ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បានគ្រោងនឹងបង្ហាញចេញនូវជម្រើសពណ៌ថ្មីមួយសម្រាប់ស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួនគឺ iPhone 17 Series ។ បើយោងតាមប្រភពព័ត៌មានដែលរាយការណ៍ដោយ Majin Bu បានឲដឹងថា ក្រុមហ៊ុន Apple នឹងបង្ហាញចេញនូវពណ៌ថ្មីមួយរបស់ខ្លួនហៅថា Sky Blue នៅលើ iPhone 17 Pro និង 17 Pro Max របស់ពួកគេ ដែលគ្រោងនឹងប្រកាសចេញនូវក្នុងខែកញ្ញាខាងមុខនេះ។
ក្នុងនោះ ជម្រើសពណ៌ថ្មីនេះនឹងមានភាពស្រដៀងទៅនឹងពណ៌ Sky Blue ដែលមាននៅលើ MacBook M4 Air ដែល Apple បានដាក់លក់កាលពីខែមុន។
គួរឲដឹងផងថា ចាប់តាំងពីឆ្នាំ 2021 មក, ក្រុមហ៊ុន Apple មិនដែលបញ្ចេញម៉ូដែល iPhone Pro ដែលមានពណ៌ light shade blue បែបនេះនោះទេ ខណៈពេលដែល iPhone 17 Series ដែលគ្រោងនឹងចេញនៅពេលខាងមុខនេះក៏ត្រូវបានរំពឹងថានឹងមកជាមួយនឹងរូបរាង ក៏ដូចជាការរចនា និង Specs ថ្មីផងដែរ៕