Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»តម្លៃក្រោម ៧០០ដុល្លារ​ ទេ តែមាន Specs កប់នោះគឺ HONOR GT Pro!
    ព័ត៌មានថ្មីៗ

    តម្លៃក្រោម ៧០០ដុល្លារ​ ទេ តែមាន Specs កប់នោះគឺ HONOR GT Pro!

    April 23, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតទូរស័ព្ទដៃ HONOR បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មីដែលជាស្មាតហ្វូនហ្គេមកម្រិតថវិការរបស់ខ្លួនគឺ HONOR GT Pro ជាមួយតម្លៃលក់ចាប់ពី ៥០៥ ដុល្លារ ដល់ ៦៥៦ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

    ពាណិជ្ជកម្ម
    HONOR GT Pro ទទួលបានអេក្រង់ LTPO OLED ទំហំ ៦,៦៨ អ៊ីញ 144Hz កម្រិត 1.5K អាចជះពន្លឺបានខ្ពស់បំផុត 6000 nits បំពាក់ជាមួយបច្ចេកវិទ្យាការការពារភ្នែករបស់អាល្លឺម៉ង់ Rhine TÜV 4.0 ។ វាដំណើរការដោយបន្ទះឈីប Snapdragon 8 Elite Leading Edition ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ Magic UI 9.0 និងទទួលបាន RAM LPDDR5X Ultra ទំហំ 12GB / 16GB និងអង្គផ្ទុក UFS 4.1 ទំហំ 256GB / 512GB / 1TB រួមជាមួយម៉ាសុីនស្កេនម្រាមដៃ ultrasonic ។

    សម្រាប់ផ្នែកកាមេរ៉ា ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP, លេនទូលាយ Ultra-Wide ទំហំ 50MP និងលេន periscope telephoto 3X ទំហំ 200MP ។ ចំណែកកាមេរ៉ាផ្នែកខាងមុខវិញ មានទំហំ 50MP អាចថតវីដេអូបានកម្រិត 4K 60fps ទាំងមុខទាំងក្រោយ រួមជាមួយមុខងារ AI ។

    ចំណែកផ្នែកថាមពលថ្ម HONOR GT Pro ទទួលបានកញ្ជប់ថាមពលថ្មដ៏ធំទំហំ 7200mAh គាំទ្រការសាកតាមខ្សែ 90W ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះក៏ទទួលបានប្រព័ន្ធស្អំកម្តៅកម្រិតខ្ពស់ ក៏ដូចជាអាវការពារធូលី និងទឹកកម្រិត IP68 + IP69 និងគាំទ្រការតភ្ជាប់ 5G, Wi-Fi 7, Bluetooth 5.4, GPS, USB Type-C, NFC ផងដែរ រួមជាមួយនឹងរន្ធ USB Type-C audio និងបាសសម្លេង Stereo speakers ។

    គួរឲដឹងថា ការរចនារបស់ស្មាតហ្វូន HONOR GT Pro គឺមានកម្រាស់ ៨,៥៨ ម.ម និងទម្ងន់ ២១២ ក្រាម និងទទួលបានជម្រើសពណ៌ Ice Crystal White, Phantom Black និង Burning Speed ​​Gold៕

    ប្រភពៈ FoneArena

    Honor HONOR GT Pro
    Share. Facebook Telegram WhatsApp
    Previous ArticleiPhone 17 Pro និង 17 Pro Max របស់ Apple នឹងទទួលបានជម្រើសពណ៌ថ្មីហៅថា Sky Blue
    Next Article ក្រុមហ៊ុនធំរបស់ ChatGPT អាចនឹងទិញយក Chrome ពី Google ក្នុងពេលឆាប់ៗនេះ!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.