Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុមហ៊ុនធំរបស់ ChatGPT អាចនឹងទិញយក Chrome ពី Google ក្នុងពេលឆាប់ៗនេះ!
    ព័ត៌មានថ្មីៗ

    ក្រុមហ៊ុនធំរបស់ ChatGPT អាចនឹងទិញយក Chrome ពី Google ក្នុងពេលឆាប់ៗនេះ!

    April 24, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនធំរបស់ ChatGPT ត្រូវបានគេរាយការណ៍ថា កំពុងបង្ហាញពីចំណាប់អារម្មណ៍ដ៏ធំមួយក្នុងការទិញយកកម្មវិធីតាមបណ្តាញអ៊ីនធឺណិត Chrome ពីក្រុមហ៊ុន Google ប្រសិនបើតុលាការអាមេរិកសម្រេចឱ្យ Google ត្រូវបែងចែកអាជីវកម្មរបស់ខ្លួនដើម្បីបញ្ចប់ភាពផ្តាច់មុខក្នុងវិស័យស្វែងរកតាមអ៊ីនធឺណិត។

    ក្នុងនោះ ការអះអាងនេះ ត្រូវបានបង្ហាញក្នុងការផ្តល់សក្ខីកម្មរបស់ប្រធានផលិតផលក្រុមហ៊ុន ChatGPT លោក Nick Turley នៅក្នុងការសវនាការប្រឆាំងភាពផ្តាច់មុខរបស់ Google នៅក្នុងទីក្រុងវ៉ាស៊ីនតោន។

    ពាណិជ្ជកម្ម

    ជាមួយគ្នានេះ លោក Turley ក៏បានអះអាងផងដែរថា ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន OpenAI មិនបានមានភាពជាដៃគូជាមួយ ក្រុមហ៊ុន Google នោះឡើយ ប៉ុន្តែធ្លាប់បានស្នើក្រុមហ៊ុន Google ដើម្បីប្រើ API របស់ពួកគេ សម្រាប់បន្ថែមសមត្ថភាពដល់ ChatGPT ប៉ុន្តែត្រូវបានបដិសេធ និងបានផ្លាស់ប្តូរទៅប្រើបច្ចេកវិទ្យា Bing របស់ Microsoft ជំនួសវិញ។

    គួរឲដឹងថា ប្រសិនបើសិនជាតុលាអាមេរិកអាចសម្រេចឱ្យ Google លក់ Chrome ឬផ្តាច់ខ្លួនចេញពីសេវាផ្សេងៗរបស់ពួកគេបានដោយជោគជ័យ នោះក្រុមហ៊ុន OpenAI នឹងពិចារណាទិញយក Chrome ពី Google ដើម្បីជំរុញសេវាកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងស្របពេលដែលវិស័យបច្ចេកវិទ្យាកំពុងតែមានការប្រកួតប្រជែងកាន់តែខ្លាំង៕

    ប្រភពៈ Reuters

    chatgpt Chrome Google openai
    Share. Facebook Telegram WhatsApp
    Previous Articleតម្លៃក្រោម ៧០០ដុល្លារ​ ទេ តែមាន Specs កប់នោះគឺ HONOR GT Pro!
    Next Article ត្រាំ ថា លោកនឹងពិចារណាអំពីការបញ្ចុះពន្ធគយខ្លះលើទំនិញនាំចូលពីចិន និងប្រទេសផ្សេងទៀតនៅក្នុងរយៈពេលឆាប់ៗខាងមុខនេះ!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.