Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Honor ប្រកាសចេញទូរស័ព្ទដៃ Magic7 Lite នៅទីផ្សារអឺរ៉ុប តម្លៃខ្ទង់ ៤០០ ដុល្លារ មានថ្មធំដល់ 6,600mAh
    ព័ត៌មានថ្មីៗ

    Honor ប្រកាសចេញទូរស័ព្ទដៃ Magic7 Lite នៅទីផ្សារអឺរ៉ុប តម្លៃខ្ទង់ ៤០០ ដុល្លារ មានថ្មធំដល់ 6,600mAh

    January 3, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Honor បានប្រកាសដាក់បង្ហាញចេញជាផ្លូវការទូរស័ព្ទដៃ Honor Magic7 Lite នៅក្នុងទីផ្សារតំបន់អឺរ៉ុប ជាមួយតម្លៃលក់ចាប់ពី ៣៩៩ ដុល្លារ ដល់ ៤៣០ ដុល្លារ ។

    ពាណិជ្ជកម្ម

    ទូរស័ព្ទដៃ Honor Magic7 Lite ទទួលបានអេក្រង់ AMOLED ទំហំ ៦,៧៨ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K (2700 × 1224 pixels) និងកម្រិតពន្លឺ 4,000 nits ដំណើរការដោយបន្ទះឈីប Snapdragon 6 Gen 1 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ MagicOS 8.0 និងទទួលបាន RAM 8GB និងអង្គផ្ទុក 256GB / 512GB ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។

    សម្រាប់ផ្នែកកាមេរ៉ា ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 108MP មាន f/1.8 និង OIS បូករួមជាមួយលេនទូលាយ wide-angle ទំហំ 5MP មាន f/2.2 គាំទ្រការថត 10x digital zoom និង 4K 30fps ។ ចំណែកកាមេរ៉ាផ្នែកខាងមុខរបស់ទូរស័ព្ទដៃនេះ មានទំហំ 16 MP គាំទ្រការថត 1080p 30fps ។

    ចំណែកផ្នែកថាមពលថ្ម ទទួលបានកញ្ជប់ថាមពលថ្មទំហំ 6,600mAh គាំទ្រការសាកល្បឿនលឿនតាមខ្សែកម្លាំង 66W។ លើសពីនេះទៅទៀត ទូរស័ព្ទដៃនេះ គឺមានបំពាក់មកជាមួយអាវការពារធូលី និងទឹកកម្រិត IP64 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.1, GPS, USB Type-C 2.0 និងទទួលបានរន្ធ USB Type-C audio និងបាសសម្លេង Stereo speakers ។

    គួរឲដឹងថា ការរចនារបស់ស្មាតហ្វូន Honor Magic7 Lite មានកម្រាស់ខ្ទង់ ៧,៩៨ ម.ម និងទម្ងន់ខ្ទង់ ១៨៩ ក្រាម និងទទួលបានជម្រើសពណ៌ Titanium Purple និង Titanium Black ៕

    ប្រភពៈ Gizmochina

    Honor Honor Magic7 Lite
    Share. Facebook Telegram WhatsApp
    Previous ArticleHyundai ចេញឡានអគ្គិសនីថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ សាកម្តងរត់បានជិត ៥០០គ.ម
    Next Article Mazda បញ្ជេញ MX-5 ពិសេស នៅក្នុងប្រទេសជប៉ុន មានតម្លៃលក់ ២មុឺនដុល្លារជាង ផលិតតែ ១ ០០០ គ្រឿងប៉ុណ្ណោះ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.