Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្តៅៗ! OnePlus ប្រកាសចេញ 13R តម្លៃខ្ទង់ ៥០០ដុល្លារ ប្រើឈីប Snapdragon 8 Gen 3 អាចអាប់ឌែត OS និង SE បាន ៤ និង ៦ឆ្នាំ
    ព័ត៌មានថ្មីៗ

    ក្តៅៗ! OnePlus ប្រកាសចេញ 13R តម្លៃខ្ទង់ ៥០០ដុល្លារ ប្រើឈីប Snapdragon 8 Gen 3 អាចអាប់ឌែត OS និង SE បាន ៤ និង ៦ឆ្នាំ

    January 8, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតទូរស័ព្ទដៃ OnePlus បានប្រកាសដាក់បង្ហាញចេញជាផ្លូវការទូរស័ព្ទដៃសេរ៊ីថ្មី OnePlus 13R ជាមួយតម្លៃលក់ចាប់ពី ៥២០ ដុល្លារ ដល់ ៦០៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា។

    ពាណិជ្ជកម្ម
    ទូរស័ព្ទដៃ OnePlus 13R ទទួលបានអេក្រង់ 8T LTPO AMOLED ទំហំ ៦,៧៨ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K (2780×1264 pixels) និងកម្រិតពន្លឺ 4,500 nits ដំណើរការដោយបន្ទះឈីប Snapdragon 8 Gen 3 ទំហំ 4nm ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ OxygenOS 15 (អាប់ឌែតប្រព័ន្ធប្រតិបត្តិការចំនួន ៤ឆ្នាំ និងប្រព័ន្ធសុវត្ថិភាពចំនួន ៦ឆ្នាំនិងទទួលបាន RAM 12GB / 16GB និងអង្គផ្ទុក 256GB / 512GB ប្រភេទ UFS 4.0 ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
    សម្រាប់ផ្នែកកាមេរ៉ាទូរស័ព្ទដៃ ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ប្រើប្រាស់សេនស័រ Sony LYT-700 មាន aperture  f/1.8 និង OIS បូករួមជាមួយលេនទូលាយ Ultra-Wide ទំហំ 8MP ប្រើប្រាស់សេនស័រ ony IMX355 មាន aperture f/2.2 អាចថតបានមុំ ១២០ដឺក្រេ និងលេនពង្រីក telephoto ទំហំ 50MP ប្រើប្រាស់សេនស័រ Samsung JN5 មាន aperture f/2.0 និងភ្លើង LED flash អាចថតវិដេអូបានកម្រិត 4K ក្នុងល្បឿន 60 fps ។ ចំណែកកាមេរ៉ាផ្នែកខាងមុខរបស់ទូរស័ព្ទនេះ មានទំហំ 16MP ប្រើប្រាស់សេនស័រ Sony IMX480 មាន aperture f/2.4 អាចថតវិដេអូបានកម្រិត 1080p ក្នុងល្បឿន 30 fps ។

    ចំណែកផ្នែកថាមពលថ្ម OnePlus 13R ទទួលបានកញ្ជប់ថាមពលថ្មទំហំ 6000mAh គាំទ្រការសាកល្បឿនលឿនតាមខ្សែកម្លាំង 80W ។ លើសពីនេះទៅទៀត ទូរស័ព្ទដៃនេះ គឺមានបំពាក់មកជាមួយអាវការពារធូលី និងទឹកកម្រិត IP65 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 7, Bluetooth 5.4, GPS, USB Type-C, NFC និងទទួលបានរន្ធ USB Type-C audio និងបាសសម្លេង Stereo speakers ។

    គួរឲដឹងថា ការរចនារបស់ស្មាតហ្វូន OnePlus 13R មានកម្រាស់ខ្ទង់ ៨ ម.ម និងទម្ងន់ខ្ទង់ ២០៦ ក្រាម និងទទួលបានជម្រើសពណ៌ Astral Trail និង Nebula Noir ៕
    ប្រភពៈ FoneArena

    OnePlus OnePlus 13R
    Share. Facebook Telegram WhatsApp
    Previous Articleបញ្ហាទាំងនេះសោះ ទាញឲ្យកំពូលក្រុមហ៊ុនទាំង ៣ សឹងតែបាត់មុខក្នុងវិស័យបច្ចេកវិទ្យា!
    Next Article Lenovo ប្រកាសចេញថេប្លេត GAMING Legion Tab ឆ្នាំ២០២៥ នៅក្នុង CES 2025 តម្លៃខ្ទង់ ៥០០ដុល្លារ!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.