Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ធ្លាប់តែឃើញ Range Rover តួរវែង អីលូវនេះចេញ BYD Yangwang U8​ តួរវែងមកដែរហើយ !!!
    ព័ត៌មានថ្មីៗ

    ធ្លាប់តែឃើញ Range Rover តួរវែង អីលូវនេះចេញ BYD Yangwang U8​ តួរវែងមកដែរហើយ !!!

    April 19, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ចេញមកហើយបងប្អូន BYD Yangwang U8​ តួរវែង ហើយនេះជារូបភាពផ្លូវការរបស់ BYD Yangwang U8L ត្រូវបានបង្ហាញជាផ្លូវការមុនពេលបង្ហាញជាផ្លូវការនៅក្នុងពិព័រណ៍ឡានស៊ាងហៃ (Shanghai Auto Show) នៅថ្ងៃទី 23 ខែមេសា។ នេះគឺជារថយន្ត SUV សម្រាប់ធ្វើដំណើរដែលមានសមត្ថភាពខ្ពស់ម៉ូឌែលថ្មីពី BYD ដែលជាប្រភេទកែប្រែឲ្យវែងជាងរថយន្ត Yangwang U8 ដំបូង។ កាលពីដើមខែមេសានេះ មានការចាប់អារម្មណ៍ខ្លាំងក្រោមការបញ្ជូនរូបភាពបើកបង្ហាញនៅប្រទេសចិន។
    ចឹងសម្រាប់ Yangwang U8 បានចូលទីផ្សារនៅប្រទេសចិនក្នុងខែតុលា ឆ្នាំ 2023 ដោយមានតម្លៃ 150,400 ដុល្លារ ដោយវាមានលក្ខណៈពិសេសដូចជា អាចបង្វិលរថយន្តបាន 360° (tank turn) អាចចុះហែលទឹកក្នុងករណីអាសន្ន ក្នុងឆ្នាំ 2024 BYD បានលក់បានចំនួន 7,254 គ្រឿង។ សម្រាប់ទំហំទាំងបីរបស់វាគឺ Yangwang U8 មានទំហំបណ្តោយ 5319 មម / ទទឹង 2050 មម / កម្ពស់ 1930 មមចំពោះ Yangwang U8L ប្រវែងរថយន្តឈានទៅដល់ 5600 មម ហើយក៏មានការរំពឹងថាវានឹងមានកៅអី 3 ជួរ សរុប 6 កន្លែងអង្គុយ ហើយសម្រាប់ឃ្លុបក្រោយមានកម្រិតដាកល់ទំនិញស្តង់ដារទំហំ 1031 លីត្រ និងអាចពង្រីកដល់ 2050 លីត្រ បន្ទាប់ពីបត់កៅអីក្រោយ។Yangwang U8L មានពណ៌មាសស្រស់ស្អាត ភ្ជាប់ជាមួយដំបូលពណ៌ខ្មៅ យ៉ានកង់បានផ្លាស់ប្តូរស្តាយថ្មីរៀងដូចពពក និងដៃទ្វារបង្កប់ ហើយសម្រាប់ម៉ូដែលតួរវែងនេះក៏បានដកនៅកង់សារគួរដែលបានដាក់ជាប់នៅទ្វាទី ៥ ចេញដែរ ដែលខុសពីម៉ូដែលធម្មតា។
    BYD មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីប្រព័ន្ធម៉ាស៊ីនរបស់ U8L ឡើយទេ ប៉ុន្តែគេរំពឹងថា វានឹងប្រើបច្ចេកវិទ្យា “God’s Eye” សម្រាប់ជំនួយបើកបរប្រកបដោយសុវត្ថិភាព និងភាពឆ្លាតវៃ ហើយចំពោះ Yangwang U8 វាស្ថិតគ្រោងឆ្អិង e4 platform ហើយមាន ម៉ាស៊ីន 2.0T ប្រើប្រាស់ម៉ូទ័រ 4 គ្រឿង ជាប្រភេទម៉ូទ័រ (permanent magnet synchronous motors) ដែលផលិតកម្លាំងបាន 880kW (1180 hp) និងកម្លាំងរមួលអតិបរមា 1280 Nm ប្រើប្រាស់ថ្ម Blade LFP 49.05 kWh ល្បឿនសន្ទុះពី 0-100km/h វាចាយពេល 3.6 វិនាទី និងមានល្បឿនអតិបរមា៖ 200km/h ចម្ងាយបើកបរដោយអគ្គិសនីសុទ្ធបាន 180km ហើយបើបូកជាមួយម៉ាស៊ីនសាំងដែលមានទំហំ 2.0T ទៀតបានចម្ងាយបើកបរសរុប 1000km ចឹងសម្រាប់រូបភាពជាផ្លូវការនឹងចេញនៅថ្ងៃ 23 មេសា បន្ថែមទៀតចឹងកុំភ្លេចរងចាំមើលការបង្ហាញជាក់ស្តែង!

    ពាណិជ្ជកម្ម
    BYD BYD Yangwang U8
    Share. Facebook Telegram WhatsApp
    Previous Articleអ្នកវិទ្យាសាស្ត្ររកឃើញភពថ្មី មានទំហំធំជាងផែនដីយើង តែសម្បូរទៅដោយអេលានរស់នៅ!
    Next Article ការ​នាំ​ចេញ iPhone របស់ Apple ក្នុង​ត្រីមាស​ទី​ ១ ក្នុង​ប្រទេស​ចិន​ធ្លាក់​ចុះ ៩% ក្នុងពេលដែលរដ្ឋាភិបាលចិនកំពុងផ្តល់ជំនួយសាច់ប្រាក់បន្ថែម ១៥%

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.