Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»ក្រុមហ៊ុនឡានអគ្គិសនីចិន កើនប្រាក់ចំណេញ ១៦២% ដោយសារការលក់ម៉ាស
    សេដ្ឋកិច្ចពិភពលោក

    ក្រុមហ៊ុនឡានអគ្គិសនីចិន កើនប្រាក់ចំណេញ ១៦២% ដោយសារការលក់ម៉ាស

    March 31, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានរាយការណ៍ថា ប្រាក់ចំណេញរបស់ពួកគេមានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងឆ្នាំ ២០២០ ប៉ុន្តែវាមិនមែនដោយសារតែការលក់រថយន្តនោះទេ។

    ស្របពេលដែលរោគរាតត្បាតកូវីដ១៩ នៅក្នុងឆ្នាំ ២០២០ កំពុងវាយប្រហារខ្លាំង ក្រុមហ៊ុន BYD បានចាប់ផ្តើមផលិតម៉ាសលក់តែម្តង។ ថ្វីបើក្រុមហ៊ុនមិនបានបញ្ជាក់ច្បាស់ថា តើពួកគេបានផលិតម៉ាសចំនួនប៉ុន្មានឲ្យប្រាកដនោះ BYD បានបង្ហាញនៅក្នុងខែឧសភាឆ្នាំមុនថា វាមានសមត្ថភាពផលិតម៉ាសចំនួន ៥០ លានក្នុងមួយថ្ងៃ។

    ពាណិជ្ជកម្ម

    ផលិតកម្មនៃម៉ាសបានជួយដល់ BYD ឲ្យទទួលបានប្រាក់ចំណេញសុទ្ធ ៤,២៣ ពាន់លានយ័ន (៦៤៣ លានដុល្លារ) កាលពីឆ្នាំមុន គឺកើនឡើងពី ១,៦១ ពាន់លានយ័ន (២៤៥ លានដុល្លារ) ដែលវាបានរាយការណ៍កាលពីឆ្នាំ ២០១៩។

    មិនខុសពីក្រុមហ៊ុនផលិតរថយន្តដទៃទៀតនោះទេ ការលក់រថយន្តរបស់ BYD បានធ្លាក់ចុះកាលពីឆ្នាំមុន ដោយធ្លាក់ចុះ ៧,៥ ភាគរយ ស្មើនឹង ៤២៦ ៩៧២ គ្រឿង។ ទិន្នន័យឧស្សាហកម្មរថយន្តបានបង្ហាញថា ការលក់រថយន្តនៅទូទាំងប្រទេសចិន បានធ្លាក់ចុះ ១,៩ ភាគរយ ស្មើនឹង ២៥,៣ លានគ្រឿង។

    ទោះបីជាមានប្រាក់ចំណេញសុទ្ធវិជ្ជមានក៏ដោយ ប៉ុន្តែចំណូលរបស់ BYD បានធ្លាក់ចុះ ២២,៦ ភាគរយ ដល់ ១៥៦,៦ ពាន់លានយ័ន (២៣ ពាន់លានដុល្លារ) ឯណោះ៕

    BYD
    Share. Facebook Telegram WhatsApp
    Previous ArticleAEON នឹងសង់ផ្សារទំនើបតម្លៃ ១៩០លានដុល្លារ នៅខេត្តមួយនៃប្រទេសវៀតណាម
    Next Article ប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងធ្វើកំណែទម្រង់សេដ្ឋកិច្ច ដោយវិនិយោគ ៣,២ទ្រីលានដុល្លារ

    Related Posts

    រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី

    October 14, 20252 Mins Read

    ស្ថាបនិកក្រុមហ៊ុន BYD! តស៊ូពីជីវិតក្មេងកំព្រា រហូតក្លាយជាកំពូលមហាសេដ្ឋីប្រចាំប្រទេស

    October 13, 20251 Min Read

    BYD បង្កើនមូលធនចុះបញ្ជីឡើង ២០០% ទៅ ១.២៨ ពាន់លានដុល្លារ អនុស្សរណៈនេះនឹងមានការរីកចម្រើនយ៉ាងខ្លាំង

    September 4, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.