ស្របពេលដែលពិភពលោកកំពុងជួបបញ្ហា ដោយសារតែជំងឺកូវីដ១៩ មនុស្សមួយចំនួនក៏ជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុ ខណៈមនុស្សមួយចំនួនទៀត កាន់តែមានទៅៗ។
ជាក់ស្តែង អ្នកមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក គឺ លោក Jeff Bezos អាចរកប្រាក់ចំណូលរបស់អ្នកធ្វើការធម្មតា ក្នុងមួយជីវិត ដោយចំណាយពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ បច្ចុប្បន្ននេះ CEO ក្រុមហ៊ុន Amazon វ័យ៥៦ឆ្នាំរូបនេះមានទ្រព្យសម្បត្តិសរុប ២០០ពាន់លានដុល្លារ។
ក្នុងរយៈពេលមួយថ្ងៃ ទ្រព្យសម្បត្តិរបស់លោក Bezos បានកើនឡើង ១៣ពាន់លានដុល្លារ។ បើគិតទៅ វាស្មើនឹងប្រហែលខ្ទង់ ៥៤ ៦៣៤ ០០០ដុល្លារក្នុងមួយម៉ោង។ ៩ ១០៥ ០០០ ដុល្លារក្នុងមួយនាទី។ ១៥១ ៧០០ដុល្លារក្នុងមួយវិនាទី។
គួរឲ្យដឹងថា បើតាមទិន្នន័យបានបង្ហាញថា ជាមធ្យមអ្នកធ្វើការធម្មតាមានប្រាក់ចំណូលមួយជីវិត ប្រហែល ៨៤៤ ០០០ដុល្លារ ដោយតួលេខប៉ុណ្ណេះគឺស្មើនឹងលោក Bezos រកត្រឹមតែ ៥,៥វិនាទីប៉ុណ្ណោះ៕