ទីផ្សារហិរញ្ញវត្ថុ បានកើនឡើងរយៈពេលពីរថ្ងៃជាប់ៗគ្នា មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។ ភាពមិនប្រាកដប្រជាអំពីលទ្ធផលនៃការបោះឆ្នោតនេះ បានធ្វើឲ្យតម្លៃភាគហ៊ុនកើនឡើងក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលធ្វើឲ្យមានការព្រួយបារម្ភខាងសេដ្ឋកិច្ចកាន់តែខ្លាំងឡើង។
ទោះជាយ៉ាងណាក៏ដោយ វិនិយោគិនសង្ឃឹមថាអ្នកឈ្នះឆ្នោតច្បាស់ជានឹងជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន ផ្តោតការយកចិត្តទុកដាក់លើការបញ្ជូនជំនួយសេដ្ឋកិច្ច ដើម្បីដោះស្រាយជំងឺរាតត្បាតដែលកំពុងកើតមាន។
សន្ទស្សន៍ទីផ្សារធំៗទាំង ៣ របស់អាមេរិក បានកើនឡើងខ្ពស់ជាងមុន ដោយសន្ទស្សន៍ទីផ្សារ Dow (Dow Jones Industrial Average) បានឡើងច្រើនជាង ២%។ ដោយឡែក S&P 500 បានកើនឡើង ១,៧% ខណៈពេលដែល Nasdaq កើនឡើងជិត ១,៩%។
មុននេះ ទីផ្សារអ៊ឺរ៉ុប និងអាស៊ី ក៏មានការកើនឡើងផងដែរ ដោយ FTSE 100 កើនឡើង ២,៣% ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ ក្នុងពេលជិត ២ ខែមកនេះ៕