Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ចង់បានឡានល្អ ទំនើប សន្សំសំចៃ ហើយបើកបរបានឆ្ងាយ ប៉ុន្តែមិនគិតអំពីប្រេនជប៉ុន និងអាមេរិក ឡានថ្មី ៣ម៉ូឌែលរបស់ចិននេះអាចជួយបាន!
    ព័ត៌មានថ្មីៗ

    ចង់បានឡានល្អ ទំនើប សន្សំសំចៃ ហើយបើកបរបានឆ្ងាយ ប៉ុន្តែមិនគិតអំពីប្រេនជប៉ុន និងអាមេរិក ឡានថ្មី ៣ម៉ូឌែលរបស់ចិននេះអាចជួយបាន!

    January 6, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ធ្លាប់តែគិតចង់បានរថយន្តមួយដែលមានតម្លៃធូរថ្លៃ សន្សំសំចៃ និងអាចបើកបរបានចម្ងាយឆ្ងាយមកប្រើប្រាស់ ប៉ុន្តែមិនគិតអំពីប្រេនជប៉ុន និងអាមេរិក ហើយបាន Options ទំនើបទៀត ដូចច្នេះ ថ្ងៃនេះ Admin នឹងណែនាំរថយន្ត plug-in hybrid ចំនួន ៣ម៉ូដែល ដែលជារថយន្តសេរ៊៊ីថ្មី ឆ្នាំ២០២៤ របស់ចិន និងអាចបើកបរបានចម្ងាយចាប់ពី ១ពាន់ជាងគីឡូម៉ែត្រ ទៅ ២ពាន់ជាងគីឡូម៉ែត្រ មកចែកជូនដល់បងប្អូនសម្រាប់ជាចំណេះដឹងក្នុងការពិចារណាទិញរថយន្តថ្មីខ្លាញ់គោ។

    ពាណិជ្ជកម្ម

    សម្រាប់ម៉ូដែលដំបូងគឺ Chery Fulwin A8L រថយន្តនេះ មានតម្លៃលក់ចាប់ពី ១៥ ១០០ ដុល្លារ ដល់ ២០ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ប្រើប្រាស់នូវម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ៣៥៥ សេះ និងកម្លាំងរមួល ៥៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,៦៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤៥គីឡូម៉ែត្រ នៅពេលសាកពេញម្តង និងអាចបើកបរបានចម្ងាយសរុបដល់ ២ ៣៧០ គីឡូម៉ែត្រ និងមានកម្រិតស៊ីប្រេង ៤,២លីត្រ ។

    លក្ខណៈពិសេសដែលមាននៅលើរថយន្តនេះរួមមាន ប្រព័ន្ធ ADAS ទំនើប អេក្រង់ធំ ប្រើប្រាស់បច្ចេកវិទ្យា AI ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 និងមានភ្ជាប់មកជាមួយ speaker ម៉ាក Sony ចំនួន ៨ចំនុច កន្លែងសាកថ្មឥតខ្សែកម្លាំង ៥០វ៉ាត់ កាមេរ៉ា ៥៤០ដឺក្រេមើលធ្លុះបាតរថយន្ត ពោងសុវត្ថិភាពចំនួន ១០ចំនុច និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ L2+ ។

    ម៉ូដែលបន្ទាប់គឺ BYD Qin L និង  BYD Seal 06 រថយន្តទាំង ២ នេះ មានតម្លៃលក់ចាប់ពី ១៣ ៧៥០ ដុល្លារ ដល់ ១៩ ៣០០ ដុល្លារ ដំណើរការដោយបច្ចេកវិទ្យា DM-i 5.0 ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផ្គួបជាមួយអាគុយទំហំ ១៥,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយសរុប ២ ១០០គីឡូម៉ែត្រ ខណៈកម្រិតស៊ីប្រេងត្រឹមតែ ២,៩ លីត្រប៉ុណ្ណោះ។

    លក្ខណៈពិសេសដែលមាននៅលើរថយន្តនេះមានដូចជា ចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨អ៊ីញ អេក្រង់កំសាន្តទំហំ ១៥,៦ អ៊ីញ សន្សំសំចៃ និងទទួលបានប្រព័ន្ធ ADAS កម្រិតខ្ពស់។

    និងចុងក្រោយគឺ Geely Galaxy Starship 7 ដែលទើបប្រកាសចេញកាលពីពេលថ្មីៗនេះ វាមានតម្លៃលក់ចាប់ពី ១៣ ៧០០ ដុល្លារ ដល់ ១៨ ៣០០ ដុល្លារ នៅក្នុងប្រទេសចិន ដំណើរការដោយបច្ចេកវិទ្យា Leishen EM-i hybrid system ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១០៩សេះ និងកម្លាំងរមួល ១៣៦ញ៉ូតុនម៉ែត្រ រួមជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ២៦២ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៨ និង ១៩គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៥៥ និង ១២០ ដោយប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធ និងអាចបើកបរបានចម្ងាយសរុប ១ ៤២០គីឡូម៉ែត្រ ខណៈមានកម្រិតស៊ីប្រេងត្រឹមតែ ៣,៧៥ លីត្រ ប៉ុណ្ណោះ។

    លក្ខណៈពិសេសរបស់រថយន្តនេះមានដូចជា ចង្កៀងមុខ-ក្រោយប្រភេទ LED, កញ្ចក់ចំហៀងភ្ជាប់ជាមួយអំពូលស៊ីញូ និងមុខងារ Blind-spot monitor, ដៃចង្កូតអេឡិចត្រូនិច, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៉ីញ អេក្រង់លើកញ្ជក់ head-up display ទំហំ ១៣,៨ អ៊ីញ កៅអីម៉ាស្សាចំនួន ១៤ ចំនុច ឳបករណ៌បំពងសម្លេងម៉ាក Flyme Sound system ចំនួន ១៦ចំនុច កាមេរ៉ា ៥៤០ដឺក្រេ កន្លែងសាកថ្មឥតខ្សែចំនួន២ និងប្រព័ន្ធជំនួយការបើកបរកម្រិតទី២ ជាដើម៕

    BYD Qin L Chery Fulwin A8L Geely Galaxy Starship 7
    Share. Facebook Telegram WhatsApp
    Previous ArticleMazda បញ្ជេញ MX-5 ពិសេស នៅក្នុងប្រទេសជប៉ុន មានតម្លៃលក់ ២មុឺនដុល្លារជាង ផលិតតែ ១ ០០០ គ្រឿងប៉ុណ្ណោះ
    Next Article លេចលឺថា! Realme GT 7 នឹងប្រកាសចេញឆាប់ៗនេះ ជាមួយឈីប Snapdragon 8 Elite និងថ្មធំដល់ 6,310mAh

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.