Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Hyundai Ioniq 5 សម្រាប់ឆ្នាំ 2025 នេះមានការផ្លាស់ប្តូរធំៗដែលអ្នកប្រើប្រាស់ចង់បាន
    យានយន្ត

    Hyundai Ioniq 5 សម្រាប់ឆ្នាំ 2025 នេះមានការផ្លាស់ប្តូរធំៗដែលអ្នកប្រើប្រាស់ចង់បាន

    April 3, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កំណែបន្ថែមថ្មីរបស់ Hyundai Ioniq 5 សម្រាប់ឆ្នាំ 2025 មានការផ្លាស់ប្តូរធំៗដែលអ្នកប្រើប្រាស់ចង់បាន មានការកែប្រែការរចនាថ្មីនៅផ្នែកខាងមុខនិងក្រោយ រួមទាំងរចនាសំបកកង់ថ្មី  ប្រព័ន្ធ Infotainment បានធ្វើឲ្យប្រសើរឡើងជាមួយនឹងការភ្ជាប់ជាមួយ Apple CarPlay និង Android Auto ដោយឥតខ្សែ។
    ថ្មមានកម្រិតកាន់តែធំ និងចម្ងាយបើកបរបានកាន់តែច្រើនសម្រាប់ថ្ម Standard Range បានធ្វើឲ្យធំជាងឆ្នាំមុនពី 58.0 kWh ទៅ 63.0 kWh​ កម្លាំងម៉ូទ័រ: 168 សេះ (125 គីឡូវ៉ាត់) ខណៈថ្ម Long Range ធំជាងឆ្នាំមុនពី 77.4 kWh ទៅ 84.0 kWh កម្លាំងម៉ូទ័រ: 225 សេះ (168 គីឡូវ៉ាត់) ។ ចម្ងាយបើកបរគ្រប់ម៉ូឌែលក៏បានកើនឡើងផងដែរ។ ពិសេសម៉ូដែល AWD (Dual Motor) របស់ SE និង SEL ពេលនេះអាចបើកបានរហូតដល់ 467 គីឡូម៉ែត្រ ក្នុងការធ្វើដំណើរតែមួយ—បន្ថែមចំនួន 48 គីឡូម៉ែត្រ និងកម្លាំងម៉ូទ័រ: 320 សេះ (239 គីឡូវ៉ាត់) បើប្រៀបធៀបនឹងម៉ូដែលឆ្នាំ 2024។ ចំពោះម៉ូដែលដែលមានចម្ងាយបើកបានឆ្ងាយបំផុតគឺ RWD (Rear Wheel Drive) ជាមួយថ្ម Long Range ដោយអាចទៅបានដល់ 512 គីឡូម៉ែត្រ ក្នុងការសាកថ្មមួយពេញ។
    អ្វីដែលថ្មីៗទៀតនោះគឺប្រព័ន្ធសាកថ្ម NACS ត្រូវបានរួមបញ្ចូលជាផ្នែកស្តង់ដារ។ Hyundai Ioniq 5 ឆ្នាំ 2025 ជារថយន្ត EV ដំបូងរបស់ Hyundai ដែលមានផ្នែកសាកតាមស្តង់ដារ Tesla ហើយគ្រប់ម៉ូឌែលនឹងមានជាមួយ អាដាប់ទ័រ CCS ដើម្បីសាកនៅស្ថានីយ៍ដែលមិនមែន Tesla ការរចនាខាងក្នុងដ៏ទាក់ទាញ និងផ្ទុកបច្ចេកវិទ្យាខ្ពស់ អាចសាកថ្មពី 10%-90% ត្រូវការពេលត្រឹមតែ 30 នាទី នៅស្ថានីយ៍ Electrify America 350-kW ។
    ហើយបើក្រលែកមកមើលម៉ូឌែលថ្មី Ioniq 5 XRT — ប្រើសម្រាប់ផ្លូវខ្សាច់វាមានកម្ពស់ឡើង 0.9 អ៊ីញ សំបកកង់ All-Terrain 18-អ៊ីញ ខាងមុខនិងខាងក្រោយមានរចនាកាងជាពិសេសជាមួយការរចនាព័ណ៌ខ្មៅ  កាងសង្រ្គោះពណ៌ក្រហម (Recovery Hooks) ម៉ូដបើកបរមាន3 Snow, Mud, Sand

    Hyundai កំពុងគ្រប់គ្រងជួរម៉ូឌែលរបស់ខ្លួន — ចាប់ពីម៉ូឌែល SE តម្លៃសមរម្យ រហូតដល់ Limited និងម៉ូឌែល adventure XRT។ ការកែលម្អទាំងនេះនៅលើម៉ូឌែលឆ្នាំ 2025 បង្ហាញថា Hyundai កំពុងស្ថិតនៅលើមូលដ្ឋានរឹងមាំ និងរំពឹងថា Ioniq 5 នឹងនៅតែសមរម្យនិងប្រកួតប្រជែងបាននៅក្នុងទីផ្សារ EV ទៅមុខនេះ។

    ពាណិជ្ជកម្ម

    Hyundai Hyundai Ioniq 5
    Share. Facebook Telegram WhatsApp
    Previous Articleត្រៀមលុយបងប្អូន! មេធំ Mark Zuckerberg របស់យើងគ្រោងចេញលក់វ៉ែនតាឆ្លាតវៃ Hypernova របស់ខ្លួនហើយ តម្លៃតែ ១ពាន់ដុល្លារ ប៉ុណ្ណោះ
    Next Article នេះគឺជាវិធីបង្កើតរូបភាពដែលកំពុងពេញនិយមនៅក្នុង ChatGPT

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.