Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Sealion 07 DM-i លក្ខណៈពិសេសមួយគឺ វាត្រូវបានផ្ចាប់មកជាមួយ drone ជាលើកដំបូងនៅលើពិភពលោក
    យានយន្ត

    Sealion 07 DM-i លក្ខណៈពិសេសមួយគឺ វាត្រូវបានផ្ចាប់មកជាមួយ drone ជាលើកដំបូងនៅលើពិភពលោក

    April 21, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន BYD តាមរយៈបណ្តាញ Ocean Network បានប្រកាសដាក់លក់ជាមុនសម្រាប់រថយន្ត SUV ស៊េរីថ្មីមានទំហំមធ្យម ម៉ូដែល Sealion 07 DM-i Intelligent Driving Version។ រថយន្តនេះមានចំនួនបីម៉ូដែលដែលមានតម្លៃលក់ជាមុនពី  ២៦,៣០០ ដុល្លារ ដល់ ៣១,៨០០ ដុល្លារ។
    Sealion 07 DM-i ត្រូវបានរចនាឡើងដោយប្រើភាសាររចនាថ្មី Ocean Aesthetics របស់ BYD ដែលបញ្ចូលការរចនាបែបទឹករលក និងទឹកធ្លាក់ ដើម្បីបង្កើតរូបរាងប្រណីត និងទំនើបជាចុងក្រោយ។ រថយន្តនេះមានទំហំ បណ្ដោយ 4,880 មម / ទទឹង 1,920 មម / កម្ពស់ 1,750 មម  ដែលមានកៅអីចំនួន 5 ផ្តល់នូវលំហធំទូលាយ។
    ផ្នែកខាងក្នុងរចនាតាមគំនិត “Ocean Cockpit” មានគំនូសបន្ទាត់ទំនើបជាមួយបន្ទះបញ្ជា និងខ្ទង់ផ្នែកកណ្តាលបែបអណ្តែត។ ប៊ូតុងបញ្ជារូបទឹកកក (iceberg-shaped buttons) បន្ថែមភាពប្រណីត និងបច្ចេកវិទ្យាឱ្យកាន់តែសម្រួល។
    លក្ខណៈពិសេសមួយទៀតគឺ វាត្រូវបានផ្ចាប់មកជាមួយ drone ដែលអាចហោះ និងចុះចតបាននៅលើរថយន្តដែលកំពុងធ្វើដំណើរបានជាលើកដំបូងនៅលើពិភពលោក។ អាចបញ្ជារ drone ពីរថយន្តទៅបានដោយផ្ទាល់ ដោយគាំទ្រការហោះចេញ និងចុះចតដោយច្បាស់លាស់ មានសមត្ថភាពសាកថ្មនៅលើរថយន្តដោយផ្ទាល់ Drone មានមុខងារជាច្រើនដូចជា ហោះហើថតវីដេអូមើលផ្លូវមុន, ថតវីដេអូពីលើអាកាស ថតរូបភាពពីលើអាកាស និងសាកថ្មលឿនដែលផ្ចាប់ពីរថយន្ត។
    គ្រប់ម៉ូដែលនៃរថយន្តនេះភ្ជាប់ជាមួយប្រព័ន្ធជំនួយបើកបរបែបឆ្លាតវៃ DiPilot។ ម៉ូដែល 150 Smart Navigation និង 150 Smart Navigation+ ប្រើ DiPilot 100 (God’s Eye C) មានកាមេរ៉ា ៣ ខណៈម៉ូដែល 135 High-Performance Intelligent Driving ប្រើ DiPilot 300 (God’s Eye B) ជាប្រព័ន្ធប្រើឡាស៊ែ បន្ថែមសមត្ថភាពស្គាល់ភ្លើងសញ្ញាចរាចរណ៍ និងប្តូរគន្លងផ្លូវដោយស្វ័យប្រវត្តិ។
    រថយន្តនេះគឺជាប្រភេទ plug-in hybrid ជំនាន់ទី៥ ដែលមានឈ្មោះថា DM-i (Dual Mode – intelligent) ម៉ាស៊ីន (Engine & Hybrid System) ប្រព័ន្ធបញ្ចូលថ្ម និងម៉ាស៊ីន Plug-in Hybrid (PHEV) ជាមួយម៉ាស៊ីនសាំង 1.5L មានប្រសិទ្ធភាពខ្ពស់។ ប្រព័ន្ធបញ្ចូលថ្មនិងម៉ូទ័រអគ្គិសនីធ្វើការជាមួយគ្នា ដើម្បីសន្សំសំចៃប្រេង និងផ្តល់អំណាចដ៏ខ្លាំង។ ម៉ាស៊ីនសាំងផលិតកម្លាំងបាន 115 kW (154 hp) ម៉ូទ័រអគ្គិសនីផលិតកម្លាំងបាន 200 kW (268 hp) សរុបកម្លាំងផលិតបាន 218 hp ប្រព័ន្ធបើកបរជាប្រភេទ Front-Wheel Drive (FWD) ល្បឿនសន្ទុះពី 0-100 km/h វាចាយពេល 8.5 វិនាទី វាមានសមត្ថភាពសន្សំប្រេងយ៉ាងអស្ចារ្យដោយមានអត្រាប្រើប្រេងត្រឹមតែ 4.7 លីត្រ/100 គីឡូមែត្រ នៅពេលថ្មអស់។ ចម្ងាយបើកបររួមអតិបរមាអាចឈានដល់ 1,320 គីឡូមែត្រ នៅពេលចាក់សាំងមួយពេញ និងថ្មពេញ។

    ប្រព័ន្ធគ្រប់គ្រងជើងក្រោមរថយន្តជាប្រភេទ DiSus-C ត្រូវបានភ្ជាប់ជាមួយគ្រប់ម៉ូដែល ដែលអាចកំណត់ភាពរឹងរលោងនៃតួររថយន្ត ដោយស្វ័យប្រវត្តិអាស្រ័យលើស្ថានភាពផ្លូវ។ ចំពោះភាពងាយស្រួលក្នុងការប្រើប្រាស់ ក៏មានទូទឹកក្តៅ-ត្រជាក់ កៅអីក្រោយនិងមុខមានមុខងារ ខ្យល់ត្រជាក់  កំដៅ និងម៉ាស្សា។ ផ្នែកសុវត្ថិភាពរួមមាន: រចនាសម្ព័ន្ធតួររថយន្តរឹងមាំ ថ្ម Blade Battery របស់ BYD សេនស័រចំនួន 10, ប្រព័ន្ធជំនួយអ្នកបើកបរ IPB, ប្រព័ន្ធត្រួតពិនិត្យអ្នកបើកបរ និងកាមេរ៉ា 360° ជាមួយភាពច្បាស់ខ្លាំង។

    ពាណិជ្ជកម្ម

    BYD BYD Sealion 07 DM-i
    Share. Facebook Telegram WhatsApp
    Previous Articleការ​នាំ​ចេញ iPhone របស់ Apple ក្នុង​ត្រីមាស​ទី​ ១ ក្នុង​ប្រទេស​ចិន​ធ្លាក់​ចុះ ៩% ក្នុងពេលដែលរដ្ឋាភិបាលចិនកំពុងផ្តល់ជំនួយសាច់ប្រាក់បន្ថែម ១៥%
    Next Article គ្រាន់តែផ្លាស់ប្តូរ CEO ភ្លាម Ram គ្រោងប្រកាសផលិតផលថ្មីចំនួន 25 ក្នុងរយៈពេល 2 ឆ្នាំខាងមុខ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.