ក្រុមហ៊ុន Apple បានប្រកាសចេញកម្មវិធីថ្មីមួយហៅថា “App Store Small Business Program” ដែលនឹងទម្លាក់តម្លៃលើ App Store របស់ខ្លួនសម្រាប់ម្ចាស់អាជីវកម្មតូចៗ និង Developers ឯករាជ្យ។
គ្រប់ Developers ទាំងអស់ដែលរកប្រាក់បានក្រោម ១លានដុល្លារពី App Store នឹងត្រូវបង់ថ្លៃសេវាកម្ម ១៥% ទៅឲ្យ Apple ជំនួសឲ្យពីមុន ៣០%។ កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១។
គួរឲ្យដឹងថា ថ្លៃសេវាកម្ម ១៥% នេះ គឺត្រូវបានប្រើលើ Paid App Purchases, In-App Purchases និង Subscription Fees ផងដែរ។
គ្រប់ Developers ទាំងអស់ដែលរកលុយបានក្រោម ១លានដុល្លារ ក្នុងឆ្នាំ២០២០ នឹងមានឈ្មោះនៅក្នុងកម្មវិធីនេះ។ មិនតែប៉ុណ្ណោះ Developers ថ្មីថ្មោងដែលចូលរួមលើ App Store និងបង្កើត Apps នៅក្នុងឆ្នាំ២០២១ ក៏មានឈ្មោះដែរ៕