ក្រុមហ៊ុន Nike បានឈ្នះក្តីលើបណ្តឹងរបស់ខ្លួន ប្រឆាំងនឹងក្រុមហ៊ុន MSCHF ជុំវិញរឿងស្បែកជើង “Satan Shoes” ដ៏ចម្រូងចម្រាសរបស់ពួកគេ ដែលមានផ្ទុកនូវឈាមមនុស្សពិតៗនៅបាតស្បែកជើង។
ស្បែកជើង Satan Shoes ដែលមានតម្លៃ ១ ០១៨ ដុល្លារនោះ ត្រូវបានច្នៃចេញពីស្បែកជើង Nike Air Max 97s ដែលមានឈើឆ្កាងបញ្ច្រាស, រូបផ្កាយ Pentagram និងពាក្យថា “Luke 10:18″។
ក្រុមហ៊ុន MSCHF បានបង្កើតស្បែកជើងនេះឡើង ដោយសហការណ៍ជាមួយអ្នករ៉េបល្បីឈ្មោះ Lil Nas X ដែលជាម្ចាស់បទ “Old Town Road”។ ក្រុមហ៊ុនខាងលើបានឲ្យដឹងថា ស្បែកជើងនេះនឹងត្រូវផលិតឡើងតែ ៦៦៦គូប៉ុណ្ណោះ ហើយបានដឹកឲ្យអតិថិជនមួយគូបាត់ទៅហើយ។
យ៉ាងណាមិញ ក្រុមហ៊ុន Nike បានអះអាងថា វាបានរំលោភលើពាណិជ្ជសញ្ញា ដោយស្នើឲ្យតុលាការសហព័ន្ធនៅទីក្រុង New York បញ្ឈប់ MSCHF ពីការលក់ស្បែកជើង និងរារាំងពួកគេមិនឲ្យប្រើឡូហ្គូ Swoosh ដ៏ល្បីល្បាញរបស់ខ្លួនទៀត៕