Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Ford បានប្រកាសប្រមូលរថយន្ត Ford Explorer ចំនួន 24,655 គ្រឿង ដោយសារបញ្ហា២នេះធំៗ
    យានយន្ត

    Ford បានប្រកាសប្រមូលរថយន្ត Ford Explorer ចំនួន 24,655 គ្រឿង ដោយសារបញ្ហា២នេះធំៗ

    April 18, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Ford បានប្រកាសប្រម៉ូលរថយន្ត Ford Explorer ជំនាន់ឆ្នាំ 2025 ចំនួន 24,655 គ្រឿង មកវិញដោយសារតែបញ្ហាមួយដែលអាចបណ្តាលឱ្យរថយន្តបាត់បង់ថាមពលឬមិនអាចបញ្ចូលអក្ស P (Park) បាន។ បញ្ហានេះកើតឡើងដោយសារមានកំហុសក្នុងកម្មវិធីបញ្ជាពីកុំព្យូទ័រគ្រប់គ្រងសមត្ថភាពម៉ាស៊ីន (Powertrain Control Module – PCM) ដែលអាចបង្កបញ្ហាជាច្រើនផ្សេងទៀត។

    ការប្រកាសប្រម៉ូលនេះពាក់ពន្ធនឹងរថយន្ត Ford Explorer ឆ្នាំ 2025 ដែលបំពាក់ដោយម៉ាស៊ីន 2.3-លីត្រ Turbocharged (ម៉ាស៊ីន ៤ស៊ីឡាំង)ជាម៉ាស៊ីនស្តង់ដារ ដែលភ្ជាប់ជាមួយប្រអប់លេខអូតូម៉ាទិក 10 វគ្គ ។ យោងតាមរបាយការណ៍ដែល Ford បានដាក់ជូនអាជ្ញាធរជាតិនៅអាមេរិក (NHTSA) នៅថ្ងៃទី 11 មេសា ឆ្នាំ 2025 បញ្ហានេះប៉ះពាល់ដល់រថយន្ត 100% ដែលផលិតចាប់ពីថ្ងៃទី 6 ធ្នូ 2023 ដល់ ថ្ងៃទី 6 កញ្ញា 2025។
    ពាក្យ “Park”(P) ក្នុងរថយន្តមានន័យថា “ចត” ដែលជាមួយនឹងលក្ខណៈសុវត្ថិភាពក្នុងប្រព័ន្ធប្រអប់លេខ អូតូម៉ាទិក (Automatic Transmission)។ ខាងក្រោមនេះជាការពន្យល់អំពី “Park” ដោយសង្ខេបនិងងាយស្រួលយល់។
    🅿️ អ្វីទៅជា “Park”?
    “Park” (P) ជាមុខងារមួយដែលគ្រប់គ្រងស្ថានភាពរថយន្តនៅពេលចត នៅពេលអ្នកជាន់ gear នៅពេលរថយន្តកំពុងចតឬឈប់ហើយអ្នកបានដាក់ Park ឬអក្សរ (P) ប្រព័ន្ធនឹងបិទផ្នែកខាងក្នុងបង្វិលនៃប្រអប់លេខ ដើម្បី ទប់មិនឲ្យកង់រថយន្តរអិលទៅមុខជាការធានាសុវត្ថិភាពដ៏សំខាន់ក្នុងការចតរថយន្តឬពេលឈប់នៅកន្លែងណាមួយ។
    វាដំណើរការយ៉ាងដូចម្តេច?
    នៅខាងក្នុងប្រអប់លេខមាន បន្ទះដែកមួយឈ្មោះថា “Park Pawl” ពេលអ្នកប្ដូរទៅអក្ស “P” park pawl នឹង ចូលទៅបិទ gear ដើម្បីអោយកង់មិនអាចបង្វិលបាន នេះបង្កើនសុវត្ថិភាពក្នុងការចតទោះជារថយន្តស្ថិតលើផ្លូវមិនរាបស្មើក៏ដោយ។ បញ្ហាអាចកើតឡើងបើ Park ខូច៖ ប្រសិនបើ “Park pawl” ខូច ឬមិនដំណើរការ តំណរបង្វិលនៃកង់អាច បន្តបង្វិលបាន នេះមានន័យថា រថយន្តអាចរអិលទៅមុខ ឬក្រោយបានដោយអត់បានចាប់ថាមពលជាមួយម៉ាស៊ីននឹងប្រអប់លេខ វាមានហានិភ័យក្នុងការប៉ះទង្គិច ឬបណ្តាលឱ្យគ្រោះថ្នាក់ប្រសិនបើមិនបានដាក់ហ្វាំងដៃ (parking brake)។

