Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ចេញហើយ! ទូរស័ព្ទដៃ iQOO Z9 Turbo ប្រភេទ Long Battery Life Edition តម្លៃខ្ទង់ ៣០០ដុល្លារ ប្រើឈីប Snapdragon 8s Gen 3 មានថ្មធំដល់ 6,400mAh
    ព័ត៌មានថ្មីៗ

    ចេញហើយ! ទូរស័ព្ទដៃ iQOO Z9 Turbo ប្រភេទ Long Battery Life Edition តម្លៃខ្ទង់ ៣០០ដុល្លារ ប្រើឈីប Snapdragon 8s Gen 3 មានថ្មធំដល់ 6,400mAh

    January 3, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតទូរស័ព្ទដៃ iQOO បានប្រកាសដាក់បង្ហាញចេញជាផ្លូវការទូរស័ព្ទដៃសេរ៊ីថ្មី iQOO Z9 Turbo ជាមួយតម្លៃលក់ចាប់ពី ២៦០ ដុល្លារ ដល់ ៣២៨ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

    ទូរស័ព្ទដៃ iQOO Z9 Turbo ទទួលបានអេក្រង់ AMOLED ទំហំ ៦,៧៨ អ៊ីញ 144Hz មានកម្រិតបង្ហាញ 1.5K (2800×1260 pixels) និងកម្រិតពន្លឺ 4,500 nits ដំណើរការដោយបន្ទះឈីប Snapdragon 8s Gen 3 ទំហំ 4nm ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ Origin OS 5 និងទទួលបាន RAM 12GB / 16GB និងអង្គផ្ទុក 256GB / 512GB ប្រភេទ UFS 4.0 ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
    សម្រាប់ផ្នែកកាមេរ៉ាទូរស័ព្ទដៃ iQOO Z9 Turbo ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ប្រើប្រាស់សេនស័រ Sony LYT-600 មាន aperture f/1.79, ភ្លើងបំភ្លើ LED flash និង OIS បូករួមជាមួយលេនទូលាយ Ultra-Wide ទំហំ 8MP ប្រើប្រាស់សេនស័រ GC08A3 មាន aperture f/2.2 អាចថតវិដេអូបានកម្រិត 4K ។ ចំណែកកាមេរ៉ាផ្នែកខាងមុខរបស់ទូរស័ព្ទដៃនេះ មានទំហំ 16MP ប្រើប្រាស់សេនស័រ Samsung S5K3P9 ។

    ពាណិជ្ជកម្ម

    ចំណែកផ្នែកថាមពលថ្ម ទទួលបានកញ្ជប់ថាមពលថ្មទំហំ 6,400mAh ធំជាងបើប្រៀបធៀបទៅនឹង 6,000mAh នៅក្នុងកំណែស្តង់ដារ គាំទ្រការសាកល្បឿនលឿនតាមខ្សែកម្លាំង 80W ។ លើសពីនេះទៅទៀត ទូរស័ព្ទដៃនេះ គឺមានបំពាក់មកជាមួយអាវការពារធូលី និងទឹកកម្រិត IP64 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.4, GPS, USB Type-C, NFC និងទទួលបានរន្ធ USB Type-C audio និងបាសសម្លេង Stereo speakers ។

    លើសពីនេះ ទូរស័ព្ទនេះ ក៏ត្រូវបានបំពាក់ដោយបន្ទះឈីបសម្រាប់រត់លើអេក្រង់ និងបានធ្វើឱ្យប្រសើរប្រព័ន្ធ GPS ផងដែរ។ ក្នុងនោះ ក្រុមហ៊ុននិយាយថាសុខភាពថ្មនឹងមានរក្សានៅខ្ទង់ ៨០ភាគរយ ទោះបីជាមានការសាកពេញ 1600 ដងក៏ដោយ។

    គួរឲដឹងថា ការរចនារបស់ស្មាតហ្វូន iQOO Z9 Turbo មានកម្រាស់ខ្ទង់ ៧,៩៨ ម.ម និងទម្ងន់ខ្ទង់ ១៩៦ ក្រាម កើនឡើងត្រឹមតែពីរបីក្រាមបើប្រៀបធៀបទៅនឹងកំណែស្តង់ដារ និងទទួលបានជម្រើសពណ៌ Midnight Black, Starlight White និង Voyage Blue៕
    ប្រភពៈ FoneArena

    iQOO iQOO Z9 Turbo Long Battery Life Edition
    Share. Facebook Telegram WhatsApp
    Previous ArticleXiaomi បញ្ជេញកុំព្យូទ័រថ្មី REDMI Book ឆ្នាំ២០២៥ តម្លៃខ្ទង់ ៦០០ដុល្លារ ប្រើ Intel Core i5-220H ជំនាន់ទី១៣ មាន RAM 32GB និងអង្គផ្ទុក 1TB
    Next Article Hyundai ចេញឡានអគ្គិសនីថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ សាកម្តងរត់បានជិត ៥០០គ.ម

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.