ការចងខ្សែស្បែកជើង គឺជារឿងដ៏រំខានមួយសម្រាប់អ្នកចូលចិត្តពាក់ស្បែកជើងឃ្លុប ប៉ុន្តែឥឡូវនេះស្បែកជើង Air Jordan XI ថ្មី មានសមត្ថភាពពិសេសដែលអាចចងខ្សែដោយខ្លួនឯងបាន។
ស្បែកជើង Air Jordan XI ដ៏ពិសេសនេះ ត្រូវបានចេញលក់ដើម្បីអបអរខួបលើកទី២៥ នៃ “Back to the Future Nike” ដោយវាមានមុខងារពិសេសអាចចងខ្សែដោយខ្លួនឯងបាន និងអាចផ្លាស់ប្តូរភ្លើងនៅលើស្បែកជើងបាន (Customisable Lighting) ទៀតផង។
គួរឲ្យដឹងថា Air Jordan XI គឺជាស្បែកជើងផ្លូវការរបស់កីឡាករបាល់បោះ Michael Jordan នៅក្នុងរដូវកាលឆ្នាំ ១៩៩៥ នៅពេលដែលលោក Comeback ហើយវាក៏បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនផងដែរ។
ស្បែកជើងនេះនឹងមានជម្រើស ២ ពណ៌ គឺ ខ្មៅ និង ស ហើយគេរំពឹងថាវានឹងមានតម្លៃខ្ទង់ ៥០០ដុល្លារ នៅពេលចេញលក់ជាផ្លូវការ នៅថ្ងៃទី១២ ខែធ្នូ៕