Browsing: អាជីវកម្ម & សេដ្ឋកិច្ច

ក្រុមហ៊ុនជប៉ុន AEON បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh សម្រាប់ការសាងសង់ផ្សារទំនើប ដែលមានទំហំទឹកប្រាក់ ១៩០ លានដុល្លារនៅឆ្នាំ ២០២២ ។

ក្រុមហ៊ុន Toyota Motor នឹងធ្វើការវិនិយោគឡើងវិញនៅក្នុងក្រុមហ៊ុន Isuzu Motors ខណៈក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ជប៉ុននេះ ព្យាយាមបង្កើនការជំរុញរបស់ខ្លួនទៅក្នុងបច្ចេកវិទ្យា ដូចជា ការបើកបរដោយស្វ័យប្រវត្តិ និងយានយន្តអគ្គិសនី។

ឧស្សាហកម្មតន្រ្តី រកចំណូលបានសរុប ២១,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០២ មក។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិឡើងវិញបន្ទាប់ពីការឈប់សម្រាករយៈពេលយូរ ដោយការហោះហើរលើកដំបូងរបស់ខ្លួនបានទៅដល់ ទីក្រុង Da Nang ពីកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Xiaomi Corp ក្រោងនឹងផលិតរថយន្តអគ្គិសនី ដោយប្រើប្រាស់រោងចក្ររបស់ក្រុមហ៊ុន Great Wall Motor Co Ltd។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអាចនឹងខាតបង់លុយច្រើនជាង ១៥ ទ្រីលានដុង (ប្រហែល ៦៤៩ លានដុល្លារ) នៅឆ្នាំ ២០២១ នេះ ដោយសារតែការផ្អាកជើងហោះហើរអន្តរជាតិពាណិជ្ជកម្ម។

ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast និង Foxconn របស់តៃវ៉ាន់ កំពុងពិភាក្សាអំពីភាពជាដៃគូជំនួសវិញបន្ទាប់ពីក្រុមហ៊ុន Foxconn បានព្យាយាមចចារទិញយកក្រុមហ៊ុនរថយន្តអគ្គិសនីរបស់វៀតណាម។

ក្រុមហ៊ុន Uber កាលពីថ្ងៃអង្គារកន្លងទៅនេះបាននិយាយថា ខ្លួនកំពុងផ្តល់ឋានៈជាបុគ្គលិកដល់អ្នកបើកបរ Uber នៅអង់គ្លេសរបស់ខ្លួន ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន រួមទាំងប្រាក់ឈ្នួលអប្បបរមា ដែលវាជាការផ្តល់ជូនដំបូងគេបង្អស់លើលោក។

ក្រុមហ៊ុន Burger Thailand ដែលជាប្រតិបត្តិករនៃហាងអាហារ Burger King មានបំណងជំរុញការលក់នៅឆ្នាំនេះ ឲ្យឈានដល់កម្រិតមុនពេលមានវិបត្តិ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ ២០១៩ ដោយបានប្រឡូកខ្លួនចូលទៅក្នុងទីផ្សារសាច់មាន់បំពង ជាលើកដំបូងបង្អស់។

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចតៃវ៉ាន់ Foxconn នឹងវិនិយោគទឹកប្រាក់ ៧០០ លានដុល្លារនៅប្រទេសវៀតណាម ក្នុងឆ្នាំ ២០២១ នេះ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន។