ការវិភាគដោយអ្នកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន IBM បានបង្ហាញថា ការផ្លាស់ប្តូររបស់ Apple ទៅប្រើបន្ទះឈីប M1 នឹងជួយសន្សំប្រាក់ក្រុមហ៊ុននេះបានប្រហែល ២,៥ ពាន់លានដុល្លារនៅឆ្នាំនេះ។
IBM បានប៉ាន់ប្រមាណថា តម្លៃផលិតកម្មនៃបន្ទះឈីប M1 ក្រុមហ៊ុន Apple ត្រូវចំណាយចន្លោះពី ៤០ ទៅ ៥០ដុល្លារ។ បើប្រៀបធៀបទៅនឹងបន្ទះឈីបរបស់ Intel គឺខុសគ្នាដល់ទៅ ៤-៥ដងឯណោះ ព្រោះវាមានតម្លៃ ២០០ដុល្លារ សម្រាប់ Intel Core i5 Processor ដែលមានបំពាក់លើ MacBook Air និង MacBook Pro។
Laptop ដែលប្រើបន្ទះឈីប ARM M1 ជំនួសឲ្យ Intel x86 CPU គឺមានសរុបចំនួន ១៤លានគ្រឿងឯណោះ។
- ARM Apple M1 Processor មានតម្លៃ ៥០ដុល្លារ (ឬអាច ៤០ដុល្លារ)
- Intel Core i5 Dual-Core សម្រាប់ MacBook Air គឺ ២០០ដុល្លារ (ឬប្រហែល ១៧៥ដុល្លារ)
- Intel Core i5 Quad-Core សម្រាប់ MacBook 13-Entry គឺ ២៥០ដុល្លារ (ឬប្រហែល ២២៥ដុល្លារ)
តម្លៃ MacBooks ប្រើ Intel
- MacBook 13-Entry៖ ៨,៦លានគ្រឿង x ២៥០ដុល្លារ = ២,១៥ពាន់លានដុល្លារ
- MacBook Air៖ ៥,៤លានគ្រឿង x ២០០ដុល្លារ = ១,០៧ពាន់លានដុល្លារ
- សរុប = ៣,២ពាន់លានដុល្លារ
តម្លៃ MacBook ប្រើ ARM M1
- MacBook 13-Entry៖ ៨,៦លានគ្រឿង x ៥០ដុល្លារ = ២៦៨លានដុល្លារ
- MacBook Air៖ ៥,៤លានគ្រឿង x ២០០ដុល្លារ = ៤២៩លានដុល្លារ
- សរុប = ៦៩៧លានដុល្លារ (មានន័យថា Apple ចំណេញបាន ២,៥ពាន់លានដុល្លារ)