Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ការ​នាំ​ចេញ iPhone របស់ Apple ក្នុង​ត្រីមាស​ទី​ ១ ក្នុង​ប្រទេស​ចិន​ធ្លាក់​ចុះ ៩% ក្នុងពេលដែលរដ្ឋាភិបាលចិនកំពុងផ្តល់ជំនួយសាច់ប្រាក់បន្ថែម ១៥%
    ព័ត៌មានថ្មីៗ

    ការ​នាំ​ចេញ iPhone របស់ Apple ក្នុង​ត្រីមាស​ទី​ ១ ក្នុង​ប្រទេស​ចិន​ធ្លាក់​ចុះ ៩% ក្នុងពេលដែលរដ្ឋាភិបាលចិនកំពុងផ្តល់ជំនួយសាច់ប្រាក់បន្ថែម ១៥%

    April 21, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Apple បាន និងកំពុងប្រឈមមុខនឹងការប្រែប្រួលទីផ្សារនៃការលក់ផលិតផលរបស់ខ្លួនជាខ្លាំងនៅក្នុងទីផ្សារជាច្រើនជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសចិន ដែលជាទីផ្សារធំមួយរបស់ខ្លួន។

    ពាណិជ្ជកម្ម

    បើយោងតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ (Xinhua) នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ បានឲដឹងថា ការនាំចេញស្មាតហ្វូនថ្មីៗរបស់ Apple នៅក្នុងត្រីមាសទី ១ បានធ្លាក់ចុះចំនួន ៩% បើប្រៀបធៀបនឹងត្រីមាសដដែលនៅឆ្នាំមុន។ ក្នុងនោះ ការលក់របស់ Apple មានចំនួនត្រឹមតែ ៩.៨ លានគ្រឿង ប៉ុណ្ណោះ ដែលធ្វើឱ្យចំណែកទីផ្សាររបស់ក្រុមហ៊ុនបានធ្លាក់ចុះពី ១៧.៤% មក ១៣.៧%។ ខណៈនេះគឺជាការធ្លាក់ចុះជាបន្តបន្ទាប់រយៈពេល ៧ ត្រីមាសជាប់ៗគ្នា។

    គួរឲដឹងថា មូលហេតុសំខាន់នៃការធ្លាក់ចុះនេះ គឺដោយសារតម្លៃលក់ខ្ពស់របស់ផលិតផល Apple ដែលមិនអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃបាន ក្នុងពេលដែលរដ្ឋាភិបាលចិនកំពុងផ្តល់ជំនួយសាច់ប្រាក់ ១៥% បន្ថែម សម្រាប់ស្មាតហ្វូនដែលមានតម្លៃក្រោម ៦,០០០ យន់ ឫប្រហែល ៨២០ ដុល្លារ។ តួយ៉ាង ដូចជាក្រុមហ៊ុន Xiaomi ដែលជាគូប្រកួតសំខាន់មួយ គឺបានឆក់យកឱកាសនេះដោយការពង្រីកការលក់របស់ខ្លួនឡើងដល់ ១៣.៣ លានគ្រឿង ក្នុងត្រីមាសដដែល ពោលគឺកើនឡើងដល់ ៤០% ឯណ្ណោះ៕

    ប្រភពៈ Reuters

    Apple iPhone
    Share. Facebook Telegram WhatsApp
    Previous Articleធ្លាប់តែឃើញ Range Rover តួរវែង អីលូវនេះចេញ BYD Yangwang U8​ តួរវែងមកដែរហើយ !!!
    Next Article Sealion 07 DM-i លក្ខណៈពិសេសមួយគឺ វាត្រូវបានផ្ចាប់មកជាមួយ drone ជាលើកដំបូងនៅលើពិភពលោក

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.