Browsing: យានយន្ត

[ទីផ្សារបរទេស] ក្រុមហ៊ុន Mazda បានប្រកាសអំពីកំណត់ត្រាថ្មីនៃប្រាក់ចំណេញដែលខ្លួនរកបានក្នុងឆមាសដំបូងនៃអាជីវកម្មរបស់ខ្លួន ដោយសារតែរថយន្ត CX-60 ផ្ទុះការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ ទិន្នន័យចុះផ្សាយដោយ Mazda បង្ហាញថាប្រតិបត្តិការប្រាក់ចំណេញរបស់ខ្លួន ក្នុងរយៈពេល៦ខែដែលបញ្ចប់ត្រឹមចុងខែកញ្ញា គឺមានចំនួន ៩០៨លានដុល្លារ។ នេះគឺជាតួលេខប្រាក់ចំណេញក្នុងមួយឆមាសដែលខ្ពស់ជាងគេ បន្ទាប់ពីការលក់លើទីផ្សារសកលបានកើនឡើង ២០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យបង្ហាញដែរថា Mazda លក់រថយន្តបានសរុប ៦១៦…

[ទីផ្សារបរទេស] រថយន្ត Tesla Cybertruck អាចជាផលិតផលថ្មីមួយដែលអតិថិជនទន្ទឹងរង់ចាំបំផុត ហើយ Elon Musk ដែលជានាយកប្រតិបត្តិនិយាយថាការដឹកជញ្ជូនរថយន្តនេះដំបូងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា។ ត្បិតថា Tesla មិនទាន់ប្រកាសអំពីលក្ខណៈសម្បត្តិចុងក្រោយ និងតម្លៃលក់ ប៉ុន្តែ Tesla បានធ្វើការកែសម្រួលកិច្ចសន្យាកុម្ម៉ង់ទិញរថយន្ត ដែលធ្វើយ៉ាងណាហាមឃាត់អតិថិជនមិនឲ្យលក់ Cybertruck ទៅឲ្យអ្នកទីបី ដោយគ្មានការដឹងឮពី…

[ទីផ្សារបរទេស] ក្រុមហ៊ុន Kia មានបន្ថែមប្រភេទអគ្គិសនីសុទ្ធលើរថយន្តខ្នាតតូចម៉ូដែល Ray ដោយដាក់លក់នៅកូរ៉េខាងត្បូងក្នុងតម្លៃចន្លោះពី ២០ ៦០០ដុល្លារ ទៅ ២២ ៣០០ដុល្លារ ដែលថ្លៃជាងប្រភេទប្រើម៉ាស៊ីនសាំង។ រថយន្ត Kia Ray EV ស៊េរីឆ្នាំ២០២៤ មានប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំងបាន ៨៧សេះ…

[ទីផ្សារបរទេស] អ្នកផលិតវីដេអូលើ YouTube នៅសហរដ្ឋអាមេរិកមួយរូបឈ្មោះថា Kim Java បានចែករំលែកអំពីថ្លៃចំណាយមួយចំនួនដែលនាងបានចំណាយក្នុងរយៈពេល៥ឆ្នាំ នៃការប្រើប្រាស់រថយន្តអគ្គិសនី Tesla Model 3 Long Range ដែលនាងបានប្រើអស់ចម្ងាយជាង ៧ម៉ឺនម៉ាយ (ប្រមាណ ១១ម៉ឺនគីឡូម៉ែត្រ)។ ការចំណាយធំជាងគេច្បាស់ណាស់គឺការទិញរថយន្ត ដែលពេលនោះ Kim…

[ទីផ្សារបរទេស] តម្លៃគឺជាកត្តាសំខាន់មួយដែលអតិថិជនពិចារណានៅពេលទិញរថយន្ត ប៉ុន្តែក្រៅពីតម្លៃ អតិថិជនក៏គិតគូរអំពីកម្រិតស៊ីប្រេងនៃរថយន្តផងដែរ។ ថ្មីៗនេះដែរ ស្ថាប័ន EPA របស់អាមេរិក បានបង្ហាញអំពីរថយន្តភីកអាប់ដែលចាយថ្លៃប្រេងអស់តិចជាងគេក្នុងមួយឆ្នាំៗ ដែលមានដូចខាងក្រោម ៖ ១. Hyundai Santa Cruz ស៊េរីឆ្នាំ២០២៣ រថយន្ត Hyundai Santa Cruz FWD ស៊េរីឆ្នាំ២០២៣ ជារថយន្តដ៏សន្សំសំចៃមួយ…