    PCM គឺជា​កុំព្យូទ័រមួយ (Electronic Control Unit – ECU) ដែលគ្រប់គ្រងមុខងារសំខាន់ៗ
    ពីម៉ាស៊ីន (Engine) និង ប្រអប់លេខ (Transmission)។ 
    បើ PCM ខូចអ្វីអាចកើតឡើង?
    ចឹងបើ PCM ខូចការធ្វើដំណើរបានតែល្បឿនយឺតៗទេ ឬបាត់សុវត្ថិភាពក្នុងពេលបើកបើកបរតែម្តង​ ប្រសិនបើ PCM ចាប់ផ្ដើមឡើងវិញជារឿយៗ ដូចក្នុងករណី Ford Explorer វាអាចបណ្តាលឱ្យរថយន្តមិនអាចបន្ថែមល្បឿនបាន។ បញ្ហាជាមួយប្រអប់លេខ ប្រព័ន្ធ Transmission អាចមិនប្ដូរស្ថានភាពបានក្នុងពេលបើកបរ  ចត និងថយក្រោយ ឬផ្លាស់ប្តូរលេខមិនទៀងទាត់ និងបណ្តាលឱ្យមិនអាច “ចត” រថយន្តបាន បណ្ដាលឱ្យរថយន្តរអិលទៅមុខ! ព័ត៌មានសំខាន់ទៀតនោះគឺ Calibration / Sensor PCM ក៏មានតួរនាទីគ្រប់គ្រងសីតុណ្ហភាពម៉ាស៊ីន, ទឹកថ្នាំ, ប្រេងឥន្ធនៈ, និងអូតូម៉ាទិកសេនស័រដែរបើខូច អាចមានបញ្ហា Overheat, បញ្ហា ប៊ូមប្រេងឥន្ធនៈខុស, ឬ ស៊ីប្រេងច្រើនជាងមុន។ បញ្ហាផ្នែកសុវត្ថិភាពប្រព័ន្ធរបស់ម៉ាស៊ីនដែលពាក់ព័ន្ធនឹងសុវត្ថិភាពអាច មិនដំណើរការត្រឹមត្រូវ (ឧ. បច្ចុប្បន្នភាព ABS, Traction Control, Cruise Control) ។

    ពាណិជ្ជកម្ម

    Ford បានប្រាប់អ្នកលក់រថយន្តរបស់ខ្លួនរួចរាល់ អំពីការប្រម៉ូលមកវិញនេះ ហើយម្ចាស់រថយន្តនឹងទទួលបានលិខិតជូនដំណឹងតាមប្រៃសណីយ៍នៅថ្ងៃទី 30 ឧសភា ឆ្នាំ 2025។ ម្ចាស់រថយន្តត្រូវនាំរថយន្តរបស់ខ្លួនទៅឲ្យភ្នាក់ងារដែលមានការអនុញ្ញាតរបស់ Ford ដើម្បីធ្វើ ការ​ធ្វើបច្ចុប្បន្នភាពកម្មវិធី PCM។ ភ្នាក់ងារនឹងត្រួតពិនិត្យប្រអប់លេខផងដែរ ហើយបើមានផ្នែកណាខូច នឹងជួសជុលគឺខាង Ford ធ្វើអោយឥតគិតថ្លៃ។

    Ford Ford Explorer
    Share. Facebook Telegram WhatsApp
    Previous ArticleBYD Sealion 6 ចេញមកលើកនេះមានការផ្លាស់ប្តូរច្រើនលើសពីការស្មាន
    Next Article ម៉ូតូអគ្គិសនី Royal Enfield Flying Flea C6 នឹងចេញលក់នៅដើមឆ្នាំ 2026 ក្នុងតម្លៃ $6,500

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.