ក្រុមហ៊ុន Tesla បានរាយការណ៍អំពីប្រាក់ចំណេញជាប់ៗគ្នា ៥ ត្រីមាស ហើយបាននិយាយថា ខ្លួននៅតែបន្តរក្សាជំហរផ្គត់ផ្គង់រថយន្តឲ្យបានចំនួន ៥០០ ០០០ គ្រឿងនៅឆ្នាំ ២០២០ បើទោះបីជាក្រុមហ៊ុនរថយន្តដទៃផ្សេងទៀតនៅលើពិភពលោក មានចំនួនលក់ធ្លាក់ចុះខ្សោយក៏ដោយ។ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានកោតសរសើរក្រុមអ្នកគ្រប់គ្រងរបស់លោកយ៉ាងខ្លាំង ដែលទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើលនេះ។…
Browsing: អាជីវកម្ម & សេដ្ឋកិច្ច
ក្រុមហ៊ុន Xiaomi របស់ចិនបានវ៉ាដាច់ក្រុមហ៊ុន Apple ជាលើកដំបូង ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលំដាប់ទី ៣ នៅលើពិភពលោក ដោយការនាំចេញនៅក្នុងខែកក្កដាដល់ខែកញ្ញា ដោយទាត់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ ចេញពីចំណាត់ថ្នាក់កំពូលទាំង ៣ នៅលើពិភពលោកជាលើកដំបូង ក្នុងរយៈពេល ១០ ឆ្នាំ។
ក្រុមហ៊ុន Facebook បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ខ្លួននៅសហរដ្ឋអាមេរិកនិងកាណាដា បានធ្លាក់ចុះ ២ លាននាក់ ដោយធ្លាក់ចុះពី ១៩៨ លាននាក់នៅត្រីមាសទី ២ មកសល់ត្រឹម ១៩៦ លាននាក់នៅត្រីមាសទី ៣ ។
ក្រុមហ៊ុន Ford បានប្រកាសពីប្រាក់ចំណេញសរុបនៅត្រីមាសទី ៣ របស់ខ្លួន ដោយវាឡើងខ្លាំងជាងការរំពឹងទុក ដោយសារតែតម្រូវការរថយន្ត និងរថយន្តដឹកទំនិញបានងើបឡើងវិញ បន្ទាប់ពីមានការបិទប្រទេសដោយសារជំងឺកូវីដ១៩។
ប្រធានាធិបតីអាមេរិក លោគ ដូណាល់ ត្រាំ មានអតិថិជនច្រើនណាស់។ មានអ្នកខ្លះទិញអាហារនៅ Trump Tower របស់លោក ដោយចំណាយ ២០ ដុល្លារលើប៊ឺហ្គឺរ។
ការសិក្សារថ្មីមួយបានបង្ហាញឲ្យដឹងថា តម្លៃចំណាយសម្រាប់ការផលិតរថយន្តអគ្គិសនី អាចស្មើរថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ប្រើប្រេងម៉ាស៊ូត ឬសាំង) លឿនបំផុតត្រឹមដើមឆ្នាំ២០២៤។
ក្រុមហ៊ុន Jaguar Land Rover រំពឹងថានឹងទទួលរងការពិន័យ ៩០ លានផោន ឬប្រហែល ១១៧ លានដុល្លារនៅអ៊ឺរ៉ុប ចំពោះការខកខានមិនបានបំពេញតាមគោលដៅកាត់បន្ថយការបំភាយឧស្ម័ន CO2 នៅឆ្នាំនេះ។
សន្ទស្សន៍ផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះកាលពីថ្ងៃច័ន្ទ ចំពេលមានការលេចចេញជាថ្មី នូវករណីឆ្លងវីរុសកូវីដ១៩ ដែលបណ្តាលឲ្យអ្នកមានបំផុតទាំង ១០ របស់អាមេរិក ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។
ក្រុមហ៊ុន Lexus ប្រចាំនៅអឺរ៉ុប បានរាយការណ៍ថា ខ្លួនលក់ដាច់រថយន្តសរុបចំនួន ១លានគ្រឿងហើយនៅអឺរ៉ុប បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការ ក្នុងឆ្នាំ១៩៩០ មក។
Ant Group បានទទួលការយល់ព្រមពីផ្សារហ៊ុនហុងកុង សម្រាប់ការផ្តល់ជូនជាសាធារណៈដំបូង (IPO) របស់ខ្លួន។