS ដ៏សំបូរបែបទៀតផង។

    គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនី Honda 0 Saloon ត្រូវបានរាយការណ៏ថា អាចនឹងបើកបរបានចម្ងាយជិត ៥០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ហើយគ្រោងនឹងចេញលក់នៅអាមេរិកខាងជើងនៅដើមឆ្នាំ ២០២៦ ខាងមុខនេះ៕

    ប្រភពៈ Carscoops

    Honda Honda 0 Saloon
    Share. Facebook Telegram WhatsApp
    Previous ArticleLenovo ប្រកាសចេញថេប្លេត GAMING Legion Tab ឆ្នាំ២០២៥ នៅក្នុង CES 2025 តម្លៃខ្ទង់ ៥០០ដុល្លារ!
    Next Article Mark Gurman ថា iPhone SE 4 និង iPad 11 អាចនឹងចេញនៅខែមេសា ជាមួយនឹង OS 18.3

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.