Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ស្ងាត់ៗ! Nio បញ្ចេញឡានអគ្គិសនីថ្មី តម្លៃតែខ្ទង់ ២មុឺនដុល្លារ ប៉ុណ្ណោះ ត្រៀមចេញលក់នៅចិនក្នុងឆ្នាំក្រោយ
    ព័ត៌មានថ្មីៗ

    ស្ងាត់ៗ! Nio បញ្ចេញឡានអគ្គិសនីថ្មី តម្លៃតែខ្ទង់ ២មុឺនដុល្លារ ប៉ុណ្ណោះ ត្រៀមចេញលក់នៅចិនក្នុងឆ្នាំក្រោយ

    December 26, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនី Nio Firefly ស៊េរីថ្មីចុងក្រោយ ប្រភេទ hatchback ជាមួយតម្លៃលក់ចាប់ពី ២០ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ហើយគ្រោងចេញលក់ជាផ្លូវការក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។

    ពាណិជ្ជកម្ម

    សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តខ្នាតតូចនេះ ផ្តល់នៅភាពទាក់ទាញខ្លាំង ជាមួយចង្កៀងមុខ-ក្រោយ LED ឌីស្សាញដូចទៅនឹងកាមេរ៉ារបស់ទូរស័ព្ទ IPhone ក៏ដូចជាដៃទា្វរប្រភេទ flush-door រួមទាំងប្រើប្រាស់នូវថាសកង់ថ្មីឌីស្សាញជារាង ៦កាំផងដែរ។

    បន្ថែមពីនេះ រថយន្តនេះ ក៏ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៥ ពីការធ្វើតេស្តចេញពីអង្គភាព C-NCAP របស់ប្រទេសចិន និងចេញពីអង្គភាព E-NCAP របស់តំបន់អឺរ៉ុបថែមទៀតផង។

    ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាះថ្មីដោយគិតពីភាពធំទូលាយ ដោយអាចផ្ទុកបានទម្ងន់ ១ ២៥០គីឡូក្រាម នៅពេលបត់កៅអីចុះក្រោម លើសពីក៏បានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ស្រដៀងទៅនឹងរថយន្តរបស់ Tesla ផងដែរ។ ខណៈផ្នែកថាមពល ចម្ងាយ​ អាគុយ ម៉ាសុីន និងព៌ត័មានលម្អិតផ្សេងទៀត ខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។

    គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនីសុទ្ធ Nio Firefly ស៊េរីថ្មីចុងក្រោយនេះ ក៏នឹងមានលក់នៅទីផ្សារតំបន់អឺរ៉ុប រួមទាំងទីផ្សារអាមេរិកឡាទីននៅដើមឆ្នាំ ២០២៥ ផងដែរ ៕

    ប្រភពៈ Carscoops

    Nio Nio Firefly
    Share. Facebook Telegram WhatsApp
    Previous ArticleApple ថា ៤ ចំនុចនេះ គឺជាហេតុផលដែលពួកគេមិនបង្កើតម៉ាស៊ីនស្វែងរក ឫ search engine ថ្មី ដើម្បីប្រជែងជាមួយ Google!
    Next Article ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី OnePlus Ace 5 និង Ace 5 Pro តម្លៃខ្ទង់ ៤០០ដុល្លារ ប្រើឈីប Snapdragon មានថ្មធំដល់ 6,415mAh

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.