Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»BYD Sealion 6 ចេញមកលើកនេះមានការផ្លាស់ប្តូរច្រើនលើសពីការស្មាន
    យានយន្ត

    BYD Sealion 6 ចេញមកលើកនេះមានការផ្លាស់ប្តូរច្រើនលើសពីការស្មាន

    April 18, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    BYD Sealion 06 SUV ត្រូវបានប្រកាសចេញមកហើយបើមើលពីរូបរាងរបស់វាវិញគឺថាមានការផ្លាស់ប្តូរខុសពីឆ្នាំមុនមើលទៅទាក់ទាញមែនទែនទាំងផ្នែកខាងមុខនិងខាងក្រោយ ដោយ BYD Sealion 06 មានទាំងម៉ូឌែលគឺប្រភេទ PHEV និង BEV ក្រុមហ៊ុន BYD បានចុះឈ្មោះម៉ូឌែលថ្មីរបស់ខ្លួនឈ្មោះ Sealion 06 ជាផ្លូវការជាមួយក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ចិន (MIIT) ដែលបានបង្ហាញពីជម្រើសប្រភេទ Plug-in Hybrid (PHEV) និងអគ្គិសនីសុទ្ធ (BEV) សម្រាប់រថយន្ត SUV ក្នុងស៊េរី Ocean ថ្មីនេះ។
    លក្ខណៈបច្ចេកទេសរបស់រថយន្តនេះបើយោងតាមឯកសារក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ចិន រថយន្ត Sealion 06 មានទំហំ បណ្តោយ 4810 មម/ ទទឹង 1920 មម/ កម្ពស់ 1675 មម ។
    ម៉ូឌែល PHEV ប្រើម៉ាស៊ីនសាំង 1.5 លីត្រ ផលិតថាមពលបាន 74kW ម៉ូទ័រអគ្គិសនីផលិតថាមពលបាន 70kW ហើយអាចផ្តល់ថាមពលកំពូល 160kW (214.56 hp) ។ សម្រាប់ម៉ូឌែលអគ្គិសនីសុទ្ធ (BEV) មានជម្រើសម៉ូទ័រពីរ៖ ម៉ូទ័រ BYD TZ200XYAJ មានថាមពលកំពូល 180kW (241 hp) និង ម៉ូទ័រ BYD TZ200XSBF មានថាមពលកំពូល 170kW (228 hp)
    រចនាបថនៃរថយន្ត Sealion 06 ប្រើរចនាបថថ្មីបំផុតរបស់ BYD ដោយមានភ្លើងមុខពីរជាន់ស្លីម និងរន្ធខ្យល់ពីរជ្រុងខាងមុខ។ ទាំងម៉ូឌែល PHEV និង BEV មានរចនាបែបស្រដៀងគ្នា។
    រថយន្តនេះមានរចនាបទដៃទ្វារសាមញ្ញ និងភ្លើងខាងក្រោយមានលក្ខណៈបែប Classic ដែលជាលក្ខណៈសម្គាល់របស់ស៊េរី Ocean របស់ BYD។
    ផ្នែកខាងក្នុងរបស់រថយន្ត BYD Sealion 06 SUV មានការរចនាផ្នែកខាងក្នុងប្រណិត និងបច្ចេកវិទ្យាច្រើន ដោយការរចនាផ្នែកខាងក្នុងមានអេក្រង់បញ្ចូលព័ត៌មាននិងកម្សាន្ត ទំហំ 15.6 អ៊ីញ ដែលអាចបង្វិលបានសម្រាប់ការបង្ហាញព័ត៌មាននិងកម្សាន្ត និងផ្ចាប់មកជាមួយប្រព័ន្ធ Apple CarPlay និង Android Auto ដោយគ្មានខ្សែ អេក្រង់ឌីជីថល 12.3 អ៊ីញ សម្រាប់បង្ហាញព័ត៌មានសំខាន់ៗនៃការបើកបរ ប្រព័ន្ធសំឡេង Infinity 10 speaker សម្រាប់បទពិសោធន៍ស្តាប់តន្ត្រីប្រសើរ មានកន្លែងបញ្ចូលថ្មទូរស័ព្ទឥតខ្សែពីរ ហើយក៏មាន USB-C និង USB-A នៅខាងមុខ និងខាងក្រោយ កៅអីមុខមានការជ្រើសរើសប្រើសម្ភារៈស្បែក កៅអីខាងមុខជាប្រភេទអេឡិចត្រូនិច្ច និងមានមុខងារកំដៅនិងក្រជាក់។ កៅអីខាងក្រោយអាចបទបាន ដើម្បីបន្ថែមផ្ទៃទំហំដាក់ទំនិញ និងមានលក្ខណៈបែងចែក 60/40 សម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់។ ដំបូលកញ្ចក់ធំទូលាយដែលអាចបើកបិទបាន ដើម្បីបញ្ចូលពន្លឺធម្មជាតិ និងបង្កើនអារម្មណ៍ស្រស់ស្រាយក្នុងការធ្វើដំណើរ។
    បច្ចេកវិទ្យារបស់ Sealion 06​ ក៏មានជាមួយហ្នឹង ប្រើកាត NFC សម្រាប់ការស្កេនចូលទៅក្នុងរថយន្ត និងចាប់ផ្តើមបញ្ឆេះរថយន្តដោយគ្មានសោ មានកម្មវិធីទូរស័ព្ទសម្រាប់ការបញ្ជារថយន្តពីចម្ងាយ និងការត្រួតពិនិត្យស្ថានភាពរថយន្ត។
    សម្រាប់សុវត្ថិភាព និងជំនួយអ្នកបើកបរ មានកាមេរ៉ា 360 ដឺក្រេ ផ្តល់ភាពងាយស្រួលក្នុងការចត និងការបើកបរនៅទីកន្លែងតូច។ ប្រព័ន្ធជំនួយអ្នកបើកបរ មានប្រព័ន្ធជំនួយដូចជា Adaptive Cruise Control, Traffic Sign Recognition, Intelligent Speed Limit Information និង Intelligent Speed Limit Control។
    BYD ក៏បានរៀបចំយុទ្ធសាស្ត្រផ្នែកឈ្មោះជាសកលសម្រាប់ណាំចេញដែរដោយបច្ចុប្បន្ន ស៊េរី Ocean របស់ BYD មានរថយន្ត Seagull, Dolphin, Seal, Sealion និង Song PLUS ដែលគ្របដណ្តប់លើរថយន្តពីទំហំតូចទៅមធ្យម និងធំ។
    ក្នុងអនាគត BYD មានផែនការប្រកាសយុទ្ធសាស្ត្រតែមួយសម្រាប់ការដាក់ឈ្មោះ ដោយរថយន្ត Sedan ទាំងអស់នឹងប្រើឈ្មោះ “Seal” ខណៈ SUV ទាំងអស់នឹងប្រើឈ្មោះ “Sealion”។ ក្រុមហ៊ុននឹងអភិវឌ្ឍតារាងផលិតផលលម្អិតចាប់ពីរថយន្តតូចទៅធំក្នុងក្រុមឈ្មោះទាំងពីរនេះ។ គួរឱ្យចំណាំថា ម្យ៉ាងទៀត ម៉ូឌែលនេះសម្រាប់ទីផ្សារចិន និងប្រទេសអន្តរជាតិខ្លះ (ដូចជា កម្ពុជា អូស្ត្រាលី និងនូវែលសេឡង់) មានឈ្មោះថា Sealion 6 ប៉ុន្តែសម្រាប់ទីផ្សារអឺរ៉ុប វាត្រូវបានគេស្គាល់ថាជា BYD Seal U។

    ពាណិជ្ជកម្ម
    BYD BYD sea lion 6
    Share. Facebook Telegram WhatsApp
    Previous Articleវ៉ែនតា Vision Pro 2 របស់ Apple នឹងកែការរចនាថ្មីដើម្បីបន្ថយទម្ងន់ និងតម្លៃ​ បន្ទាប់ពីទទួលការរិះគន់ខ្លាំង!
    Next Article Ford បានប្រកាសប្រមូលរថយន្ត Ford Explorer ចំនួន 24,655 គ្រឿង ដោយសារបញ្ហា២នេះធំៗ

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.