Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»នេះគឺជាស្តេចកាមេរ៉ា vivo X200 Ultra, កំពូលស្មាតហ្វូនដែលបងប្អូនរងចាំអស់រយៈពេល ១ ឆ្នាំ!
    ព័ត៌មានថ្មីៗ

    នេះគឺជាស្តេចកាមេរ៉ា vivo X200 Ultra, កំពូលស្មាតហ្វូនដែលបងប្អូនរងចាំអស់រយៈពេល ១ ឆ្នាំ!

    April 22, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    មកលើកនេះ អាចនិយាយបានថា ក្រុមហ៊ុន vivo លេងឈុតធំតែម្តង ដោយទៅលើផ្នែកអេក្រង់ X200 Ultra មានអេក្រង់ 2K LTPO AMOLED ទំហំ ៦,៨២ អ៊ីញ ខ្នាត ២០ ដោយ ៩ កម្រិត 120Hz អាចជះពន្លឺបានដល់ 4500 nits ដែលអាចបង្ហាញពណ៌បានល្អពេលនៅក្រោមពន្លឺថ្ងៃខ្លាំង។ វាប្រើប្រាស់នូវកញ្ជក់ការពារ Armor Glass protection ជាមួយនឹងម៉ាសុីនស្កេនម្រាមដៃ ultrasonic និងបន្ទះឈីប Snapdragon 8 Elite ដែលជាឈីបកំពូលរបស់ក្រុមហ៊ុន Qualcomm ជាមួយនឹងប្រព័ន្ធ Android 15 និង OriginOS 5 គាំទ្រការផ្ទុក RAM LPDDR5X និងអង្គផ្ទុក UFS 4.1 រហូតដល់ 16GB បូក 1TB ដែលអាចដំណើរការលើកម្មវិធីធ្ងន់ៗ និងហ្គេមបានយ៉ាងល្អ។

    ពាណិជ្ជកម្ម
    ក្នុងនោះ vivo X200 Ultra មិនត្រឹមតែគាំទ្រនូវបច្ចេកវិទ្យា IP68 + IP69, 5G, Wi-Fi 7, Bluetooth 5.4 និងមុខងារតភ្ជាប់បណ្តាញផ្កាយរណបប៉ុណ្ណោះទេ ប៉ុន្តែវាក៏មាននូវប៊ូតុន camera control ថ្មីផងដែរ ដែលអាចធ្វើឲការថតរូបកាន់តែមានភាពប្រសើរ។

    អ្វីដែលពិសេសនោះគឺ vivo X200 Ultra មាននូវប្រព័ន្ធកាមេរ៉ាដ៏ខ្លាំងមួយដែលរួមបញ្ជូលនូវឈីបចំនួន ២ គឺ VS1 និង V3+ សម្រាប់ជំនួយដ៏ការកែរូបភាពក្រោយពេលនិងមុខពេលថតទៀតផង។ vivo X200 Ultra មានកាមេរ៉ាមេ 50MP, កាមេរ៉ាមុខ 50MP, កាមេរ៉ា Ultra-Wide 50MP និងកាមេរ៉ា periscope telephoto ទំហំ 200MP ។

    គួរបញ្ជាក់ថា vivo X200 Ultra គឺគាំទ្រការថត 4K 60fps 10bit Log, 4K 120fps movie slow motion, 4K time-lapse និង 8K 30fps ជាមួយនឹងមុខងារទប់លំនឹង OIS ជំនាន់ថ្មីដែលមានភាពប្រសើរជាងមុខយ៉ាងខ្លាំង។ លើសពីនេះទៅទៀត ក្រុមហ៊ុន vivo ក៏បានផ្តល់នូវជម្រើសកញ្ចប់ photographer kit ទំហំ 2300mAh ក៏ដូចជាលេន Zeiss 2.35x telephoto teleconverter kit និងកញ្ចប់ professional imaging kit ផងដែរ សម្រាប់ជំនួយដ៏ការថតរូបភាពបន្ថែមទៀត ដែលមានកាមេរ៉ាល្អរួចស្រាប់ទៅហើយ។

    ទៅលើផ្នែកថាមពល vivo X200 Ultra មានថាមពលថ្មធំ 6000mAh គាំទ្រការសាកល្បឿនលឿនកម្លាំង 90W តាមខ្សែ និងការសាកឥតខ្សែកម្លាំង 40W ប៉ុន្តែវាក៏គាំទ្រនូវការសាក Bypass ផងដែរ។

    សម្រាប់ការរចនាវិញ បើធៀបនឹង vivo X100 Ultra, vivo X200 Ultra គឺមានការរចនា Prrmium ជាង និងទទួលបាននូវជម្រើសពណ៌ចំនួន ៣ រួមមាន ពណ៌​សលាយ​ប្រាក់ ​ពណ៌ខ្មៅ និងពណ៌ក្រហម មានតម្លៃលក់ចាប់ពី ៨៩0 ដុល្លារ សម្រាប់ជម្រើស 12GB + 256GB ដល់ ១ ៣២៨ ដុល្លារ នៅក្នុងប្រទេសចិន សម្រាប់ជម្រើស 16GB + 1TB ដែលមានមុខងារតភ្ជាប់បណ្តាញផ្កាយរណប និងកញ្ចប់ photographer kit 2300mAh ចំណែកលេន Zeiss 2.35x telephoto teleconverter kit និងកញ្ចប់ Professional imaging kit វិញមានតម្លៃ ២៣២ ដុល្លារ៕

    ប្រភពៈ FoneArena

    Vivo vivo X200 Ultra
    Share. Facebook Telegram WhatsApp
    Previous ArticleRedmi Turbo 4 Pro នឹងប្រកាសចេញនៅថ្ងៃទី 24 ខាងមុខនេះ ជាមួយថ្ម 7,550 mAh
    Next Article កម្រិតថវិកា vivo X200s តម្លៃក្រោម ៨០០ដុល្លារ ប្រើឈីប Dimensity 9400+ មានថ្មធំដល់ 6200mAh

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.