Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Mazda បញ្ជេញ MX-5 ពិសេស នៅក្នុងប្រទេសជប៉ុន មានតម្លៃលក់ ២មុឺនដុល្លារជាង ផលិតតែ ១ ០០០ គ្រឿងប៉ុណ្ណោះ
    ព័ត៌មានថ្មីៗ

    Mazda បញ្ជេញ MX-5 ពិសេស នៅក្នុងប្រទេសជប៉ុន មានតម្លៃលក់ ២មុឺនដុល្លារជាង ផលិតតែ ១ ០០០ គ្រឿងប៉ុណ្ណោះ

    January 4, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Mazda MX-5 35th Anniversary Edition អបអរខួបលើកទី៣៥ របស់រថយន្តស្ព័រដ៏ល្បីឈ្មោះនេះ និងអបអរភាពល្បីល្បាញរបស់ MX-5 ដែលបានលក់ច្រើនជាង ១,២ លានគ្រឿងនៅលើសកលលោកចាប់តាំងពីឆ្នាំ ១៩៨៩ មក។

    ក្នុងនោះ ម៉ូដែលនេះផលិតត្រឹមតែ ១ ០០០ គ្រឿងប៉ុណ្ណោះ ហើយនឹងដាក់លក់នៅប្រទេសជប៉ុនចាប់ពីខែកុម្ភៈ ដល់ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៥។

    ពាណិជ្ជកម្ម

    MX-5 35th Anniversary Edition មានជម្រើសចំនួន២ គឺ Soft Top និង RF (Retractable Fastback)។ សម្រាប់ Soft Top ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៣៤សេះ និងកម្លាំងរមួល ១៥២ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ មានតម្លៃលក់ខ្ទង់ ២៣ ៨៧៧ ដុល្លារ នៅក្នុងប្រទេសជប៉ុន។ ចំណែក RF វិញ ប្រើម៉ាស៊ីន ២,០ លីត្រ ផលិតកម្លាំងបាន ១៨១សេះ និងកម្លាំងរមួល ២០៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ និងអូតូ ៦វគ្គ មានតម្លៃលក់ខ្ទង់ ២៧ ៧១៧ ដុល្លារ នៅក្នុងប្រទេសជប៉ុន។

    សម្រាប់ការរចនាផ្នែកខាងក្រៅ ម៉ូដែលខួបនេះត្រូវបានរចនាឡើងជាមួយពណ៌ Artisan Red Premium Metallic ដែលផលិតដោយបច្ចេកទេសគូរគំនូរ Takuminuri និងបំពាក់ដោយថាសកង់អាលុយមីញ៉ូមទំហំ ១៧ អ៊ីញ មានឡូហ្គូលអក្សរ 35th Anniversary ។

    ចំពោះផ្នែកខាងក្នុងវិញ ត្រូវបានរចនាផ្អែកលើ Roadster S Leather Package V Selection ដោយប្រើស្បែក Nappa និងបំពាក់ឡូហ្គូល Mazda MX-5 35th Anniversary Edition នៅលើក្បាលកៅអី និងកម្រាលជើងថ្មីមានឡូហ្គូល Mazda MX-5 35th Anniversary Edition ជាដើម៕

    ប្រភពៈ Autobuzz

    Mazda Mazda MX-5 35th Anniversary Edition
    Share. Facebook Telegram WhatsApp
    Previous ArticleHonor ប្រកាសចេញទូរស័ព្ទដៃ Magic7 Lite នៅទីផ្សារអឺរ៉ុប តម្លៃខ្ទង់ ៤០០ ដុល្លារ មានថ្មធំដល់ 6,600mAh
    Next Article ចង់បានឡានល្អ ទំនើប សន្សំសំចៃ ហើយបើកបរបានឆ្ងាយ ប៉ុន្តែមិនគិតអំពីប្រេនជប៉ុន និងអាមេរិក ឡានថ្មី ៣ម៉ូឌែលរបស់ចិននេះអាចជួយបាន!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.