ក្រោយទទួលបានជោគជ័យពីការសាកល្បងនូវវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ក្រុមហ៊ុនផលិតឱសថ Pfizer និង BioNTech រួចមក ប្រទេសញ៉ូហ្សែឡែននឹងទទួលវ៉ាក់សាំងនេះសម្រាប់ប្រជាជនរបស់ខ្លួនចំនួន ៧៥ម៉ឺននាក់។ ការទទួលបាននេះ ក៏ដោយសារតែកិច្ចព្រមព្រៀងទិញរវាងរដ្ឋាភិបាល និងក្រុមហ៊ុនទាំងពីរនេះដែរ ដែលមានចំនួន ១,៥លានវ៉ាក់សាំង។
ប្រសិនបើវ៉ាក់សាំងត្រូវបានអនុញ្ញាត្តអោយប្រើប្រាស់ដោយអាជ្ញាធរសុវត្ថិភាពឱសថនិងឧបករណ៍វេជ្ជសាស្ត្រ ហៅកាត់ Medsafe នោះវ៉ាក់សាំងនេះអាចនឹងត្រូវបានប្រើប្រាស់លើកដំបូងនៅឆ្នាំ២០២១។ សម្រាប់វ៉ាក់សាំងដែលទទួលបាននោះ នឹងត្រូវបានយកទៅដាក់អោយប្រើប្រាស់ដំបូង សម្រាប់កម្មករ ផ្នែកសំខាន់ៗ និងប្រជាជនដែលត្រូវការជាចាំបាច់បំផុត។