Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»វ៉ែនតា Vision Pro 2 របស់ Apple នឹងកែការរចនាថ្មីដើម្បីបន្ថយទម្ងន់ និងតម្លៃ​ បន្ទាប់ពីទទួលការរិះគន់ខ្លាំង!
    ព័ត៌មានថ្មីៗ

    វ៉ែនតា Vision Pro 2 របស់ Apple នឹងកែការរចនាថ្មីដើម្បីបន្ថយទម្ងន់ និងតម្លៃ​ បន្ទាប់ពីទទួលការរិះគន់ខ្លាំង!

    April 18, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីការប្រកាសចេញនូវវ៉ែនតាឆ្លាតវៃ Apple Vision Pro ជំនាន់ដំបូងរបស់ខ្លួន ក្រុមហ៊ុន Apple បានទទួលនូវការរិះគន់ជាខ្លាំងចំពោះគុណវិបត្តិជាច្រើនពីសំណាកក់អ្នកប្រើប្រាស់។ ក្នុងចំណោមបញ្ហានេះ គេរំពឹងថា Vision Pro ជំនាន់ទី 2 នឹងរួមបញ្ចូលនូវការកែលម្អជាច្រើន ដើម្បីបញ្ចប់បញ្ហាទាំងនេះ។​

    ពាណិជ្ជកម្ម

    គួរឲដឹងថា គុណវិបត្តិដ៏ធំបំផុតរបស់វ៉ែនតា Vision Pro គឺមានទំងន់ខ្ពស់ និងតម្លៃថ្លៃ។ ក្នុងនោះ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា  នឹងរួមបញ្ចូលនូវវត្ថុធាតុដើម និងសារធាតុថ្មីទៅក្នុងការរចនាវែនតាឆ្លាតវៃ Vision Pro ជំនាន់ទី 2 របស់ខ្លួនដើម្បីកាន់បន្ថយទំងន់ និងតម្លៃ។ បើយោងតាមលោក Tugster Kosutami បានបញ្ជាក់ថា Apple នឹងប្រើប្រាស់នូវសារធាតុទីតានីញ៉ូមក្នុងការរចនាផ្នែកខាងក្នុងរបស់ Vision Pro ជំនាន់ថ្មីរបស់ខ្លួន ព្រោះទីតានីញ៉ូមគឺជាវត្ថុធាតុស្រាល ដែលមានភាពរឹងមាំ និងធន់នឹងភាពច្រេះ ខណៈពេលដែលផ្នែកខាងក្រៅនឹងនៅតែប្រើប្រាស់នូវសារធាតុអាលុយមីញ៉ូមដដែល ដែលដូចគ្នានឹង iPhone 5 ។

    បន្ថែមពីនេះ កាសែត X Post ក៏បានរាយការណ៍ផងដែរថា Vision Pro ជំនាន់ថ្មីអាចនឹងមានការផ្លាស់ប្តូរឈ្មោះជាផ្លូវការ ពោលគឺ Apple នឹងមិនប្រើឈ្មោះ “Vision Pro 2” ទៀតនោះទេ តែអាចប្តូរទៅជា “Vision”, “Sight” ឬ “AirSight” វិញ ដែលបង្ហាញពីគំនិតថ្មីនៃការរចនារបស់ពួកគេ៕

    ប្រភពៈ GSMArena

    Apple Apple Vision Pro
    Share. Facebook Telegram WhatsApp
    Previous Articleមានថ្មធំដ៏ 8000mAh អាចជ្រមុជក្នុងទឹកបានដូចត្រីអញ្ជឹង!
    Next Article BYD Sealion 6 ចេញមកលើកនេះមានការផ្លាស់ប្តូរច្រើនលើសពីការស្មាន

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.