Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Wulling បញ្ជេញឡាន EV ថ្មី សម្រាប់កែច្នៃក្នុងការប្រើប្រាស់ទូទៅ តម្លៃខ្ទង់ ៧ពាន់ដុល្លារ ប៉ុណ្ណោះ
    ព័ត៌មានថ្មីៗ

    Wulling បញ្ជេញឡាន EV ថ្មី សម្រាប់កែច្នៃក្នុងការប្រើប្រាស់ទូទៅ តម្លៃខ្ទង់ ៧ពាន់ដុល្លារ ប៉ុណ្ណោះ

    December 31, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SIAC GM និង Wuling បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ Wuling Sunshine EV ហើយគ្រោងនឹងដាក់ចេញលក់ជាផ្លូវការនៅដើមឆ្នាំ ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់​ពី ៦ ៩០០ ដុល្លារ។

    ពាណិជ្ជកម្ម

    Wuling Sunshine EV ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១​ FWD អាចផលិតកម្លាំងបាន ៤០ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ១៧,៦ និង ២៦,៥ គីឡូវ៉ាត់ម៉ោង និងមានល្បឿនអតិបរមា ១០០គ.ម/ម៉ោង ខណៈចម្ងាយបើកបរខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

    រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ៦៨៥ ម.ម ទទឹង ១ ៥៣០ ម.ម កម្ពស់ ១ ៧៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦០០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបជ្រុងស្រដៀងទៅនឹងម៉ូដែល Wulling Hongguang Mini EV ប្រើប្រាស់នូវទ្វារចំហៀងប្រភេទរូត ក៏ដូចជាចង្កៀងមុខ-ក្រោយ LED ជាដើម។

    ចំពោះនៅផ្នែកខាងក្នុងវិញ អាចផ្ទុកទម្ងន់បាន ១ ១១៧ គីឡូក្រាម នៅពេលបត់អីទាំងអស់ចុះក្រោម លើសពីនេះ ក៏ទទួលបាន​គ្រឿង​បន្ថែម​ផ្សេងៗ​ដូចជា ​តុ​បត់​ដែល​មាន​មុខងារ​ច្រើន​មុខ​ កន្លែងដាក់ដបទឹក​ និងកន្លែងដាក់​ទូរសព្ទ​ដៃផងដែរ៕

    ប្រភពៈ Carscoops

    Wuling Wuling Sunshine EV
    Share. Facebook Telegram WhatsApp
    Previous ArticleXiaomi ថា Redmi Turbo 4 នឹងប្រកាសចេញនៅដើមខែមករានេះ ដោយប្រើឈីប MediaTek Dimensity 8400-Ultra
    Next Article ចេញហើយ! ថេប្លេតលំដាប់ថវិកាសេរ៊ីថ្មី Honor Tablet X9 Pro តម្លៃខ្ទង់ ២០០ដុល្លារ ប្រើ AI មានថ្មធំដល់ 8,300mAh

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.