Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Lenovo ប្រកាសចេញថេប្លេត GAMING Legion Tab ឆ្នាំ២០២៥ នៅក្នុង CES 2025 តម្លៃខ្ទង់ ៥០០ដុល្លារ!
    ព័ត៌មានថ្មីៗ

    Lenovo ប្រកាសចេញថេប្លេត GAMING Legion Tab ឆ្នាំ២០២៥ នៅក្នុង CES 2025 តម្លៃខ្ទង់ ៥០០ដុល្លារ!

    January 8, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Lenovo បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវថេប្លេត Lenovo Legion Tab ឆ្នាំ២០២៥ នៅក្នុង CES 2025 ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ខ្ទង់ ៤៩៩ ដុល្លារ ដែលជាអ្នកស្នងតំណែងរបស់ម៉ូដែល Gen 2 បន្ទាប់ពីត្រូវបានណែនាំនៅក្នុងប្រទេសចិន។

    ពាណិជ្ជកម្ម
    ថេប្លេត Lenovo Legion Tab ឆ្នាំ២០២៥ ទទួលបានអេក្រង់ LCD ទំហំ ៨,៨ អ៊ីញ 165Hz មានកម្រិតបង្ហាញ 2.5K (2560 x 1600 Pixels) និងកម្រិតពន្លឺ 500 nits ដំណើរការដោយបន្ទះឈីប Snapdragon 8 Gen 3 4nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ ZUI 16.1 (អាចអាប់ឌែតប្រព័ន្ធប្រតិបត្តិការចំនួន ៣ឆ្នាំ និងប្រព័ន្ធសុវត្ថិភាពចំនួន ៤ឆ្នាំ) និងទទួលបាន RAM ទំហំ 12GB និងអង្គផ្ទុក 256GB ប្រភេទ UFS 4.0 អាចបន្ថែមក្រៅបានដល់ 1TB តាម microSD ។
    បើនិយាយពីផ្នែកកាមេរ៉ាវិញ ថេប្លេតនេះ ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 13MP និងកាមេរ៉ាផ្នែកខាងមុខមានទំហំ 8MP ។ ក្នុងនោះ ថេប្លេត Lenovo Legion Tab គាំទ្រការតភ្ជាប់ Wi-Fi 7, Bluetooth 5.4, រន្ធ USB Type-C 3.2 Gen 2 / DP Out / Audio, រន្ធ USB Type-C 2.0 / Charging / Audio និងទទួលបាន SB Type-C audio និង Speaker ចំនួន២។ លើសពីនេះទៅទៀត ក៏ទទួលបាន Legion Coldfront Vapor Chamber ផងដែរ ដើម្បីដំណើការការលេងហ្គេមឲកាន់តែមានភាពប្រសើរឡើង។

    ចំពោះផ្នែកថាមពលថ្ម ថេប្លេត Lenovo Legion Tab ឆ្នាំ២០២៥ ទទួលបានកញ្ជប់ថ្មទំហំ 6550mAh គាំទ្រការសាកតាមខ្សែកម្លាំង 45W និងមានកម្រាស់ ៧,៧៩ ម.ម និងទម្ងន់ ៣៥០ ក្រាម និងទទួលបានជម្រើសពណ៌ Eclipse Black តែមួយប៉ុណ្ណោះ៕

    ប្រភពៈ FoneArena

    Lenovo Lenovo Legion Tab
    Share. Facebook Telegram WhatsApp
    Previous Articleក្តៅៗ! OnePlus ប្រកាសចេញ 13R តម្លៃខ្ទង់ ៥០០ដុល្លារ ប្រើឈីប Snapdragon 8 Gen 3 អាចអាប់ឌែត OS និង SE បាន ៤ និង ៦ឆ្នាំ
    Next Article Honda បញ្ជេញគំរូឡានអគ្គិសនីអនាគត Honda 0 Saloon នៅក្នុង CES 2025 សាកម្តងជិះបានជិត ៥០០គីឡូម៉ែត្រ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.