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota នឹងបង្ហាញចេញរថយន្ត Camry ជំនាន់ថ្មី ស៊េរីឆ្នាំ២០២៤ នៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ ហើយមុនការប្រកាសចេញជាផ្លូវការ ក្រុមហ៊ុនបានបង្ហាញរូបភាព Teaser ក៏ដូចជាការឌីហ្សាញរូបរាងខាងក្រោយនៃរថយន្តនេះផងដែរ។ ក្នុងរូបភាពថ្មី គេឃើញផ្លាក AWD និងផ្លាក HEV ជាមួយភ្លើងស៊ីញ៉ូក្រោយរចនាបែបថ្មី ហើយនៅក្បែរនោះក៏ឃើញមានអក្សរ “C’…

[ទីផ្សារបរទេស] បន្ទាប់ពីបានបង្ហាញរូបរាង Concept នៃរថយន្ត Suzuki Swift ជំនាន់ថ្មីរួចមក ពេលនេះ Suzuki បានប្រកាសចេញជាផ្លូវការនូវរថយន្ត Swift ស៊េរីឆ្នាំ២០២៤ សម្រាប់ទីផ្សារក្នុងស្រុក។ រថយន្ត Hatchback ជំនាន់ថ្មីនេះមានរូបរាងមិនសូវខុសពីប្រភេទ Concept ប៉ុន្មានឡើយ ទាំងការឌីហ្សាញខាងក្នុង និងខាងក្រៅ។ ការឌីហ្សាញថ្មី…

[ទីផ្សារបរទេស] ក្រុមហ៊ុន Lucid ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រងការខាតបង់ជិត ៦៣០,៩លានដុល្លារ នៅត្រីមាសទីបី នៃឆ្នាំ២០២៣ ឬស្មើនឹង ខាតបង់៤៣ម៉ឺនដុល្លារ ក្នុងរថយន្តមួយគ្រឿងដែលលក់ចេញ។ តាមរបាយការណ៍ហិរញ្ញវត្ថុរបស់ Lucid ក្នុងត្រីមាសទីបីនេះ ក្រុមហ៊ុនរកចំណូលបាន ១៣៧,៨លានដុល្លារ ថយចុះ ១៩៥,៥លានដុល្លារ ដែលទទួលបានកាលពីឆ្នាំ២០២២។…

[ទីផ្សារបរទេស] រថយន្តម៉ូដែល Ramcharger របស់ក្រុមហ៊ុនជំនាញខាងផលិតរថយន្តភីកអាប់ Ram បានបង្ហាញវត្តមានជាថ្មីម្ដងទៀត ប៉ុន្តែការវិលត្រឡប់នេះគឺក្នុងនាមជារថយន្តភីកអាប់អគ្គិសនី ដែលមានប្រើម៉ាស៊ីនសាំងជាជំនួយ។ ចំណុចទាក់ទាញនៃរថយន្តភីកអាប់នេះ គឺត្រង់ដែលវាមានបំពាក់អាគុយ ៩២kWh ដែលផ្ដល់ថាមពលដល់ម៉ូទ័រអគ្គិសនីភ្លោះ ដើម្បីបង្វិលកង់ទាំងបួននៃរថយន្ត និងអាចបង្កើតបានជាកម្លាំង ៦៦៣សេះ។ ជាមួយកម្លាំងនេះ អាចឲ្យរថយន្ត 1500 Ramcharger ស្ទុះដល់…

[ទីផ្សារបរទេស] ត្បិតថាចំនួនលក់នៃរថយន្តអគ្គិសនីកំពុងតែមានការកើនឡើងឥតឈប់ឈរក្ដី ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តចាប់ផ្ដើមព្រួយបារម្ភថាតម្រូវការចំពោះរថយន្តអគ្គិសនី នឹងមិនអាចប៉ះប៉ូវជាមួយការបណ្ដាក់ទុនដ៏ច្រើនពាន់លានដុល្លាររបស់ក្រុមហ៊ុន។ កត្តាធំមួយ ដែលការព្រួយបារម្ភធំរបស់ក្រុមហ៊ុនរថយន្តធំៗ គឺអត្រាការប្រាក់កម្ចីទិញរថយន្តដែលមានការកើនឡើងខ្ពស់។ លោក Elon Musk នាយកប្រតិបត្តិ Tesla បាននិយាយកាលពីថ្មីៗនេះថា លោកបារម្ភចំពោះអត្រាការប្រាក់ខ្ពស់ ដែលអតិថិជនត្រូវបង់ចាំប្រចាំខែ ប្រសិនបើការប្រាក់ខ្ពស់ រថយន្តនឹងពិបាកក្នុងការលក់ចេញ។ Tesla ក៏បានប្រកាសកាត់បន្ថយសកម្មភាពសាងសង់រោងចក្រនៅឯប្រទេសម៉ិកស៊ីកូ ដោយលើកហេតុផលថាហិរញ្ញវត្ថុបច្ចុប្បន្នមិនមានស្ថិរភាព។…