Browsing: សេដ្ឋកិច្ចពិភពលោក

ក្រុមហ៊ុន Apple បានប្រកាសចេញកម្មវិធីថ្មីមួយហៅថា “App Store Small Business Program” ដែលនឹងទម្លាក់តម្លៃលើ App Store របស់ខ្លួនសម្រាប់ម្ចាស់អាជីវកម្មតូចៗ និង Developers ឯករាជ្យ។

ការវិភាគដោយអ្នកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន IBM បានបង្ហាញថា ការផ្លាស់ប្តូររបស់ Apple ទៅប្រើបន្ទះឈីប M1 នឹងជួយសន្សំប្រាក់ក្រុមហ៊ុននេះបានប្រហែល ២,៥ ពាន់លានដុល្លារនៅឆ្នាំនេះ។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Japan Co បានដាក់ពាក្យក្ស័យធនទៅកាន់តុលាការក្រុងតូក្យូ បន្ទាប់ពីបានប្រកាសកាលពីខែមុនថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសនេះ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ ដែលបានបំផ្លាញដល់ការធ្វើដំណើរទូទាំងពិភពលោក។

Emirates រំពឹងថានឹងវិលត្រឡប់ទៅរកប្រាក់ចំណេញវិញ ក្នុងរយៈពេលពីរឆ្នាំខាងមុខ នៅពេលច្រករបៀងសម្រាប់ធ្វើដំណើរថ្មីបើកទ្វារ ហើយឧស្សាហកម្មអាកាសចរណ៍ពិភពលោក ងើបឡើងវិញពីវិបត្តិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនេះ។

ខណៈពេលដែលសួនកម្សាន្ត Disney ភាគច្រើនត្រូវបានបើកអំឡុងត្រីមាសទី ៤ ការបន្តបិទ Disneyland នៅសហរដ្ឋអាមេរិក បានបណ្តាលឲ្យមានបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំង។

Supreme ដែលជាម៉ាកសញ្ញា Iconic Streetwear ដ៏ល្បីល្បាញមួយ ត្រូវបានទិញយកក្នុងតម្លៃ ២,១លានដុល្លារ ដោយក្រុមហ៊ុន VF Corp ដែលជាម្ចាស់របស់ក្រុមហ៊ុនល្បីៗជាច្រើន ដូចជា Vans, Timberland និងThe North Face។

មេក្រុមហ៊ុនតូយ៉ូតាបាននិយាយថា៖ ការបើកអាជីវកម្មយានយន្តគឺដូចជាការបើកភោជនីយដ្ឋានចឹងឯង តូយ៉ូតាជាក្រុមហ៊ុនដែលមានគ្រប់សព្វគ្មានខ្វះអ្វី មិនដូច ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ដែលគ្រាន់តែមានចុងភៅធម្មតា និងគ្រឿងផ្សំតែប៉ុណ្ណោះ។ លោក អាគីយូ តូយ៉ូដា (Akio Toyoda) ដែលជាចៅប្រុសបង្កើតរបស់ស្ថាបនិកតូយ៉ូតា បានធ្វើការបង្ហាញពីការប្រៀបធៀបលទ្ធផលនៅពាក់កណ្តាលត្រីមាសទី២ ស្តីពីលទ្ធផលហរិញ្ញវត្ថុកាលពីសុក្រកន្លងទៅនេះ ខណះពេលដែលពិភាក្សាពីគំរោងរថយន្តអគ្គសនីរបស់ខ្លួន។ លោកបានបញ្ជាក់ជាមួយស្នាមញញឹម មុននឹងយើងបើកសេវាកម្មម្ហូបអាហារថា៖ “អ្វីដែលយើងមាន…

ការចងខ្សែស្បែកជើង គឺជារឿងដ៏រំខានមួយសម្រាប់អ្នកចូលចិត្តពាក់ស្បែកជើងឃ្លុប ប៉ុន្តែឥឡូវនេះស្បែកជើង Air Jordan XI ថ្មី មានសមត្ថភាពពិសេសដែលអាចចងខ្សែដោយខ្លួនឯងបាន។

ក្រោយទទួលបានជោគជ័យពីការសាកល្បងនូវវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ក្រុមហ៊ុនផលិតឱសថ Pfizer និង BioNTech រួចមក ប្រទេសញ៉ូហ្សែឡែននឹងទទួលវ៉ាក់សាំងនេះសម្រាប់ប្រជាជនរបស់ខ្លួនចំនួន ៧៥ម៉ឺននាក់។ ការទទួលបាននេះ ក៏ដោយសារតែកិច្ចព្រមព្រៀងទិញរវាងរដ្ឋាភិបាល និងក្រុមហ៊ុនទាំងពីរនេះដែរ ដែលមានចំនួន ១,៥លានវ៉ាក់សាំង។ ប្រសិនបើវ៉ាក់សាំងត្រូវបានអនុញ្ញាត្តអោយប្រើប្រាស់ដោយអាជ្ញាធរសុវត្ថិភាពឱសថនិងឧបករណ៍វេជ្ជសាស្ត្រ ហៅកាត់ Medsafe នោះវ៉ាក់សាំងនេះអាចនឹងត្រូវបានប្រើប្រាស់លើកដំបូងនៅឆ្នាំ២០២១។ សម្រាប់វ៉ាក់សាំងដែលទទួលបាននោះ នឹងត្រូវបានយកទៅដាក់អោយប្រើប្រាស់ដំបូង សម្រាប់កម្មករ…