Volkswagen បានប្រកាសចេញម៉ូដែលរថយន្តអគ្គិសនី ID.UNYX 06 SUV ជាផ្លូវការនៅប្រទេសចិន ដែលមានតម្លៃចាប់ពី ២០,៥៦០ ដុល្លារ Volkswagen បានដាក់ឲ្យដំណើរការផ្លូវការទៅលើរថយន្តអគ្គិសនី ID.UNYX 06 ដែលជាជំនាន់ថ្មីក្នុងប្រទេសចិន ដោយជារថយន្តជំនាន់នៃការផ្លាស់ប្តូររូបរាងថ្មី ID.UNYX ដើម ម៉ូដែល 06 ថ្មីនេះ ត្រូវបានផលិតដោយក្រុមហ៊ុន Volkswagen Anhui និងផ្តោតលើការកែលម្អនៅផ្នែកបច្ចេកវិទ្យាឆ្លាតវៃ កម្សាន្ត និងលក្ខណៈផ្ទាល់ខ្លួន។
ID.UNYX 06 មានចំនួន៤ជម្រើស គឺ Pure, Pro, Ultra និង Max។ តម្លៃផ្លូវការរបស់រោងចក្រមានចន្លោះពី ២៦,៣៥០ ដល់ ៣៤,៦៩០ ដុល្លារ។ ប៉ុន្តែដើម្បីជំរុញការលក់ ក្រុមហ៊ុន Volkswagen Anhui បានផ្តល់ជូននូវតម្លៃពិសេសក្នុងរយៈពេលមានកំណត់
សម្រាប់ម៉ូដែល Pure មានតម្លៃ ២០,៥៦០ ដុល្លារ ប្រភេទថ្ម Lithium Iron Phosphate (LFP) សមត្ថភាពថ្ម 53.6 kWh ចម្ងាយបើកបរ 426 គីឡូម៉ែត្រ ចំនួនម៉ូទ័រ ១ RWD កម្លាំង 168 hp ឬក៏ 125 kW ល្បឿនពី 0-100km/h វាចាយពេល 8.6 វិនាទី ម៉ូដែល Pro មានតម្លៃ ២៣,៣៣០ ដុល្លារ ប្រភេទថ្ម Ternary Lithium សមត្ថភាពថ្ម 63.2 kWh ចម្ងាយបើកបរ 512 គីឡូម៉ែត្រ ចំនួនម៉ូទ័រ 1 RWD កម្លាំង 201 hp ឬក៏ 150 kW ល្បឿនពី 0-100km/h វាចាយពេល 7.9 វិនាទី ម៉ូដែល Ultra មានតម្លៃ ២៦,១០០ ដុល្លារ ប្រភេទថ្ម Ternary Lithium សមត្ថភាពថ្ម 79.6 kWh ចម្ងាយបើកបរ 607 គីឡូម៉ែត្រ ចំនួនម៉ូទ័រ 2 AWD កម្លាំង 309 hp ឬក៏ 230 kW ល្បឿនពី 0-100km/h វាចាយពេល 5.9 វិនាទី សម្រាប់ម៉ូដែល Max មានតម្លៃ ២៨,៩៧០ ដុល្លារ ប្រភេទថ្ម Ternary Lithium សមត្ថភាពថ្ម 79.6 kWh ចម្ងាយបើកបរ 601 គីឡូម៉ែត្រ ចំនួនម៉ូទ័រ 2 AWD កម្លាំង 309 hp ឬក៏ 230 kW ល្បឿនពី 0-100km/h វាចាយពេល 5.9 វិនាទី
គួរជម្រាប់បងប្អូនដែរថាសម្រាប់ថ្ម LFP (Lithium Iron Phosphate) មានអាយុកាលវែង, មានសុវត្ថិភាពខ្ពស់, តែថាមពលតិចជាង NCM។ ហើយសម្រាប់ថ្ម Ternary Lithium (NCM) មានសមត្ថភាពថាមពលខ្ពស់, ប្រើសម្រាប់ម៉ូដែលកម្រិតខ្ពស់ ដូចជាម៉ូដែល Pro, Ultra និង Max ដើម្បីបើបរបានចម្ងាយឆ្ងាយនិងកម្លាំងខ្លាំង។
ផ្នែករចនាខាងក្រៅ ID.UNYX 06 ផ្ទុយពីម៉ូដែល VW ផ្សេងៗ ដោយមានបំពាក់ជាមួយប៉ាណាខាងមុខបិទជិតសំរាប់រថយន្តអគ្គិសនី និងកាងមុខមានការរចនាស្ទាយរន្ទះបន្ថែមជាមួយរន្ធខ្យល់សម្រាប់បង្កើនអេរ៉ូឌីណាមិច។ មានពណ៌ក្រៅថ្មី “Twilight Blue” ផងដែរ។ ផ្នែកខាងក្រោយរួមបញ្ចូលគ្នារវាង spoiler ជាប់ខឃ្លុបក្រោយ និងភ្លើងភ្លើងក្រោយដ៏ទាក់ទាញអូសកាត់ពេញផ្ទៃខាងក្រោយ Logo Volkswagen ជាប្រភេទភ្លើងអំពូល LED កាន់តែទាក់ទាញ។
ខាងក្នុងមានការរចនាស្អាតលំអិតជាមួយព័ណ៍មាសលើផ្ទៃគ្រឿងបញ្ជា អេក្រង់បង្ហាញព័ត៌មានឌីស្សាញផ្លែកដោយដាក់នៅលើករចង្កូត ដោយផ្នែកបច្ចេកវិទ្យា ID.UNYX 06 មានអេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 5.3 អ៊ីញ និងអេក្រង់កម្សាន្ត 15.6 អ៊ីញជាប្រភេទ Touchscreen, Full HD, មានកម្រងប្រព័ន្ធ infotainment ថ្មី ID.S 5.4 ដែលមានមុខងារថ្មីៗដូចជា អាចលេង game ក្នុងរថយន្ត មានមកជាមួយ “metaverse”, ប្រព័ន្ធក្លិនទឹកអប់ក្នុងរថយន្ត និងកម្មវិធី mode editor នៅក្នុងអេក្រង់នោះផងដែរ។ ហើយក៏មានការកែលម្អ ៣១មុខងារដូចជា Human-Machine Interface (HMI) រួមមាន 3D Avatar ការរៀបចំ HMI ថ្មី ការរួមបញ្ចូល LLM និងការត្រួតពិនិត្យពីចម្ងាយតាមកម្មវិធី One App។ ជំនួយការណ៍ AI ថ្មីមានសមត្ថភាពបង្កើតរូបភាព និងមានការយល់ដឹងប្រសើរឡើងអំពីរថយន្តនិងចំណេះដឹង។
ID.UNYX គឺជារថយន្តតែមួយគត់សម្រាប់ពេលនេះពីក្រុមហ៊ុន Volkswagen Anhui ដែលជាការសហការណ៍ជាមួយ JAC Motors។ ត្រូវបានហៅថា “Golden Badge VW” ដូច្នេះ ការកំណត់តម្លៃនាពេលនេះសំរាប់ ID.UNYX 06 គឺជាចលនាក្នុងការលើកទីផ្សារឱ្យប្រសើរឡើងវិញ។