ក្រុមហ៊ុនផលិតទូរស័ព្ទដៃ vivo បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មីដែលជាស្មាតហ្វូនកម្រិតថវិការរបស់ខ្លួនគឺ vivo X200s ជាមួយតម្លៃលក់ចាប់ពី ៥៧៥ ដុល្លារ ដល់ ៧៥៣ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
vivo X200s ទទួលបានអេក្រង់ LTPS AMOLED ទំហំ ៦,៦៧ អ៊ីញ 120Hz កម្រិត 1.5K អាចជះពន្លឺបាន 5000 nits ដំណើរការដោយបន្ទះឈីប Dimensity 9400+ ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ Origin OS 5 និងទទួលបាន RAM LPDDR5X 12GB / 16GB និងអង្គផ្ទុក UFS 4.1 ទំហំ 256GB / 512GB / 1TB រួមជាមួយម៉ាសុីនស្កេនម្រាមដៃ ultrasonic ។
សម្រាប់ផ្នែកកាមេរ៉ា ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP, លេនទូលាយ Ultra-Wide ទំហំ 50MP និងលេន periscope telephoto 3X ទំហំ 50MP ។ ចំណែកកាមេរ៉ាផ្នែកខាងមុខវិញ មានទំហំ 32MP អាចថតវីដេអូបានកម្រិត 4K 60fps ទាំងមុខទាំងក្រោយ ។
ចំណែកផ្នែកថាមពលថ្ម vivo X200s ទទួលបានកញ្ជប់ថាមពលថ្មទំហំ 6200mAh គាំទ្រការសាកតាមខ្សែ 90W និង 40W ឥតខ្សែ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ គឺមានបំពាក់មកជាមួយអាវការពារធូលី និងទឹកកម្រិត IP68 + IP69 និងគាំទ្រការតភ្ជាប់ 5G, Wi-Fi 7, Bluetooth 5.4, GPS, USB Type-C, NFC និងទទួលបានរន្ធ USB Type-C audio និងបាសសម្លេង Stereo speakers ។
គួរឲដឹងថា ការរចនារបស់ស្មាតហ្វូន vivo X200s គឺមានកម្រាស់ ៧,៩៩ ម.ម និងទម្ងន់ ២០៥ ក្រាម និងទទួលបានជម្រើសពណ៌ស ខ្មៅ បៃតង និងពណ៌ស្វាយ៕