ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនូវគំរូរថយន្ត Toyota RAV4 Dark Side ជាមួយការឌីស្សាញបែបអនាគត Futuristic គ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅឯពិព័រណ៍ Tokyo Auto Salon 2025 ដែលធ្វើឡើងនៅក្នុងខែមករា ឆ្នាំ២០២៥ នៅក្នុងប្រទេសជប៉ុន។
RAV4 Dark Side Performance គឺជាគំរូរថយន្ត concept បែបអនាគតកាល ដោយមានការរចនាជាមួយរបាំងការពារភុកទំហំធំ ក៏ដូចជារន្ធខ្យល់ទំហំធំ និងចង្កៀងឌីស្សាញបែប Unique រួមទាំងដំបូល roof-rack និងសំបកកង់ប្រភេទ all-terrain tires ផងដែរ។
គួរបញ្ជក់ថា Toyota មិនទាន់បង្ហាញព័ត៌មានច្រើនអំពីគំរូរថយន្តនេះទេ បើតាមរូបភាព teaser បានបង្ហាញពីផ្នែកខាងក្រៅមានការឌីស្សាញខុសពីម៉ូដែល RAV4 ទូទៅរបស់ Toyota ។ លើសពីនេះ ក៏មានជម្រើសកញ្ចប់ The RAV4 Outdoor lifestyle Package ដែលបានធ្វើឲ្យប្រសើរឡើងនៅការបើកបរបែប Off-road ផងដែរ៕