Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»Apple ចេញលក់ MacBook Air ប្រើបន្ទះឈីបផលិតខ្លួនឯងថ្មី កាន់ថ្មយូរជាងមុន ៦ម៉ោង
    ផ្សេងៗ

    Apple ចេញលក់ MacBook Air ប្រើបន្ទះឈីបផលិតខ្លួនឯងថ្មី កាន់ថ្មយូរជាងមុន ៦ម៉ោង

    November 11, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Apple បានប្រកាសចេញលក់ MacBook Air ដែលបំពាក់បន្ទះឈីប M1 ផលិតខ្លួនឯងថ្មី ដោយមិនមានផ្លាស់ប្តូរការឌីហ្សាញឡើយពីជំនាន់មុន។

    ពាណិជ្ជកម្ម

    Apple អះអាងថា វាមានល្បឿន CPU លឿនជាងមុន ៣,៥ដង និង GPU លឿនជាងមុន ៥ដង បើប្រៀបធៀបនឹង MacBook Air ជំនាន់មុន។ មិនតែប៉ុណ្ណោះ សូម្បីតែ SDD របស់វាក៏លឿនជាងមុន ២ដងដែរ។

    ក្រៅពីមានដំណើរការប្រសើរជាងមុន អ្នកក៏នឹងទទួលបានថាមពលថ្មខ្លាំងជាងមុន ដោយ MacBook Air ប្រើបន្ទះឈីប M1 នេះអាចស៊ូបានដល់ ១៥ម៉ោង បើអូសមើលលើវេបសាយ ដោយប្រើ Wi-Fi និងដល់ ១៨ម៉ោង បើមើលវីដេអូ Offline។ នេះមានន័យថា វាអាចស៊ូលើស MacBook Air ជំនាន់មុនដល់ទៅ ៦ម៉ោងឯណោះ ហើយក៏ជា MacBook Air ដែលកាន់ថ្មបំផុតមិនធ្លាប់មានពីមុនមកផងដែរ។

    MacBook Air ប្រើបន្ទះឈីប M1 នឹងមានតម្លៃចាប់ពី ៩៩៩ដុល្លារ ដោយមាន CPU 8 cores និង GPU 7 cores, RAM 8GB និង ROM 256GB។ វាមាន ៣ ពណ៌ គឺ Space Gray , ទឹកមាស និងទឹកប្រាក់ ហើយដំណើរការប្រព័ន្ធប្រតិបត្តិការណ៍ macOS Big Sur៕

    Apple MacBook Air
    Share. Facebook Telegram WhatsApp
    Previous Articleញ៉ូហ្សែឡែន នឹងទទួលបានវ៉ាក់សាំងកូវីដ១៩ បន្ទាប់ពីការសាកល្បងបានជោគជ័យ
    Next Article ទំនងដាច់លុយ! តួអង្គ Rambo នឹងដាក់លក់នាឡិកាខ្លួនខំសន្សំ នៅថ្ងៃទី១២ ខែ១២

    Related Posts

    មិនមែនរៀតណាម តែឥណ្ឌានឹងក្លាយជាមូលដ្ឋានថ្មីរបស់ក្រុមហ៊ុន Apple ដើម្បីជំនួសចិន!

    December 18, 20251 Min Read

    លោក Tim Cook នឹងបន្តជា CEO របស់់ Apple ដដែល ពោលគឺគ្មានការចាកចេញឡើយ!

    November 24, 20251 Min Read

    Apple បង្ហាញលទ្ធផលហិរញ្ញវត្ថុក្នុងត្រីមាសទី ៤ របស់ខ្លួន មានការកើនឡើង ៨% ឯណ្ណោះ បើប្រៀបធៀបនឹងឆ្នាំមុន!

    October 31, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.