Browsing: អាជីវកម្ម & សេដ្ឋកិច្ច

(ទីក្រុងចាកាតា)៖ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានអោយដឹងថា ប្រទេសឥណ្ឌូនេស៊ីបានទទួលការដឹកជញ្ជូនទី១ នៃវ៉ាក់សាំងការពារកូវីដ១៩ ពីប្រទេសចិនកាលពីថ្ងៃអាទិត្យ ទី៦ ខែធ្នូ កន្លងទៅនេះ ហើយរដ្ឋាភិបាលបាននឹងកំពុងរៀបចំការចាក់ថ្នាំបង្ការជាលក្ខណះទ្រង់ទ្រាយធំផងដែរ។ លោក Jokowi (Joko Widodo) ត្រូវបានគេស្គាល់ជាទូរទោថាជាប្រធានាធិបតី ឥណ្ឌូនេស៊ី បានមានប្រសាសន៌តាមរយៈ អនឡាញ…

ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមក្នុងរយៈពេល ១១ ខែដំបូង នៃឆ្នាំ ២០២០ នេះ មានតម្លៃសរុប ៧,៨ ពាន់លានដុល្លារ ពោលគឺមិនមានការផ្លាស់ប្តូរទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្ហាញពីការស្ទុះងើបឡើងវិញ ពីការធ្លាក់ចុះនៅពេលកើតមានជំងឺកូវីដ១៩។

ដាណឺម៉ាក នឹងបញ្ចប់រាល់ការរុករកប្រេង និងឧស្ម័នថ្មីនៅសមុទ្រខាងជើង (North Sea) ដែលជាផ្នែកនៃផែនការដ៏ធំមួយ ដើម្បីបញ្ឈប់ការទាញយកប្រេងឥន្ធនៈហ្វូស៊ីល នៅឆ្នាំ ២០៥០។

ក្រុមហ៊ុនអាកាសចរណ៍ American Airlines កំពុងចាប់ផ្តើមធ្វើការហោះហើរ ដោយដឹកនិយោជិករបស់ខ្លួន រួមទាំងនាយកប្រតិបត្តិកំពូលៗ និងអ្នកយកព័ត៌មាន នៅលើយន្តហោះ Boeing 737 Max របស់ខ្លួន នៅសប្តាហ៍នេះ ក្នុងក្តីសង្ឃឹមបង្កើនទំនុកចិត្តលើយន្តហោះ ដែលត្រូវបានផ្អាកអស់រយៈពេល ២០ ខែ បន្ទាប់ពីការធ្លាក់ពីរលើកដែលបានសម្លាប់មនុស្ស ៣៤៦ នាក់។

Salesforce បានយល់ព្រមទិញកម្មវិធីផ្ញើសារ Slack ក្នុងតម្លៃ ២៧,៧ លានដុល្លារ ដែលនឹងក្លាយជាការរួមបញ្ចូលបច្ចេកវិទ្យាដ៏ធំបំផុតមួយ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

តម្លៃ Bitcoin បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមួយ គឺជិត ២០ ០០០ ដុល្លារ រយៈពេល ៣ ឆ្នាំបន្ទាប់ពីរូបិយប័ណ្ណឌីជីថល Cryptocurrency នេះ បានឡើងដល់កម្រិតនោះលើកចុងក្រោយបង្អស់។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបើកការដ្ឋាន សាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម…

ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas នឹងជួលបុគ្គលិកខាងក្រៅចំនួនជាង ២ ០០០ នាក់ សម្រាប់តួនាទី “ground staff roles” ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានមានប្រសាសន៍ថា រដ្ឋាភិបាលចង់ឲ្យភ្នាក់ងារ និងអាជីវកម្មក្នុងប្រទេសវៀតណាម កាត់បន្ថយថ្លៃដឹកជញ្ជូនដើម្បីលើកកម្ពស់ការប្រកួតប្រជែងទំនិញរបស់ប្រទេស។

កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុន CP All Plc បានបញ្ជាក់ជាថ្មីថា ក្រុមហ៊ុនរបស់ខ្លួនគ្រោងនឹងបើកដំណើរការហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា និងឡាវ នៅឆ្នាំក្រោយ។