[ទីផ្សារបរទេស] បន្ទាប់ពីបានបង្ហាញរូបរាង Concept នៃរថយន្ត Suzuki Swift ជំនាន់ថ្មីរួចមក ពេលនេះ Suzuki បានប្រកាសចេញជាផ្លូវការនូវរថយន្ត Swift ស៊េរីឆ្នាំ២០២៤ សម្រាប់ទីផ្សារក្នុងស្រុក។ រថយន្ត Hatchback ជំនាន់ថ្មីនេះមានរូបរាងមិនសូវខុសពីប្រភេទ Concept ប៉ុន្មានឡើយ ទាំងការឌីហ្សាញខាងក្នុង និងខាងក្រៅ។ ការឌីហ្សាញថ្មី…
Browsing: យានយន្ត
[ទីផ្សារបរទេស] ក្រុមហ៊ុន Lucid ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រងការខាតបង់ជិត ៦៣០,៩លានដុល្លារ នៅត្រីមាសទីបី នៃឆ្នាំ២០២៣ ឬស្មើនឹង ខាតបង់៤៣ម៉ឺនដុល្លារ ក្នុងរថយន្តមួយគ្រឿងដែលលក់ចេញ។ តាមរបាយការណ៍ហិរញ្ញវត្ថុរបស់ Lucid ក្នុងត្រីមាសទីបីនេះ ក្រុមហ៊ុនរកចំណូលបាន ១៣៧,៨លានដុល្លារ ថយចុះ ១៩៥,៥លានដុល្លារ ដែលទទួលបានកាលពីឆ្នាំ២០២២។…
[ទីផ្សារបរទេស] រថយន្តម៉ូដែល Ramcharger របស់ក្រុមហ៊ុនជំនាញខាងផលិតរថយន្តភីកអាប់ Ram បានបង្ហាញវត្តមានជាថ្មីម្ដងទៀត ប៉ុន្តែការវិលត្រឡប់នេះគឺក្នុងនាមជារថយន្តភីកអាប់អគ្គិសនី ដែលមានប្រើម៉ាស៊ីនសាំងជាជំនួយ។ ចំណុចទាក់ទាញនៃរថយន្តភីកអាប់នេះ គឺត្រង់ដែលវាមានបំពាក់អាគុយ ៩២kWh ដែលផ្ដល់ថាមពលដល់ម៉ូទ័រអគ្គិសនីភ្លោះ ដើម្បីបង្វិលកង់ទាំងបួននៃរថយន្ត និងអាចបង្កើតបានជាកម្លាំង ៦៦៣សេះ។ ជាមួយកម្លាំងនេះ អាចឲ្យរថយន្ត 1500 Ramcharger ស្ទុះដល់…
[ទីផ្សារបរទេស] ត្បិតថាចំនួនលក់នៃរថយន្តអគ្គិសនីកំពុងតែមានការកើនឡើងឥតឈប់ឈរក្ដី ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តចាប់ផ្ដើមព្រួយបារម្ភថាតម្រូវការចំពោះរថយន្តអគ្គិសនី នឹងមិនអាចប៉ះប៉ូវជាមួយការបណ្ដាក់ទុនដ៏ច្រើនពាន់លានដុល្លាររបស់ក្រុមហ៊ុន។ កត្តាធំមួយ ដែលការព្រួយបារម្ភធំរបស់ក្រុមហ៊ុនរថយន្តធំៗ គឺអត្រាការប្រាក់កម្ចីទិញរថយន្តដែលមានការកើនឡើងខ្ពស់។ លោក Elon Musk នាយកប្រតិបត្តិ Tesla បាននិយាយកាលពីថ្មីៗនេះថា លោកបារម្ភចំពោះអត្រាការប្រាក់ខ្ពស់ ដែលអតិថិជនត្រូវបង់ចាំប្រចាំខែ ប្រសិនបើការប្រាក់ខ្ពស់ រថយន្តនឹងពិបាកក្នុងការលក់ចេញ។ Tesla ក៏បានប្រកាសកាត់បន្ថយសកម្មភាពសាងសង់រោងចក្រនៅឯប្រទេសម៉ិកស៊ីកូ ដោយលើកហេតុផលថាហិរញ្ញវត្ថុបច្ចុប្បន្នមិនមានស្ថិរភាព។…
