ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ជប៉ុន កំពុងលក់នូវអាហារកម្រិត first-class នៅលើយន្តហោះចតចោលរបស់ខ្លួន ក្នុងតម្លៃ ៥៤០ ដុល្លារ ក្នុងមួយពេល។
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) បានចាប់ផ្តើមផ្តល់ជូននូវសេវាកម្មនេះ កាលពីថ្ងៃពុធ ហើយបានបន្ថែមកន្លែងបន្ថែមទៀតសម្រាប់ខែមេសានេះ បន្ទាប់ពីពួកគេបានលក់អស់យ៉ាងឆាប់រហ័ស។
គួរឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានគិតប្រកបដោយគំនិតច្នៃប្រឌិត អំពីអ្វីដែលត្រូវធ្វើជាមួយយន្តហោះ ដែលបានចតចោលអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។
ដោយឡែក ប្រទេសអូស្រ្តាលីឯណោះវិញ កំពុងតែព្យាយាមធ្វើយ៉ាងណាឲ្យយន្តហោះរបស់ខ្លួនបានហោះនៅលើអាកាសវិញ ដោយប្រើកញ្ចប់ថវិកាចំនួន ១,២ ពាន់លានដុល្លារ ដើម្បីលើកទឹកចិត្តដល់ការធ្វើដំណើរក្នុងស្រុក។
សូមបញ្ជាក់ដែរថា ឧស្សាហកម្មអាកាសចរណ៍ពិភពលោក កំពុងប្រឈមមុខនឹងបញ្ហាលំបាកបំផុតក្នុងការរស់រានមានជីវិត ស្របពេលមានការធ្វើចត្តាឡីស័ក និងការរឹតត្បិតក្នុងការធ្វើដំណើរ ដែលបានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបះជើង៕