Supreme ដែលជាម៉ាកសញ្ញា Iconic Streetwear ដ៏ល្បីល្បាញមួយ ត្រូវបានទិញយកក្នុងតម្លៃ ២,១លានដុល្លារ ដោយក្រុមហ៊ុន VF Corp ដែលជាម្ចាស់របស់ក្រុមហ៊ុនល្បីៗជាច្រើន ដូចជា Vans, Timberland និងThe North Face។
ក្រុមហ៊ុន VF Corp គ្រោងនឹងប្រើប្រាស់ Supreme ដើម្បីពង្រីកអាជីវកម្មសម្លៀកបំពាក់ និងស្បែកជើងរបស់ខ្លួនតាមអនឡាញ ខណៈពេលដែលឧស្សាហកម្មមួយនេះកំពុងជួបបញ្ហា ដោយសារតែជំងឺរាតត្បាតកូវីដ១៩។
បើតាមគេហទំព័រ CNBC បានឲ្យដឹងថា ចំណូល ៦០% របស់ Supreme គឺបានមកពីជំនួញតាមអ៊ិនធឺណិត។ ដោយឡែក គេហទំព័រ Vogue Business បានបង្ហាញថា Supreme រំពឹងថានឹងអាចរកចំណូលបាន ៥០០លានដុល្លារនៅក្នុងឆ្នាំនេះ។
គួររំលឹកឲ្យដឹងដែរថា Supreme ធ្លាប់បានសហការណ៍ជាមួយម៉ាក Vans លើកដំបូងបង្អស់នៅក្នុងឆ្នាំ១៩៩៦, Timberland ក្នុងឆ្នាំ២០០៦ និង The North Face ក្នុងឆ្នាំ២០០៧៕