[ទីផ្សារបរទេស] រថយន្តដំបូងដែល Toyota បានផលិតគឺជារថយន្តភីកអាប់ម៉ូដែល G1 ដែលបានផលិតកាលពីខែសីហា ឆ្នាំ១៩៣៥ ហើយក្រោយពីចំណាយពេលអស់ ៨៨ឆ្នាំ Toyota អាចសម្រេចបានការផលិតរថយន្ត ៣០០លានគ្រឿង ដែលសម្រេចបានកាលពីខែចុងកញ្ញាកន្លងទៅ។ ក្នុងរយៈពេលជិត ៩ទសវត្ស ក្រុមហ៊ុន Toyota ផលិតរថយន្តបានជាង ១៨០លានគ្រឿងនៅរោងចក្រក្នុងប្រទេសខ្លួន ខណៈដែលជិត…
[ទីផ្សារបរទេស] ប្រាក់ចំណេញប្រចាំត្រីមាសទីបីរបស់ Jaguar Land Rover ដែលគិតចាប់ពីខែកក្កដា ដល់ខែកញ្ញា មានចំនួន ៨,៥៤ពាន់លានដុល្លារ ជាការកើនឡើង ៣០% ធៀបនឹងតួលេខនៃឆ្នាំ២០២២។ ការកើនឡើងប្រាក់ចំណូលនេះ ដោយសារតែបញ្ហាផ្គត់ផ្គង់មានការធូរស្បើយ ដែលអាចឲ្យ Jaguar Land Rover ដឹករថយន្តជូនអតិថិជនបានច្រើនជាងមុន ខណៈដែលការកំណត់តម្លៃលក់ប្រសើរជាងមុន…
[ទីផ្សារបរទេស] គិតមកទល់ពេលនេះគឺទើបតែ ៤ឆ្នាំប៉ុណ្ណោះ ដែល Ferrari បានបង្ហាញចេញរថយន្ត Hybrid ដំបូងរបស់ខ្លួន ម៉ូដែល SF90 ហើយពេលនេះវាអាចលក់ដាច់បានច្រើនជាងឡានម៉ាស៊ីនធម្មតារបស់ Hybrid បាត់ទៅហើយ។ គិតចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ Ferrari អាចលក់រថយន្ត Hybrid បាន…
[ទីផ្សារបរទេស] រថយន្តដែល Toyota លែងផលិតទៅហើយនោះ បានក្លាយជារថយន្តដែលលក់ចេញបានលឿនជាងគេក្នុងចំណោមរថយន្តមួយទឹកដែលលក់នៅលើវិបសាយ Motors.co.uk របស់អង់គ្លេស ប្រចាំខែតុលា។ រថយន្ត Toyota’s Prius+ បានបញ្ឈប់ការផលិតក្នុងឆ្នាំ២០២០ ប៉ុន្តែប្រភេទមួយទឹកនៃរថយន្តនេះ ចំណាយពេលជាមធ្យម ១៨,៤ថ្ងៃ ដើម្បីលក់ចេញ ជាប់ចំណាត់ថ្នាក់លេខ១ ខណៈដែលរថយន្ត Tesla Model 3…
[ទីផ្សារបរទេស] ក្នុងរយៈពេលបីខែគិតចាប់ពី ខែកក្កដា ដល់ខែកញ្ញា នៃឆ្នាំ២០២៣នេះ Toyota អាចរកប្រាក់ចំណេញពីអាជីវកម្មបានរហូតដល់ ៩,៥ពាន់លានដុល្លារ ជាការកើនឡើង ១៥៥,៦% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្រុមហ៊ុននិយាយថា ជោគជ័យនេះគឺមានការចូលរួមចំណែកធំពីរថយន្ត Hybrid ដែលមានតម្រូវការច្រើន។ រថយន្តប្រើថាមពលអគ្គិសនីរបស់ Toyota ដែលភាគច្រើនគឺជារថយន្ត Hybrid និងរថយន្ត PHEV…
[ទីផ្សារបរទេស] ចាប់តាំងពីឆ្នាំ២០២១មក ឃើញមានក្រុមហ៊ុនរថយន្តជាច្រើនបានធ្វើការអាប់ដេតបន្ថែមលើឡូហ្គោម៉ាកសញ្ញារបស់ខ្លួនដើម្បីធ្វើឲ្យមានភាពទាន់សម័យ។ តទៅនេះ មកដឹងពីឡូហ្គោថ្មីរបស់ក្រុមហ៊ុនរថយន្តមួយចំនួនដែលបានប្ដូរ ៖ BMW ប្ដូរឆ្នាំ២០២១ Cadillac ប្ដូរឆ្នាំ២០២១ General Motors ប្ដូរឆ្នាំ២០២១ KIA ប្ដូរឆ្នាំ២០២១ Nissan ប្ដូរឆ្នាំ២០២១ Peugeot ប្ដូរឆ្នាំ២០២១ Renault ប្ដូរឆ្នាំ២០២១…