មានរថយន្តអគ្គិសនីថ្មីៗកើនឡើងនៅរៀងរាល់ត្រីមាស ប៉ុន្តែទោះបីដូច្នេះក៏ដោយ ទីផ្សារនេះនៅតែមានក្រុមហ៊ុនដ៏ពេញនិយមយ៉ាងខ្លាំងឈរលើកំពូលតារាងនៃការលក់រថយន្តអគ្គិសនី។ ចឹងទោះជាលេចលឺពាក្យថាជិះរថយន្តអគ្គិសនីខាងពេលតែនៅតែមានអតិថិជននៅតែចាប់អារម្មណ៍ទៅលើរថយន្ត Crossover ទំហំតូចៗ ដែលមានរចនាជាបែបអនាគតនិយមមើលទៅស្អាតទាក់ទាញចំណីភ្នែករបស់អ្នកប្រើប្រាស់ហើយនេះជាបញ្ជីរថយន្តអគ្គិសនី ១០ ប្រភេទដែលលក់បានច្រើនបំផុតនៅឆ្នាំ ២០២៥ (បីខែដំបូង) សូមចំណាំថាក្រុមហ៊ុនខ្លះមិនបង្ហាញច្បាស់អំពីការលក់គ្រប់ម៉ូដែល ឬការបែងចែករថយន្តអគ្គិសនី+ម៉ាស៊ីនសាំង។ ដូចជា Rivian ដែលបានផលិតរថយន្ត ១៤,៦១១ គ្រឿង តែគ្មានបញ្ជាក់ច្បាស់ពីចំនួន R1T, R1S , Tesla ក៏ដូចគ្នា ប៉ុន្តែគេបានប្រើគណនាដោយប្រភព Automotive News ដើម្បីប៉ាន់ស្មាន ចឹងយើងនិងចាប់ពីលេខធំទៅតូចតែម្តង
10. BMW i4 លកើបាន 7,125 គ្រឿង
BMW i4 កើនឡើង ៥៧% បើប្រៀបធៀបនឹងត្រីមាសដំបូងឆ្នាំ 2024។ វាជារថយន្តអគ្គិសនីមានថ្នាក់ខ្ពស់បំផុតក្នុងចំណោមរថយន្ត ១០ ដែលលក់បានច្រើនបំផុត។
9. Ford F-150 Lightning លក់បាន 7,187 គ្រឿង
ទោះបីការលក់ F-Series មូលដ្ឋានកើន ២៥% ក៏ F-150 Lightning វិលចុះ ៧% បើប្រៀបធៀបនឹងខែដំបូងឆ្នាំមុន។
8. Volkswagen ID.4 លក់បាន 7,663 គ្រឿង
ID.4 ស្ទើរតែចុះខ្សោយនៅចុងឆ្នាំ 2024 ដោយសារការផ្ដាច់ការលក់ទើបតែបានត្រលប់ខ្លួនវិញនៅដើមឆ្នាំ 2025 ដោយកើន ២៤%។
7. Hyundai Ioniq 5 លក់បាន 8,611 គ្រឿង
ក្រោយបានលក់បាន ៤៤,៤០០ គ្រឿងឆ្នាំ 2024, Ioniq 5 កើនឡើង ២៦% នៅ ត្រីមានទី1 2025។
6. Tesla Cybertruck លក់បាន 9,000 គ្រឿង (ប៉ាន់ស្មាន)
ក្រោយពីចេញនូវឆ្នាំដំបូងជោគជ័យ ការផលិតបានលើកឡើង និងលក់បាន ៩,០០០ គ្រឿង បើប្រៀបនឹង ១,០០០ គ្រឿងក្នុង ត្រីមានទី1 ក្នុងឆ្នាំ 2024។
5. Honda Prologue លក់បាន 9,561 គ្រឿង
បន្តពីការលក់ល្អនៅឆ្នាំ 2024 ប៉ុន្តែ ត្រីមាសទី 1 ក្នុងឆ្នាំ 2025 លក់បានពាក់កណ្តាលនៃ ត្រីមានទី 4 ក្នុងឆ្នាំ 2024 ប៉ុណ្ណោះ។
4. Chevrolet Equinox EV លក់បាន 10,329 គ្រឿង
លក់បានល្អ ប៉ុន្តែនូវចាញ់ ត្រីមាសទី 4 ក្នុងឆ្នាំ 2024 ដែលលក់បានប្រហែល ១៨,០០០ គ្រឿង។
3. Ford Mustang Mach-E លក់បាន 11,607 គ្រឿង
ការលក់កើន ២១% បើប្រៀបនឹង ត្រីមាសទី 1 ក្នុងឆ្នាំ 2024 ហើយជារថយន្តអគ្គិសនីដែលលក់ប្រជែងជាមួយ Tesla ដែលលក់បានច្រើនបំផុត។
2. Tesla Model 3 លក់បាន 41,000 គ្រឿង (ប៉ាន់ស្មាន)
បន្ទាប់ពីមានការផ្លាស់ប្តូរម៉ូដែលនៅឆ្នាំមុន ការលក់បានកើនឡើងវិញ ៧,០០០ គ្រឿងក្នុង ត្រីមាសទី 1 ក្នុងឆ្នាំ 2025 បើប្រៀបនឹង ត្រីមានទី1 ឆ្នាំ 2024។
1. Tesla Model Y លក់បាន 71,000 គ្រឿង (ប៉ាន់ស្មាន)
ទោះបីជាការលក់ធ្លាក់ចុះពី ៩៥,០០០ គ្រឿង ក្នុងត្រីមាសទី 1 ឆ្នាំ 2024 ប៉ុន្តែ Model Y នៅតែឈរលើកំពូលតារាងក្នុងចំណោមរថយន្តអគ្គិសនីដែលលក់បានច្រើនបំផុត។ ចុះសម្រាប់បងប្អូនយល់យ៉ាងណាដែរចំពោះ ១០ម៉ូដែលនេះស្រលាញ់ម៉ូដែលណាជាងគេហើយយល់យ៉ាងណាដែរសម្រាប់ការលក់របស់ពួកគេ?
នេះជារថយន្តអគ្គិសនី ១០ ប្រភេទលក់បានច្រើនបំផុតនាដើមឆ្នាំ ២០២៥ នៅទីផ្សារនៅក្នុងសហរដ្ឋអាមេរិក
2 Mins Read