Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Hyundai ចេញឡានអគ្គិសនីថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ សាកម្តងរត់បានជិត ៥០០គ.ម
    ព័ត៌មានថ្មីៗ

    Hyundai ចេញឡានអគ្គិសនីថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ សាកម្តងរត់បានជិត ៥០០គ.ម

    January 3, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនី Hyundai Creta Electric ប្រភេទ Crossover ខ្នាតតូច សម្រាប់ប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីដ៏ទៃដូចជា Suzuki eVitara, Mahindra BE 6 និង Tata Curvv EV ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងកម្មវិធី Bharat Mobility Show នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ១៧ ខែមករា ខាងមុខនេះ ជាមួយតម្លៃលក់រំពឹងទុកចាប់ពី ២៥ ០០០ ដុល្លារ។

    ពាណិជ្ជកម្ម

    រថយន្តថ្មីនេះ ទទួលបានជម្រើសអាគុយចំនួន ២ រួមមានអាគុយទំហំ ៤២ និង ៥១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៩០ និង ៤៧៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង អាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ដោយចំណាយពេលប្រមាណ ៥៨នាទី។

    សម្រាប់ការរចនាផ្នែកខាងក្រៅវិញ មានបំពាក់ប៉ាណាមុខបិតជិត និងមានឡូហ្គូល Hyundai នៅចំកណ្តាល ចង្កៀងមុខ-ក្រោយ ប្រភេទ LED អូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៧អ៉ីញ និងមានបំពាក់រន្ធសាកថ្មនៅចំផ្នែកខាងមុខតែម្តង។

    ខណៈផ្នែកខាងក្នុង ទទួលបានចង្កូតថ្មី ប្រអប់លេខថ្មីរបស់ Ioniq 5 អេក្រង់ទំហំ ២០,៥ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ របៀបបើកបរចំនួន៣ រួមមាន Eco, Normal និង Sport និងឧបករណ៍ផ្ទេរថាមពល V2L ។ គួរបញ្ជាក់ថា ព៌ត័មានលម្អិតផ្សេងៗទៀតខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ៕

    ប្រភពៈ Carscoops

    Hyundai Hyundai Creta Electric
    Share. Facebook Telegram WhatsApp
    Previous Articleចេញហើយ! ទូរស័ព្ទដៃ iQOO Z9 Turbo ប្រភេទ Long Battery Life Edition តម្លៃខ្ទង់ ៣០០ដុល្លារ ប្រើឈីប Snapdragon 8s Gen 3 មានថ្មធំដល់ 6,400mAh
    Next Article Honor ប្រកាសចេញទូរស័ព្ទដៃ Magic7 Lite នៅទីផ្សារអឺរ៉ុប តម្លៃខ្ទង់ ៤០០ ដុល្លារ មានថ្មធំដល់ 6,600mAh

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.