Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Xiaomi បញ្ជេញកុំព្យូទ័រថ្មី REDMI Book ឆ្នាំ២០២៥ តម្លៃខ្ទង់ ៦០០ដុល្លារ ប្រើ Intel Core i5-220H ជំនាន់ទី១៣ មាន RAM 32GB និងអង្គផ្ទុក 1TB
    ព័ត៌មានថ្មីៗ

    Xiaomi បញ្ជេញកុំព្យូទ័រថ្មី REDMI Book ឆ្នាំ២០២៥ តម្លៃខ្ទង់ ៦០០ដុល្លារ ប្រើ Intel Core i5-220H ជំនាន់ទី១៣ មាន RAM 32GB និងអង្គផ្ទុក 1TB

    January 3, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Xiaomi បានប្រកាសដាក់បង្ហាញចេញជាផ្លូវការកុំព្យូទ័រសេរ៊ីថ្មី REDMI Book សេរ៊ីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៦៥៧ ដុល្លារ ដល់ ៧៣៩ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

    កុំព្យូទ័រ REDMI Book សេរ៊ីឆ្នាំ២០២៥ ទទួលបានអេក្រង់កម្រិត 2.5K ទំហំ ១៦ អ៊ីញ 120Hz មានកម្រិតពន្លឺ 400 nits ជាមួយនឹង ការរចនាគែម ឫ bezel ស្តើងបំផុត កម្រិតពណ៌ sRGB 100% និងវិញ្ញាបនបត្រ TÜV Rheinland សម្រាប់ការការពារភ្នែក។ កុំព្យូទ័រនេះ ដំណើរការដោយ Intel Core i5-220H ជំនាន់ទី១៣ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 11 និងទទួលបាន RAM ដល់ 32GB និងអង្គផ្ទុកដល់ 1TB ។
    សម្រាប់ផ្នែកថាមពលថ្ម REDMI Book 16 2025 ទទួលបានកញ្ជប់ថាមពលថ្មទំហំ 72Wh អាចប្រើប្រាស់ដល់ទៅ ១៩ ម៉ោង និងគាំទ្រការសាកថ្មល្បឿនលឿន 100W តាមរយៈអាដាប់ទ័រ GaN ។ លើសពីនេះ ទទួលបានរន្ធ USB-C 3.2 Gen 2, HDMI 2.1, USB-A 3.2 Gen 1 ចំនួន២, រន្ធដោតកាស 3.5mm ចំនួន១, រន្ធ USB-A 2.0, ឧបករណ៍បំពងសំឡេងចំនួន២, នេ្ធមីក្រូហ្វូន និងកាមេរ៉ាកម្រិត 1080p និងគាំទ្រ Dolby Vision, Dolby Atmos, Wi-Fi 6, Bluetooth v5.2 និង HyperOS Connect របស់ Xiaomi ។
    គួរឲដឹងថា ការរចនារបស់ REDMI Book សេរ៊ីឆ្នាំ២០២៥ ត្រូវបានធ្វើឡើងជាមួយនឹងលោហៈធាតុអាលុយមីញ៉ូមមានកម្រាស់ខ្ទង់ ១៥,៩ ម.ម និងទម្ងន់ខ្ទង់ ១,៦៥ គីឡូក្រាម និងទទួលបានជម្រើសពណ៌ប្រផេះតែមួយប៉ុណ្ណោះ៕
    ប្រភពៈ FoneArena

    ពាណិជ្ជកម្ម
    REDMI Book 16 2025 Xiaomi
    Share. Facebook Telegram WhatsApp
    Previous Articleលេចឭថា! iPhone SE 4 នឹងមានការផ្លាស់ប្តូរឈ្មោះទៅជា iPhone 16E វិញ
    Next Article ចេញហើយ! ទូរស័ព្ទដៃ iQOO Z9 Turbo ប្រភេទ Long Battery Life Edition តម្លៃខ្ទង់ ៣០០ដុល្លារ ប្រើឈីប Snapdragon 8s Gen 3 មានថ្មធំដល់ 6,400mAh

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.