Browsing: យានយន្ត

[ទីផ្សារបរទេស] ក្រុមហ៊ុន Isuzu បានបង្ហាញចេញរថយន្ត D-Max ស៊េរីថ្មីសម្រាប់ទីផ្សារប្រទេសថៃ ដែលមានការផ្លាស់ប្ដូររូបរាងខាងក្រៅ បន្ថែមមុខងារបើកបរផ្លូវពិបាកថ្មី ពង្រឹងលើសុវត្ថិភាព និងបន្ថែមចំណុចពិសេសថ្មីៗទៅផ្នែកខាងក្នុងរថយន្តផងដែរ។ ការផ្លាស់ប្ដូររូបរាងខាងក្រៅគឺផ្ដោតលើផ្នែកខាងមុខ ដោយវាមានបំពាក់នូវផ្ទាំងប៉ាណាដែលឌីហ្សាញថ្មីជាមួយរូបរាងបែប 3D អមជាមួយអំពូលភ្លើងថ្មី និងមានកែកុនកាងខាងក្រោមបន្តិចផងដែរ ខណៈដែលគូថក្រោយក៏មានរូបរាងថ្មីថែមទៀតផង។ ចូលដល់ផ្នែកខាងក្នុង វាមានបំពាក់អេក្រង់ទំហំ ៩អ៊ីញ សម្រាប់ការកម្សាន្ត…

[ទីផ្សារបរទេស] ប្រទេសសិង្ហបុរីបានក្លាយជាប្រទេសមួយដែលត្រូវចំណាយថ្លៃបំផុតពេលដែលទិញរថយន្ត ហើយបន្ថែមពីលើហ្នឹង ពលរដ្ឋដែលចង់ប្រើប្រាស់រថយន្តលើដងផ្លូវគឺត្រូវទិញបណ្ណ័បញ្ជាក់ពីកម្មសិទ្ធិហៅកាត់ថា COE ដែលតម្លៃរបស់វាបន្តឡើងថ្លៃជាបន្តបន្ទាប់។ COE នីមួយៗមានសុពលភាពរយៈពេល១០ឆ្នាំ ហើយតម្លៃរបស់វាមានដាក់លក់ដេញថ្លៃខុសៗគ្នាទៅតាមប្រភេទរថយន្ត។ COE សម្រាប់រថយន្តដែលស្ថិតក្នុងលំដាប់ A គឺសម្រាប់រថយន្តដែលមានម៉ាស៊ីនចំណុះ ១,៦លីត្រ ឬកម្លាំងក្រោម ១៣០សេះ ដោយបច្ចុប្បន្ននេះ COE សម្រាប់រថយន្តនេះមានតម្លៃចាប់ពីប្រមាណ ៧៦ ០០០ដុល្លារ។…

[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki ដែលជាអ្នកផលិតយានយន្តមានទីស្នាក់ការកណ្ដាលនៅប្រទេសជប៉ុន បានសម្រេចនូវសមិទ្ធផលដ៏អស្ចារ្យមួយ ដោយអាចលក់ចេញរថយន្តបាន ៨០លានគ្រឿងទូទាំងពិភពលោក គិតត្រឹមចុងខែសីហា ឆ្នាំ២០២៣។ ក្នុងចំណោមរថយន្តដែលលក់ចេញបាន ៨០លានគ្រឿងនោះ មាន ៣៦% គឺលក់ចេញនៅប្រទេសជប៉ុន ១០% លក់ចេញនៅអឺរ៉ុប ១៣,៥% លក់ចេញនៅអាស៊ី ៣២,៦%លក់ចេញនៅឥណ្ឌា និង ៧,៨%…

ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) អាចនឹងនាំយករថយន្តប្រភេទHybrid Electric Vehicle មកកាន់ទីផ្សារកម្ពុជា ដើម្បីបំពេញនូវតម្រូវការអតិថិជនរបស់ខ្លួនដែលត្រូវការរថយន្តថ្មីដែលមានភាពសន្សំសំចៃសម្រាប់ការប្រើប្រាស់ដែរឬទេ? ទន្ទឹមនឹងប្រទេសជិតខាងបានប្រកាសជាផ្លូវការសម្រាប់ការទទួលកក់នូវ រថយន្ត Toyota Yaris Cross ប្រភេទ Hybrid Electric Vehicle។​ ដូចដែលអ្នកគាំទ្រវិស័យរថយន្តបានដឹងថា Toyota ប្រចាំប្រទេសវៀតណាម និង…

រថយន្ត Ford F-150 Lightning គឺជារថយន្តភីកអាប់អគ្គិសនីដ៏លេចធ្លោមួយរបស់ Ford ដែលវាបានបង្ហាញវត្តមានលើកដំបូងកាលពីពាក់កណ្ដាលឆ្នាំ២០២១។ លើទីផ្សារសហរដ្ឋអាមេរិក រថយន្តនេះបច្ចុប្បន្នមានលក់តម្លៃចាប់ពី៥ម៉ឺនដុល្លារឡើងទៅ។ សម្រាប់រថយន្តនេះដែរ ប្រសិនបើនាំចូលមកកាន់ទីផ្សារសហរដ្ឋអាមេរិក នឹងត្រូវចំណាយលើពន្ធនាំចូលតិចជាងរថយន្តប្រើប្រាស់ម៉ាស៊ីនសាំង។ បើតាមវិបសាយរបស់ក្រុមហ៊ុននាំចូលរថយន្តពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាឈ្មោះថា Auto US Direct បានបង្ហាញអំពីតម្លៃពន្ធសម្រាប់រថយន្ត F-150 Lightning ស៊េរីឆ្នាំ២០២៣…

[ទីផ្សារបរទេស] រថយន្តអគ្គិសនី BYD Seal បានចេញលក់លើទីផ្សារប្រទេសថៃជាផ្លូវការ ដោយមានចែកចេញជាបីប្រភេទ ជាមួយតម្លៃចាប់ពី ៣៦ ២០០ដុល្លារ ដល់ ៤៣ ៧០០ដុល្លារ ហើយត្រឹមមួយម៉ោងប៉ុណ្ណោះ រថយន្តនេះទទួលបានការកុម្ម៉ង់ទិញ ១ ១០៤គ្រឿង។ សន្ទុះគាំទ្រខ្លាំងក្លាបែបនេះក៏ដោយសារតែ BYD គឺជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីឈានមុខនៅថៃ ដោយម៉ូដែលលក់ដាច់ជាងគេគឺម៉ូដែល…

[ទីផ្សារបរទេស] តួលេខលក់រយៈពេល៣ខែចុងក្រោយ គិតត្រឹមខែកញ្ញា បានបង្ហាញថា Tesla លក់រថយន្តបានច្រើនលើសក្រុមហ៊ុន BYD ត្រឹមតែ ៣ ៤៥៦គ្រឿងប៉ុណ្ណោះ ដោយលក់បានសរុប ៤៣៥ ០៤៩គ្រឿង ធៀបនឹង BYD លក់បាន ៤៣១ ៦០៣គ្រឿង។ តួលេខលក់របស់ BYD…

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្តម៉ូដែល N-Van ប្រភេទអគ្គិសនី ដែលនឹងត្រូវដាក់លក់លើទីផ្សារក្នុងស្រុកក្នុងដើមឆ្នាំ២០២៤។ សម្រាប់តម្លៃ មិនបានប្រកាសនៅឡើយទេ ប៉ុន្តែកាលឆ្នាំ២០២២ Honda ធ្លាប់និយាយថាវាអាចមានតម្លៃប្រមាណ ៦ពាន់ដុល្លារ។ រូបរាងនៃរថយន្តអគ្គិសនីនេះគឺមិនខុសពីប្រភេទដែលប្រើប្រាស់ម៉ាស៊ីនសាំងនោះទេ ដែលនេះអាចជាគុណសម្បត្តិមួយក្នុងការជួយកាត់បន្ថយថ្លៃអភិវឌ្ឍន៍ផលិតផលថ្មី ដែលជួយឲ្យរថយន្តមានតម្លៃធូរថ្លៃ។ អ្វីដែលខុសប្លែកនោះគឺនៅត្រង់ផ្ទាំងប៉ាណាមុខ និងរន្ធសាកភ្លើងដែលស្ថិតនៅខាងមុខ។ ផ្នែកខាងក្នុងគឺមានលក្ខណៈសាមញ្ញ ដោយមានប្រព័ន្ធម៉ាស៊ីនត្រជាក់ដូចជាម៉ូដែល…

[ទីផ្សារបរទេស] រថយន្តប្រមាណ ៩០ម៉ឺនគ្រឿង បានលក់ចេញលើទីផ្សារចំនួន ២៨នៅក្នុងទឹកដីអឺរ៉ុប ដោយតួលេខនេះគិតត្រឹមខែសីហា ឆ្នាំ២០២៣។ តទៅនេះ យើងមកដឹងពីរថយន្ត ១០ម៉ូដែល លក់ដាច់បានច្រើនជាងគេ ៖ ១. Tesla Model Y លក់បាន ១៦៩ ៤២០គ្រឿង កើនឡើង…

[ទីផ្សារបរទេស] ក្នុងអត្ថបទមួយចេញផ្សាយដោយទស្សនាវដ្ដី Toyota Times លោក Akio Toyoda ដែលជាប្រធានក្រុមហ៊ុន Toyota បាននិយាយថារថយន្ត Century SUV នឹងសក្តិសមសម្រាប់អតិថិជនក្មេងៗ រួមទាំងអ្នកដែលគិតថារថយន្ត Century ប្រភេទ Sedan មិនសក្តិសមនឹងពួកគេ។ លោក Akio Toyoda…