Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»កូវីដ១៩មែន តែ Tesla នឹងធ្វើរឿងអស្ចារ្យមួយឲ្យបានក្នុងឆ្នាំនេះ
    សេដ្ឋកិច្ចពិភពលោក

    កូវីដ១៩មែន តែ Tesla នឹងធ្វើរឿងអស្ចារ្យមួយឲ្យបានក្នុងឆ្នាំនេះ

    November 2, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Tesla បានរាយការណ៍អំពីប្រាក់ចំណេញជាប់ៗគ្នា ៥ ត្រីមាស ហើយបាននិយាយថា ខ្លួននៅតែបន្តរក្សាជំហរផ្គត់ផ្គង់រថយន្តឲ្យបានចំនួន ៥០០ ០០០ គ្រឿងនៅឆ្នាំ ២០២០ បើទោះបីជាក្រុមហ៊ុនរថយន្តដទៃផ្សេងទៀតនៅលើពិភពលោក មានចំនួនលក់ធ្លាក់ចុះខ្សោយក៏ដោយ។

    ពាណិជ្ជកម្ម

    លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានកោតសរសើរក្រុមអ្នកគ្រប់គ្រងរបស់លោកយ៉ាងខ្លាំង ដែលទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើលនេះ។ លោកបានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទមួយ កាលពីសប្តាហ៍មុនថា “ត្រីមាសទី ៣ គឺជាត្រីមាសដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់យើង”។

    លោក Elon Musk

    ប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុន Tesla បានកើនឡើងជាង ២៥០ ពិន្ទុក្នុងត្រីមាសនេះ ដល់ ២៣,៥ ភាគរយ ខណៈពេលដែលប្រាក់ចំណេញប្រតិបត្តិការ បានកើនឡើងដល់ ៩,២ ភាគរយ សូម្បីតែបន្ទាប់ពីលោក Elon Musk ត្រូវចាយលុយ ២៩០ លានដុល្លារ សម្រាប់ប៉ះប៉ូវសំណងគោលដៅក៏ដោយ។

    ក្រុមហ៊ុន Tesla បាននិយាយថា ខ្លួននឹងបំពេញតាមគោលដៅរបស់ខ្លួនក្នុងការផ្គត់ផ្គង់រថយន្តកន្លះលានគ្រឿងនៅទូទាំងពិភពលោកនៅឆ្នាំនេះ។ គួរឲ្យដឹងថា Tesla ត្រូវការចែកចាយរថយន្តច្រើនជាង ១៨១ ០០០ គ្រឿងទៀត ក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំនេះ ដែលជាការកើនឡើង ៣០ ភាគរយបើធៀបនឹងត្រីមាសមុន៕

    Elon Musk Tesla ទីផ្សាររថយន្ត រថយន្តអគ្គិសនី
    Share. Facebook Telegram WhatsApp
    Previous ArticleXiaomi វ៉ាដាច់ Apple ជាលើកដំបូង ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតទី ៣ លើលោក
    Next Article Aston Martin ចង់លក់ឡានអគ្គិសនីឲ្យបានលើស ២០ភាគរយ ត្រឹមឆ្នាំ២០២៤

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    នេះគឺជាមហាសេដ្ឋីទាំង ៥ រូប ដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៥ នេះ!

    November 10, 20251 Min Read

    Elon Musk បង្ហាញសេវាកម្មដឹកជញ្ជូនថ្មីរបស់ខ្លួន មានតម្លៃដល់ទៅ ១០០លានដុល្លារឯណ្ណោះ នៅក្នុងមួយតោន!

    October 13, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.