Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»OnePlus Open 2 អាចនឹងប្រកាសចេញនៅដើមឆ្នាំ២០២៥ នេះ ជាមួយនឹងលេន 50MP ៣គ្រាប់
    បច្ចេកវិទ្យា

    OnePlus Open 2 អាចនឹងប្រកាសចេញនៅដើមឆ្នាំ២០២៥ នេះ ជាមួយនឹងលេន 50MP ៣គ្រាប់

    December 28, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតស្មាតហ្វូន OnePlus ត្រូវបានគេរាយការណ៍ថា អាចប្រកាសចេញនូវស្មាតហ្វូន OnePlus Open 2 ដែលជាស្មាតហ្វូនដែលអាចបត់បានជំនាន់ថ្មីរបស់ពួគេនៅដើមឆ្នាំ២០២៥ ដោយមានការធ្វើឱ្យប្រសើរជាច្រើនទាក់ទងនឹងការរចនា មុខងារថ្មីៗ និងលក្ខណៈសម្បត្តិផ្សេងៗទៀតជាដើម ហើយអាចនឹងចេញលក់ជាសកលនៅត្រីមាសទី ១ ក្នុងឆ្នាំ២០២៥ ដូចគ្នា។

    ពាណិជ្ជកម្ម
    សម្រាប់ទូរស័ព្ទដៃ OnePlus Open 2 ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់ខាងក្នុងទំហំ ៨ អ៊ីញ 120Hz មានកម្រិតបង្ហាញ 2K LTPO ដែលធំជាងអេក្រង់ ៧,៨២ អ៊ីញនៅលើ OnePlus Open 1 ។ ចំណែកអេក្រង់ខាងក្រៅវិញ អាចមានទំហំ ៦,៤អ៊ីញ កើនឡើងបន្តិចបើធៀបនឹងអេក្រង់ទំហំ ៦,៣១ អ៊ីញ ពីមុន។ ក្នុងនោះ ទូរស័ព្ទដៃនេះ អាចដំណើរការដោយបន្ទះឈីប Snapdragon 8 Elite របស់ Qualcomm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ OxygenOS 15 ជាមួយ RAM 16GB និងអង្គផ្ទុក 1TB ។
    ចំពោះផ្នែកកាមេរ៉ាវិញ OnePlus Open 2 ត្រូវបានរំពឹងថានឹងមានរចនាដែលស្រដៀងទៅនឹង OnePlus Open ដើម ដោយរក្សាប្លង់កាមេរ៉ារាងរង្វង់ធំមានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP បូករួមជាមួយលេនទូលាយ Ultra-Wide ទំហំ 50MP និងលេនពង្រីក Telephoto  ទំហំ 50MP ខណៈកាមេរ៉ាផ្នែកខាងមុខអាចនឹងមានទំហំ 32MP និង 20MP ។

    ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃនេះ អាចនឹងទទួលបានកញ្ជប់ថ្មទំហំធំដល់ 5,900mAh បើធៀបនឹងថ្ម 4,800mAh ពីមុន គាំទ្រការសាកតាមខ្សែល្បឿនលឿនដល់ 80W និងឥតខ្សែ 50W ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ ក៏អាចនឹងមានបំពាក់ជាមួយអាវការពារធូលី និងទឹកកម្រិត IPX8 ថ្មីផងដែរ ។

    គួរឲដឹងថា OnePlus Open 2 ត្រូវបានរំពឹងថានឹងទទួលបានជម្រើសពណ៌ចំនួន២ រួមមានពណ៌ខ្មៅស្តង់ដារ និងមានការរចនាជាមួយអក្សរ Haaselblad នៅផ្នែកខាងក្រោម ការរចនាគែមខាងក្រោយមានរូបរាងកោងដែលខុសពីម៉ូដែលដើម និងមានកម្រាស់ក្រោម ១០មីលីម៉ែត្រ នៅពេលបត់ ដែលអាចនិយាយបានថាស្តើងជាងមុន៕

    ប្រភពៈ FoneArena

    OnePlus OnePlus Open 2
    Share. Facebook Telegram WhatsApp
    Previous Articleចេញហើយ! Denza D9 ឆ្នាំ២០២៥ តម្លៃ ៤មុឺនដុល្លារជាង ទទួលបាននូវបច្ចេកវិទ្យា DM 5.0 ថ្មី អាចបើកបាន ២០០គ.ម ដោយអគ្គិសនីសុទ្ធ
    Next Article ស្ងាត់ៗ! Toyota បញ្ចេញគំរូឡានថ្មី ត្រៀមដាក់បង្ហាញចេញជាផ្លូវការនៅដើមឆ្នាំក្រោយ

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.