Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»ក្រុមហ៊ុនមួយអះអាងថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ខ្លួន មានប្រសិទ្ធិភាព ៩០%
    ផ្សេងៗ

    ក្រុមហ៊ុនមួយអះអាងថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ខ្លួន មានប្រសិទ្ធិភាព ៩០%

    November 10, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតឱសថ Pfizer របស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃច័ន្ទថា ការវិភាគដំបូងនៃការសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ខ្លួន បានបង្ហាញថា “មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារ” ដែលជាការរីកចម្រើនមួយ ខណៈដែលពិភពលោកបានរង់ចាំយ៉ាងអន្ទះសាចំពោះវ៉ាក់សាំងនេះ បន្ទាប់ពីជំងឺឆ្លងដ៏សាហាវនេះបានសម្លាប់មនុស្សជាង ១,២លាននាក់នៅទូទាំងពិភពលោក។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុន Pfizer ដែលបានបង្កើតវ៉ាក់សាំងជាមួយក្រុមហ៊ុនផលិតឱសថអាល្លឺម៉ង់ BioNTech បានចេញផ្សាយព័ត៌មានលម្អិតពីការសាកល្បងរបស់ខ្លួន ដោយផ្អែកលើការពិនិត្យឡើងវិញជាផ្លូវការដំបូងនៃទិន្នន័យ ដោយក្រុមអ្នកជំនាញ។

    ក្រុមហ៊ុនបាននិយាយថា ការវិភាគបានរកឃើញថាវ៉ាក់សាំងនេះមានប្រសិទ្ធភាពជាង ៩០ ភាគរយ ក្នុងការការពារជំងឺក្នុងចំណោមអ្នកស្ម័គ្រចិត្តសាកល្បង ដែលមិនមានភស្តុតាងនៃការឆ្លងមេរោគមុន។ ប្រសិនបើលទ្ធផលមានការកើនឡើងកម្រិតនៃការការពារ នោះគេនឹងផ្តល់វាដូចគ្នានឹងទៅវ៉ាក់សាំងកុមារអីចឹង។

    មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបាននិយាយថា មិនមានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរណាមួយកើតឡើងនោះទេ។

    មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Pfizer គ្រោងនឹងស្នើសុំរដ្ឋបាលចំណីអាហារ និងឱសថ (Food and Drug Administration) សម្រាប់ការអនុញ្ញាតជាបន្ទាន់ នូវការផ្តល់វ៉ាក់សាំង (two-dose vaccine) នៅចុងខែនេះ បន្ទាប់ពីក្រុមហ៊ុនបានប្រមូលទិន្នន័យសុវត្ថិភាពដែលបានណែនាំចំនួនពីរខែរួចមកហើយ។

    គួរឲ្យដឹងថា ក្រុមហ៊ុនផលិតឳសថខាងលើនឹងអាចផលិតវ៉ាក់សាំងសម្រាប់មនុស្សពី ១៥ ទៅ ២០លាននាក់ នៅត្រឹមដំណាច់ឆ្នាំនេះ៕

    Pfizer កូវីដ១៩
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុនផលិតឡានចិន មិនសូវឮឈ្មោះមួយ មានតម្លៃថ្លៃជាង ក្រុមហ៊ុនអាមេរិក GM ទៀត
    Next Article ញ៉ូហ្សែឡែន នឹងទទួលបានវ៉ាក់សាំងកូវីដ១៩ បន្ទាប់ពីការសាកល្បងបានជោគជ័យ

    Related Posts

    H&M ទទួលបានប្រាក់ចំណូលកើនទ្បើង ប៉ុន្តែការបិទហាងនៅរុស្ស៊ីនៅតែជាបញ្ហារបស់ខ្លួន

    March 31, 20221 Min Read

    Pfizer ព្យាករណ៍ថា ការលក់វ៉ាក់សាំងកូវីដ១៩ របស់ខ្លួន អាចកើនឡើងដល់ ៥០ ពាន់លានដុល្លារក្នុងឆ្នាំនេះ

    February 9, 20221 Min Read

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon នឹងបង្កើតការងារ ២០០កន្លែងទៀត ក្នុងការិយាល័យថ្មីនៅសិង្ហបុរី

    October 27, 20211 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.